backup og meta

ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ ត្រូវវេជ្ជបណ្ឌិតអាមេរិកជឿថាមានប្រយោជន៍ខ្លាំង

ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ ត្រូវវេជ្ជបណ្ឌិតអាមេរិកជឿថាមានប្រយោជន៍ខ្លាំង

​វេជ្ជបណ្ឌិត​​​​​សញ្ជាតិ​អាមេរិកាំង ដើម​កំណើត​អាស៊ី លោក​ William Li និង​ជាកវី​និពន្ធ​​សៀវភៅ​​សុខភាព​ដ៏​ល្បី “EAT to BEAT DISEASE​” បាន​ណែ​នាំ អាហារ​មួយ​ចំនួន​​ មាន​គុណ​ប្រយោជន៍ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ មាន​ទាំង ប្រព័ន្ធ​ភាពស៊ាំ ជាលិកា បាក់តេរី​ល្អ​​ក្នុង​ពោះ​វៀន និង​សរសៃ​ឈាម រួមទាំង​ DNA ទៀត​ផង។ អាហារ​ល្អៗ​ទាំង​នេះ “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​ក្នុងអត្ថបទ​ខាង​ក្រោម។

១- ប្រេងអូលីវ

​ប្រេង​អូលីវ​ធម្មជាតិ​ ជា​​សមាសធាតុ​​​ជីវ​សកម្ម​មួយ ជំរុញ​ប្រព័ន្ធ​ស៊ាំ​​ក្នុង​រាង​កាយ​ប្រសើរ​ឡើង និង​ជួយ​បន្ថយបញ្ហា​ងាយអាលែកហ្ស៊ី ក្នុងរាង​កាយ។ ការ​សិក្សា​ជា​ច្រើនបាន​បង្ហាញ​ថា ពពួក​​សមាស​ធាតុ​ជីវ​សកម្ម​ ក៏​ជួយ​បន្ថយ​​ការ​លូត​លាស់​​កោសិកាអាក្រក់ ​ពិសេស កោសិកាមហារីក​ដុសន់​តែម្តង​។

២- ទំពាំង​

ទំពាំង ជា​​អាហារ​​ពេញ​និយមខ្លាំងសម្រាប់ពលរដ្ឋ​ខ្មែរ​​​ គឺសម្បូរ​​ជាតិ​​​សរសៃ​ខ្ពស់ ​ពិសេស​មាន​សមាស​ធាតុ​ជីវ​សកម្ម ​​អាច​​ទាក់​ទាញ​​បាក់តេរី​ល្អ​នៅ​​ក្នុង​ពោះ​វៀន ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

របបអាហារ Hello គ្រូពេទ្យ

៣- កាហ្វេ

តាម​ការ​សិក្សា​ជាច្រើន ភេសជ្ជៈប្រភេទនេះ មាន​ទាំង​​គុណ​សម្បត្តិ​ និង​គុណវិបត្តិ​។ ប៉ុន្តែ​បើ​និយាយ​ពី​គុណ​សម្បត្តិ ភេសជ្ជៈ​រសជាតិ​ល្វីង​មួយ​នេះ មាន​សមាសធាតុ​ជីវសកម្ម ​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​​ជំងឺ​បេះដូង​​។ ពិសេស​ជាង​នេះ​ ជួយ​​រាង​កាយ​ប្រឆាំងការ​កកើត​ដុំ​សាច់​មហារីក​។

៤- ផ្លែ​ត្រប់

សំបក​ពណ៌​ស្វាយ​​​ផ្លែ​ត្រប់ សម្បូរ​ទៅ​ដោយ​ អាស៊ីដ​ Chlorogenic ​ជួយ​ដាស់​​ជាលិកាក្នុង​រាង​កាយ​ឲ្យ​សកម្ម បំពេញ​មុខ​ងារ​បាន​ល្អ។ បន្ថែម​ពី​នោះ​ ផ្លែ​ត្រប់ ​ក៏​មាន​​គុណ​ប្រយោជន៍​​ ជួយ​សម្រួល​ចរន្ត​ឈាម​ផង​ដែរ។

អត្ថបទពាក់​ព័ន្ធ៖

៥- ផ្លែ​ការ៉ុត

ការ៉ុត ​​សម្បូរ​ទៅ​ដោយ​សមាស​ធាតុអាស៊ីដ Chlorogenic ដែល​អ្នក​វិទ្យាសាស្រ្ត​ជប៉ុន បាន​បញ្ជាក់ថា ​ជួយ​រាង​កាយ​ទប់​ស្កាត់​ប្រភេទ​មហារីក​មួយ​ចំនួន​ ដូច​ជា​​ មហារីក​សួត។ កាន់តែ​​ពិសេស​ជាង​​នេះ​ សាច់​ការ៉ុត ​ជា​ប្រភព​វីតាមីន A, B, C, D និង E ជួយ​ឲ្យ​ DNA វិវត្ត​​បាន​ល្អ។ ​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7450381/Dr-WILLIAM-LI-details-diet-disease-fighting-stem-cells-working-efficiently.html

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម