គ្រប់មុខម្ហូបទាំងអស់ គ្នាយើងភាគច្រើនតែងប្រើស្ករ ដើម្បីបង្កើនរសជាតិ ប៉ុន្តែជាធម្មតា យើងនៅមិនទាន់ប្រើប្រាស់ស្ករឲ្យបានត្រឹមត្រូវតាមមុខនាទីដែលគេផលិតនៅឡើយទេ។ ស្ករសម្រាប់ប្រើប្រាស់បច្ចុប្បន្ន មានច្រើនប្រភេទ នឹងសម្រាប់ប្រើប្រាស់ខុសៗគ្នា ដើម្បីបង្កើនរសជាតិ។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងណែនាំប្រភេទស្ករ ក៏ដូចជាការប្រើប្រាស់ចំគោលដៅ អាហារណាគួរប្រើស្ករប្រភេទណា ឲ្យគ្នាយើងបានដឹង។
ស្ករធម្មតា ឬស្ករស មានប្រើប្រាស់សឹងគ្រប់ផ្ទះបាយទាំងអស ខណៈម្ហូបស្ទើរគ្រប់មុខ សុទ្ធតែប្រើស្ករស ដោយសារតែវា ប្រើបានជាមួយម្ហូបច្រើនមុខ មិនថាស៊ុប សាលាដ ឬបបរ ក្តី។ ចំពោះការធ្វើម្ហូប គេចូលចិត្ដប្រើស្ករធម្មតា ឬស្ករម៉ត់ ដោយសារតែវាងាយរលាយ និងផ្ដល់ឱជារសឈ្ងុយឆ្ងាញ់។
បើប្រៀបធៀបជាមួយស្ករធម្មតា ឬស្ករម៉ត់ យើងឃើញថា ស្ករផ្លែឈើល្អប្រើជាងឆ្ងាយណាស់ ព្រោះវាមានរូបរាងគ្រីស្តាល់ច្បាស់ៗ ច្រើនជាងស្ករធម្មតា។ ដោយសារតែទំហំរូបរាងបែបនេះហើយ បានជាពេលយើងប្រើស្ករប្រភេទនេះដើម្បីស្លរស្លុក វាមិនធ្លាក់ទៅកកនៅបាតឆ្នាំងទេ ហើយធ្វើឲ្យម្ហូបមានរសជាតិផ្អែមស្មើគ្នា។ ស្ករប្រភេទនេះ គេច្រើនយកវាមកប្រើជាមួយបង្អែម ឬដាក់ចូលក្នុងភេសជ្ជៈ។

៣- ស្ករម្សៅម៉ត់
ស្ករម្សៅម៉ត់នេះ គេផលិតឡើង ពីស្ករមានគ្រាប់តូចៗ ហើយបន្ទាប់ពីកិនឲ្យម៉ត់ និងរលោងរួចមក យើងយកស្ករនេះ មករោយយកគ្រាប់ធំៗចេញម្ដងទៀត។ ប៉ុន្តែមិនមែនស្ករម៉ត់ទាំងអស់ សុទ្ធតែដូចគ្នានោះទេ គេបែងចែកភាពម៉ត់របស់វាចេញជាបីកម្រិត។ ស្ករម៉ត់ជាងគេ គេស្គាល់ថា ជាស្ករម៉ត់ក្នុងកម្រិតទីបី យើងអាចរកទិញបាននៅតាមផ្សារទំនើប។ ដោយសារតែស្ករប្រភេទនេះម៉ត់ខ្លាំង និងស្រាល ដូចនេះ គេយកមកបៀក ឬរោយលើនំ ហើយភាគច្រើន គេយកប្រភេទស្ករម៉ត់ទាំងអស់ ទៅប្រើដើម្បីដុតនំ ឬធ្វើនំខេក។
អត្ថបទពាក់ព័ន្ធ៖
៤- ស្ករពណ៌ត្នោត (ពណ៌ស្រាល និងក្រមៅខ្លាំង)
ភាគច្រើននៃស្ករប្រភេទនេះ គឺយកចេញពីស្ករបានរម្ងាស់ និងកូររួច ដែលអាចមានរសជាតិខុសពីស្ករផ្សេងទៀត។ ស្ករត្នោតពណ៌ក្រមៅខ្លាំង គឺផ្អែមកាន់តែខ្លាំង ចំណែកស្ករមានពណ៌ស្រាលវិញ គេច្រើនយកប្រើសម្រាប់បន្ថែមរសជាតិអាហារ ឬយកមកបៀកលើនំជាដើម។ តែផ្ទុយមកវិញ ស្ករត្នោតពណ៌ក្រមៅខ្លាំង ល្អសម្រាប់ប្រើដុតនំម្សៅ ឬបំពងសាច់ និងផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ដល់ម្ហូបជាច្រើនប្រភេទទៀត។
៥- ស្កររាវ
ស្ករសាក់ក្រូស (Sucrose) ឬស្ករប្រភេទរាវ គឺផលិតឡើងពីការកិនគ្រាប់ស្ករតូចៗ។ មុនពេលយកវាមកប្រើ ត្រូវដាក់វាឲ្យរលាយក្នុងទឹកជាមុនសិន ហើយស្ករប្រភេទទឹក សក្តិសមបំផុតសម្រាប់ប្រើជាមួយស្រាក្រឡុក ភេសជ្ជៈធ្វើដោយខ្លួនឯង ឬប្រភេទគ្រឿងផឹកជាច្រើនផ្សេងទៀត។