វេជ្ជបណ្ឌិតសញ្ជាតិអាមេរិកាំង ដើមកំណើតអាស៊ី លោក William Li និងជាកវីនិពន្ធសៀវភៅសុខភាពដ៏ល្បី “EAT to BEAT DISEASE” បានណែនាំ អាហារមួយចំនួន មានគុណប្រយោជន៍ដល់ប្រព័ន្ធការពាររាងកាយ មានទាំង ប្រព័ន្ធភាពស៊ាំ ជាលិកា បាក់តេរីល្អក្នុងពោះវៀន និងសរសៃឈាម រួមទាំង DNA ទៀតផង។ អាហារល្អៗទាំងនេះ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ក្នុងអត្ថបទខាងក្រោម។
ប្រេងអូលីវធម្មជាតិ ជាសមាសធាតុជីវសកម្មមួយ ជំរុញប្រព័ន្ធស៊ាំក្នុងរាងកាយប្រសើរឡើង និងជួយបន្ថយបញ្ហាងាយអាលែកហ្ស៊ី ក្នុងរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា ពពួកសមាសធាតុជីវសកម្ម ក៏ជួយបន្ថយការលូតលាស់កោសិកាអាក្រក់ ពិសេស កោសិកាមហារីកដុសន់តែម្តង។
ទំពាំង ជាអាហារពេញនិយមខ្លាំងសម្រាប់ពលរដ្ឋខ្មែរ គឺសម្បូរជាតិសរសៃខ្ពស់ ពិសេសមានសមាសធាតុជីវសកម្ម អាចទាក់ទាញបាក់តេរីល្អនៅក្នុងពោះវៀន ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់។

៣- កាហ្វេ
តាមការសិក្សាជាច្រើន ភេសជ្ជៈប្រភេទនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែបើនិយាយពីគុណសម្បត្តិ ភេសជ្ជៈរសជាតិល្វីងមួយនេះ មានសមាសធាតុជីវសកម្ម អាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង។ ពិសេសជាងនេះ ជួយរាងកាយប្រឆាំងការកកើតដុំសាច់មហារីក។
៤- ផ្លែត្រប់
សំបកពណ៌ស្វាយផ្លែត្រប់ សម្បូរទៅដោយ អាស៊ីដ Chlorogenic ជួយដាស់ជាលិកាក្នុងរាងកាយឲ្យសកម្ម បំពេញមុខងារបានល្អ។ បន្ថែមពីនោះ ផ្លែត្រប់ ក៏មានគុណប្រយោជន៍ ជួយសម្រួលចរន្តឈាមផងដែរ។
ការ៉ុត សម្បូរទៅដោយសមាសធាតុអាស៊ីដ Chlorogenic ដែលអ្នកវិទ្យាសាស្រ្តជប៉ុន បានបញ្ជាក់ថា ជួយរាងកាយទប់ស្កាត់ប្រភេទមហារីកមួយចំនួន ដូចជា មហារីកសួត។ កាន់តែពិសេសជាងនេះ សាច់ការ៉ុត ជាប្រភពវីតាមីន A, B, C, D និង E ជួយឲ្យ DNA វិវត្តបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕