ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា ព្រោះការសិក្សាលើសត្វកណ្តុរ រកឃើញថា សារធាតុមួយក្នុងក្រូចផ្អែម ក្រូចឃ្វិច អាចជួយកាត់បន្ថយជំងឺធាត់បាន។
ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា ព្រោះការសិក្សាលើសត្វកណ្តុរ រកឃើញថា សារធាតុមួយក្នុងក្រូចផ្អែម ក្រូចឃ្វិច អាចជួយកាត់បន្ថយជំងឺធាត់បាន។

ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Western University បានរកឃើញថា ម៉ូលេគុលមួយប្រភេទ មានក្នុងពពួកក្រូចផ្អែម និងក្នុងក្រូចឃ្វិច ជាភាសាបច្ចេកទេសហៅថា សារធាតុ Nobiletin សុទ្ធតែមានឥទ្ធិពលកាត់បន្ថយជំងឺធាត់ ដែលជាមូលហេតុធំមួយនាំឲ្យកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ការស្រាវជ្រាវថ្មី បានចុះផ្សាយលើកាសែត Lipid Research បានអះអាងពីស្ថានភាពកណ្តុរដែលគេផ្តល់ចំណីសម្បូរជាតិខ្លាញ់ និងជាតិកាលេស្តូរ៉ូ លាយជាមួយសារធាតុ Nobiletin ដែលជាលទ្ធផល អាចកាត់បន្ថយកម្រិតអាំងស៊ុយលីនដែលស៊ាំនឹងភាពធន់ ខណៈខ្លាញ់ក្នុងឈាម ក៏ទាបជាងកណ្តុរដែលស៊ីតែអាហារសម្បូរជាតិខ្លាញ់ និងកូលេស្តេរ៉ូលដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រ នៅតែមិនទាន់អាចបង្ហាញច្បាស់ពីដំណើរការរបស់សារធាតុ Nobiletinនៅឡើយទេ គ្រាន់តែដឹងថា ម៉ូលេគុលនេះ អាចនឹងមានសកម្មភាពដោះស្រាយកម្រិតជាតិខ្លាញ់ក្នុងរាងកាយឲ្យមានតុល្យភាព។ សកម្មភាពកម្រិតជាតិខ្លាញ់របស់រាងកាយ ហៅថា AMP Kinase ជាដំណើរការដុតជាតិខ្លាញ់ បំបែកទៅជាថាមពល និងអាចទប់ស្កាត់ការផលិតជាតិខ្លាញ់ក្នុងរាងកាយទៀតផង។
ទោះជាយ៉ាងណា ក៏មានផលប៉ះពាល់ដូចគ្នា អំឡុងពេលសិក្សាទៅលើឥទ្ធិពលរបស់ជាតិ Nobiletin ទៅលើសត្វកណ្តុរ ដោយវាបានធ្វើការកែប្រែដំណើរការហ្សែន ដើម្បីលុបសកម្មភាព AMP Kinase។
សាស្ត្រាចារ្យ Murray Huff អ្នកដឹកនាំការសិក្សានេះ លើកឡើងថា “លទ្ធផលទាំងនេះ អាចប្រាប់យើងថា ជាតិ Nobiletin ក្នុងផ្លែក្រូច មិនមានសកម្មភាពទៅលើដំណើរទប់ស្កាត់ជាតិខ្លាញ់ដោយផ្ទាល់នោះទេ។ តើវាមានសកម្មភាពយ៉ាងណា ទើបអាចកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយបាន? សម្រាប់សំណួរនេះ លោក Huff ចាត់ទុកជារឿងអាថ៌កំបាំងក៏ពិតមែន ប៉ុន្តែអ្វីអស្ចារ្យចំពោះការសិក្សានេះ ជាតិ Nobiletin នឹងមិនប្រឆាំងជាមួយថ្នាំមានសកម្មភាពទៅលើប្រព័ន្ធបំបែកជាតិខ្លាញ់ AMP Kinase។
អត្ថបទពាក់ព័ន្ធ៖
លោកថា ជំហ៊ានបន្ទាប់ គឺត្រូវសិក្សាទៅលើថាតើសារធាតុ Nobiletin មានឥទ្ធិពលទៅលើមេតាបូលីសរបស់មនុស្ស ដូចគ្នាទៅនឹងសត្វកណ្តុរ ឬយ៉ាងណា។ អ្វីសំខាន់ក្នុងការសិក្សានេះ គឺដោយសារ ជំងឺធាត់ ជាមូលហេតុនាំឲ្យរាងកាយយើងមានរោគសញ្ញាជំងឺមេតាបូលីស បើដំណើរការមេតាបូលីសល្អ សុខភាពយើងក៏ល្អដូចគ្នា ពិសេសកត្តាបន្ថយហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែមបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Molecule found in oranges could reduce obesity and prevent heart disease and diabetes
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ ទូច សុខា
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
ទូច សុខា