backup og meta

មិនចេះតែថា ការ៉ុតល្អខ្លាំងចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 24, 2021

    មិនចេះតែថា ការ៉ុតល្អខ្លាំងចំពោះសុខភាព

    កាល​ពី​នៅ​តូច​ៗ​យើង​តែង​តែ​លឺ​ចាស់​ៗ ​ប្រាប់​ឲ្យ​ញ៉ាំ​ការ៉ុត​ឲ្យ​ច្រើន​ ភ្នែក​យើងកាន់​តែ​ល្អ តែគ្នា​យើង​ខ្លះ​អត់​ជឿ ថែម​ទាំង​ថា ចាស់ៗ​ភក្មេងៗទៀត។ រឿង​នេះ ចាស់ៗ​អត់​ភ​ទេ អ្នក​វិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ភស្តុតាង ​ការ៉ុត ​ពិត​ជា​ជួយ​សុខភាព​ភ្នែក​ប្រាកដ​មែន។ កត្តា​អី​ខ្លះ​បាន​គេ​ជឿ​ជាក់អ៊ីចឹង? មក​ស្វែង​យល់​ជា​មួយ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។

    ១- ការ៉ុតសម្បូរ​ជាតិលុយទីន 

    ក្នុង​ការ៉ុត សម្បូរ​ទៅ​​ដោយជាតិ​លុយ​ទីន ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​​មួយ អាច​ជួយ​ដល់​សុខភាព​យើង។ រាល់​អាហារ​ទាំង​ឡាយ​​ណាសម្បូរ​​ជាតិ​លុយ​ទីន ត្រូវ​បានទទួល​ស្គាល់​ ជា​ភ្នាក់ងារ​ជួយ​បង្កើន​ដង់​ស៊ីតេ​ជាតិ​ពណ៌​​ នៅ​ក្នុង​ស្រទាប់​ម៉ាខូឡ័រ (Macula) ដែល​វា​ជា​ស្រទាប់​ពណ៌​លឿង​ មាន​រាង​ពង​ក្រពើ ​ស្ថិត​នៅ​ចំ​​កណ្ដាល​ស្រទាប់​រ៉េទីន​នៃ​ភ្នែក។ នៅ​ពេល​​ដង់​ស៊ីតេ​ជាតិ​ពណ៌​កើន​ឡើង ស្រទាប់​រ៉េ​ទីន ​នឹង​មាន​ការ​ការ​ពារ​ខ្ពស់ ហើយ​បញ្ហា​ប្រឈម​ ជាមួយ​ការ​ខូច​ខាតកែវ ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា។

    ២- ការ៉ុតផ្ដល់ជាតិការ៉ូតេណូអ៊ីត 

    ដើម្បី​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់ល្អ ​ត្រូវ​ញ៉ាំ​ជាតិ​ការ៉ូតេណូអ៊ីត អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា បេតាការ៉ូតែន ​ឲ្យ​បាន​ច្រើន ដោយ​សារធាតុ​មួយ​នេះ​ ​មាន​ច្រើន​នៅ​ក្នុងមើម​ការ៉ុត។ ពេល​យើង​​ញ៉ាំ​ការ៉ុត ជាតិ​ការ៉ូតេណូអ៊ីត​នឹង​បម្លែង​ទៅ​ជា​វីតាមីន​ A អាច​យក​ប្រើ​ប្រាស់​បាន ​គេ​ហៅ​​បាន​ថា រ៉េទី​ណុល។ ដោយ​សារ​បេតា​ការ៉ូ​តែន​ មាន​សារៈ​សំខាន់​សម្រាប់​​យើង ​យក​មក​ផលិត​ជា​វីតាមីន A ហេតុ​​នេះ​ ​បើ​ក្នុង​ខ្លួន​មាន​បេតាការ៉ូតែន​មិន​គ្រប់​គ្រាន់ ​នឹង​ធ្វើ​ឲ្យ​ភ្នែក​មើល​មិន​ច្បាស់​នៅ​កន្លែង​ខ្សោយ​ពន្លឺ ក៏​ជា​មូលហេតុ​ ចាស់ៗ​​ចង់​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ការ៉ុត​ឲ្យ​បាន​ច្រើននេះ​តែ​ម្តង។

    រាល់​ពេល​អ្នក​ញ៉ាំ​ការ៉ុត យើង​ទទួល​​បាន​បេតាការ៉ូតែន​ចូល​ក្នុង​ខ្លួន ហើយ​​ធ្វើ​ដំណើរ​ទៅ​កាន់​ថ្លើម​ដោយ​ផ្ទាល់ ខណៈ​ថ្លើម​នឹង​បម្លែងសារធាតុ​នេះ ​ទៅ​ជា​វីតាមីន A ក្នុង​ទម្រង់​ផ្សេង​ទៀត។ ការ៉ូតែន ​ក៏​ចូល​រួម​ជួយជួយ​ភ្នែក ​តាម​វិធី​មួយ​ផ្សេង​ទៀត ​គឺ​នៅ​ពេល​​វាបម្លែង​ខ្លួន​ នឹង​ប្រែ​ទៅ​ជា​ជាតិ​ពណ៌​ម្យ៉ាង​ហៅ​ថា Rhodopsin (សារធាតុ​ប្រូតេអ៊ីន​ពណ៌​ ដែល​ឃើញ​មាន​ក្នុង​ស្រទាប់​រ៉េ​ទីននៃ​ភ្នែក)។

    ការ៉ុត

    ៣- ការ៉ុតការពារជំងឺភ្នែក

    គេ​រក​ឃើញ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​នៅ​ក្នុង​ការ៉ុត ដូច​ជា ​វីតាមីន C, E និង​វីតាមីន A។ ដោយ​សារ​តែ​សារធាតុ​ទាំង​នេះ​ហើយ ទើប​បាន​ជា​យើង​គ្រប់​គ្នា​គួរ​ញ៉ាំ​ការ៉ុត​ឲ្យ​បាន​ច្រើន ព្រោះ​​ជួយ​កាត់​បន្ថយ​ មិន​ឲ្យ​អ្នក​​កើត​ជំងឺ​ភ្នែក​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ ​ដូច​ជា ជំងឺ​ភ្នែក​ឡើង​បាយ និង​បញ្ហា​ស្រទាប់​ម៉ាខូឡ័រខូច​ខាត​ពេល​យើង​ឈាន​ចូល​វ័យ​​កាន់​តែ​ចាស់។ ការ៉ុត ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ជា​ប្រភេទ​បន្លែ​មាន​វីតាមីន A​ ខ្ពស់ ​ដូច​នេះ​ គឺ​​មាន​សារៈ​ប្រយោជន៍​ជា​ច្រើន ​សម្រាប់គ្នា​យើង​​មាន​បញ្ហា​កង្វះ​វីតាមីន A។

    សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ គេ​រក​ឃើញ​ថា​ រៀង​រាល់​ឆ្នាំមាន​ក្មេង​ៗរាប់​ពាន់​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្វាក់​ភ្នែក ដោយ​សារ​តែ​កង្វះ​វីតាមីន A។ ដូច​នេះ​ ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ណែ​នាំ​ឲ្យពលរដ្ឋ​ខ្លួន​ ញ៉ាំ​​ការ៉ុត​ឲ្យ​បាន​ជា​ប្រចាំ។

    ដោយ​សារ​តែ​វីតាមីន និង​ជាតិ​រ៉ែ​​ក្នុង​ការ៉ុត​មាន​ច្រើន ញ៉ាំ​ការ៉ុត​ មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដល់រាងកាយ។ ​គួរ​ចេះ​​រក​វិធី ​យក​ការ៉ុត​លាយ​ជា​មួយ​អាហារ​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​មាន​ឱជារស និង​មាន​សារៈ​ប្រយោជន៍​ដល់​សុខ​ភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម