តៅហ៊ូគឺធ្វើពីសណ្តែកសៀងមានកាឡូរីទាប និងមិនមានជាតិ Gluten។ តៅហ៊ូសំបូរដោយជាតិដែក និងកាល់ស្យូម ជាពិសេសប្រូតេអ៊ីនសម្រាប់អ្នកតមសាច់។ ក្រៅពីនេះ តៅហ៊ូមានសារធាតុ isoflavones ដែលអាចការពារជំងឺមហារីក ជំងឺបេះដូង និងជំងឺពុកឆ្អឹង។
តៅហ៊ូគឺធ្វើពីសណ្តែកសៀងមានកាឡូរីទាប និងមិនមានជាតិ Gluten។ តៅហ៊ូសំបូរដោយជាតិដែក និងកាល់ស្យូម ជាពិសេសប្រូតេអ៊ីនសម្រាប់អ្នកតមសាច់។ ក្រៅពីនេះ តៅហ៊ូមានសារធាតុ isoflavones ដែលអាចការពារជំងឺមហារីក ជំងឺបេះដូង និងជំងឺពុកឆ្អឹង។

តៅហ៊ូមួយដុំ ១២២ក្រាមមាន៖
១. ជំងឺបេះដូង
សារធាតុ isoflavines នៅក្នុងសណ្តែកសៀងអាចជួយកាត់បន្ថយកម្រិតខ្លាញ់អាក្រក់ LDL ទោះបីជាមិនបានជួយបង្កើនកម្រិតខ្លាញ់ល្អ HDLក៏ដោយ។ ការសិក្សាជាច្រើនបានបង្ហាញថាសណ្តែកសៀងអាចកាត់បន្ថយហានិភ័យកត្តាបង្កជំងឺបេះដូងមានដូចជាការលើសទម្ងន់ និងកម្រិតកូលេស្តេរ៉ូល។ FDA របស់សហរដ្ឋអាមេរិកបានកំណត់ថាការទទួលបានយ៉ាងតិច២៥ក្រាមនៃប្រូតេអ៊ីនសណ្តែកក្នុងមួយថ្ងៃអាចមានឥទ្ធិពលល្អដល់កម្រិតកូលេស្តេរ៉ូល។
បន្ថែមពីនេះទៀតការញ៉ាំតៅហ៊ូជំនួសឲ្យសាច់អាចជួយបន្ថយកម្រិតខ្លាញ់អាក្រក់ LDL ដែលនេះបន្ថយហានិភ័យជំងឺក្រិនសរសៃឈាមបេះដូង (Atherosclerosis) និងលើសសម្ពាធឈាម។
អត្ថបទពាក់ព័ន្ធ៖
អត្ថបទពាក់ព័ន្ធ៖
២. ជំងឺមហារីកសុដន់
ការសិក្សាជាច្រើនបានលើកឡើងថាសារធាតុប្រឆាំងអុកស៊ីតកម្ម genistein នៅក្នុងសណ្តែកសៀងអាចទប់មិនឲ្យកោសិកាមហារីកលូតលាស់បាន។ ប៉ុន្តែការសិក្សាពីមុនបានលើកឡើងពីសុវត្ថិភាពក្នុងការញ៉ាំសណ្តែកសៀងក្រោយពីរកឃើញមានជំងឺមហារីកសុដន់ ព្រោះតែសារធាតុ isoflavone មានលក្ខណៈគីមីស្រដៀងនឹងអ៊ឺស្ត្រូហ្សែន ហើយកម្រិតអ៊ឺស្ត្រូហ្សែនខ្ពស់អាចបង្កើនហានិភ័យមហារីកសុដន់។ ប៉ុន្តែការញ៉ាំកម្រិតតិចតួច ឬតិចជាង២ដងក្នុងមួយថ្ងៃគឺមិនមានប៉ះពាល់ដល់ការលូតលាស់កោសិកាមហារីក ឬហានិភ័យនៃការកើតជំងឺមហារីកសុដន់។
ផ្ទុយទៅវិញ មានភស្តុតាងផ្សេងទៀតបង្ហាញថាការញ៉ាំសណ្តែកសៀងរាល់ថ្ងៃអាចបន្ថយការកើតឡើងវិញនៃជំងឺមហារីកសុដន់។ សម្រាប់អ្នកជាពីមហារីកសុដន់គឺមិនទាន់មានភស្តុតាងគ្រប់គ្រាន់ក្នុងការណែនាំឲ្យញ៉ាំសណ្តែកសៀងទេ។ ដូចនេះគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមបញ្ចូលសណ្តែកសៀងទៅក្នុងរបបអាហារប្រចាំថ្ងៃ។
![]()
៣. ជំងឺទឹកនោមផ្អែមប្រភេទ២
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ភាគច្រើនអាចនឹងមានជំងឺលើតម្រងនោមដែលធ្វើអោយ រាងកាយបញ្ចេញជាតិប្រូតេអ៊ីនតាមទឹកនោមយ៉ាងច្រើន។ ការសិក្សាមួយបានឲ្យដឹងថាអ្នកញ៉ាំប្រូតេអ៊ីនសណ្តែកសៀងគឺបញ្ចេញប្រូតេអ៊ីនទៅក្នុងទឹកនោមតិចជាងអ្នកញ៉ាំប្រូតេអ៊ីនសាច់។ ដូចនេះសណ្តែកសៀងមានប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។
៤. ជួយតម្រងនោម
ប្រូតេអ៊ីនក្នុងសណ្តែកសៀងអាចជួយដល់ដំណើរការតម្រងនោម និងមានប្រយោជន៍សម្រាប់អ្នកជំងឺតម្រងនោមកំពុងព្យាបាលដោយលាងឈាម ឬប្តូរតម្រងនោម។ ការវិភាគមួយបានបង្ហាញថាសណ្តែកសៀងអាចមានផលប៉ះពាល់វិជ្ជមានទៅលើ biomarker (កម្រិតជំងឺ) របស់អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ នេះអាចមកពីប្រូតេអ៊ីននៅក្នុងសណ្តែកសៀងដែលមានឥទ្ធិពលទៅលើកម្រិតលីពីតនៅក្នុងឈាម។
៥. ជំងឺពុកឆ្អឹង
សារធាតុ isoflavones អាចជួយកាត់បន្ថយការពុកឆ្អឹង និងបង្កើនជាតិរ៉ែក្នុងឆ្អឹង ជាពិសេសសម្រាប់ស្ត្រីអស់រដូវ។
៦. ជំងឺខួរក្បាលទាក់ទងនឹងអាយុ
ការសិក្សាជាច្រើនបានឲ្យដឹងថានៅតំបន់ដែលមនុស្សញ៉ាំសណ្តែកសៀងច្រើនគឺមានភាគរយតិចក្នុងការកើតមានជំងឺខួរក្បាលទាក់ទងនឹងអាយុ។ ការសិក្សានៅឆ្នាំ២០១៧បានលើកឡើងថាសណ្តែកសៀងអាចជួយអ្នកមានជំងឺភ្លេចភ្លាំងដោយសារសារធាតុ lecithin។ សារធាតុនេះជួយរាងកាយផលិតអាស៊ីតphosphatidic និងphosphatidylserine ដែលអាស៊ីតទាំងពីរមានតួនាទីសំខាន់ក្នុងដំណើរការរបស់ណឺរ៉ូន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.medicalnewstoday.com/articles/278340#benefits
កំណែប្រែបច្ចុប្បន្ន
31/08/2021
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ