backup og meta

មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ!

មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ!

ភ្នែក គឺសំខាន់ណាស់​សម្រាប់​យើង​គ្រប់​គ្នា ក៏​ជា​អវយវៈងាយ​រង​គ្រោះ​បំផុត​ដែរ ពិសេស​ក្មេងៗ បើ​ប្រហែស​តែ​បន្តិច​ អាច​នឹងរង​របួស​ភ្លាម។ យ៉ាង​ណា ​យើង​ត្រូវ​ដឹង​ថា ពេល​របួស​ភ្នែក បើ​មិន​ចាំ​បាច់ គឺ​មិន​ត្រូវ​ប្រើ​ថ្នាំ​ទេ ហើយ​កត្តា​​មួយ​ចំនួន ក៏​គួរ​ចៀស​វាង​ដែរ ព្រោះ​អាច​ខូច​ខាត​ភ្នែក​ធ្ងន់ធ្ងរ។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​ពី​បញ្ហា​របួស​ភ្នែកឧស្សាហ៍​កើត​មាន​ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ ឲ្យ​គ្នា​យើង​បាន​ដឹង។

១- អ្វី​ទៅ​ជា​របួស​ភ្នែក?

អ្វី​ក៏​ដោយ​ ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​ សុទ្ធ​តែ​រាប់​ថា ​ជា​របួស​ភ្នែក​ទាំង​អស់ ហើយ​វា​មាន​ករណី​ជា​ច្រើន​ផ្សេង​ទៀតអាច​កើត​មាន ខណៈ​​ខាង​ក្រោម​នេះ​ ជា​ករណីឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ៖

– ការ​ប៉ះ​ទង្គិច​ជុំវិញ​ភ្នែក៖ បញ្ហា​នេះ​កើត​ឡើង​ញឹក​ញាប់​នៅ​ពេល​លេង​កីឡា ហើយ​កីឡា​នាំ​ឲ្យ​មាន​បញ្ហា​នេះ​ច្រើន​ជាង​គេ ​រួម​មាន កីឡា​ប្រដាល់ ឬ​កីឡា​ទាក់​ទង​នឹង​ក្បាច់​គុន។ កីឡា​មិន​សូវ​នាំ​ឲ្យ​មាន​បញ្ហា​របួស​ភ្នែក ​រួម​មាន កីឡា​បាល់​ទាត់ និង​កីឡា Baseball ​ជា​ដើម ខណៈកីឡា​កាន់​តែ​មាន​​គ្រោះ​ថ្នាក់តិច​តួច​បំផុត ​រួម​មាន កីឡា​ហែល​ទឹក លើក​ទម្ងន់ និង​កាយ​វប្បកម្ម។

– ស្នាម​ឆ្នូត​នៅ​ភ្នែក៖ បញ្ហា​នេះ​ច្រើន​កើត​ចំពោះ​ក្មេង ដោយ​សារ​តែ​ក្មេង​រពឹស និង​សកម្មខ្លាំង ដូច​នេះ​ហើយ​ទើប​ពេល​ខ្លះ​ យើង​មិន​អាច​គ្រប់​គ្រងស្ថាន​ភាព​របួស​​បានល្អ។

– រលាក​ភ្នែក​ដោយ​សារ​ជាតិ​គីមី៖ ជា​ទូទៅ​ សារធាតុ​ក្នុង​ផ្ទះ ដូច​ជា សាប៊ូ​ដុះ​ខ្លួន ឬ​សាប៊ូ​កក​សក់ នៅពេល​ចូល​ភ្នែក គឺ​សុទ្ធ​តែ​បង្ក​របួស​ភ្នែក។ ត្រូវ​​ទៅ​ពិនិត្យ​ភ្នែក ​ដើម្បី​អាច​ដឹង​ថា ​មាន​កម្រិត​គ្រោះ​ថ្នាក់​ដល់​ភ្នែក​កម្រិត​ណា។

– របួស​ដោយ​សារ​វិទ្យុសកម្ម៖ ​បើ​យើង​​មិន​បាន​ពាក់​វ៉ែន​តា​ការ​ពារ​ពន្លឺថ្ងៃ ដើម្បី​ចៀស​ពី​កាំរស្មី UV ទេ អាច​នឹង​រលាក​ភ្នែក​ ដោយ​សារ​តែ​ពន្លឺ​ថ្ងៃ។ ចំពោះការងារ​វិញ ពិសេស ជាងផ្សារ​ដែក គួរ​តែ​ពាក់​វ៉ែន​តា ​ឬ​របាំង​ការ​ពារ​ភ្នែក​ពិសេស​ម្យ៉ាង​ អាច​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ខ្លាំង​ កើត​ចេញ​ពី​ការផ្សារ​ដែក​នោះ។

– ឥទ្ធិពល​ពី​ខាង​ក្រៅ​៖ ដោយ​គ្រាន់​តែ​កម្ទេច​ឈើ ឬ​ដែក​តូច​ គ្រាប់​ខ្សាច់ មួយ​ចូល​ក្នុង​ភ្នែក ​ក៏​អាច​បង្ក​ឲ្យ​វា​មាន​របួស​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- គួរ​ធ្វើ​ម៉េច​ពេល​មាន​របួស​ភ្នែក?

របួស​ភ្នែក​ជា​ទូទៅ​មិន​ត្រូវ​ការប្រើ​ថ្នាំ​ទេ ព្រោះ​វា​នឹង​សម្អាត​ចេញ​ដោយ​ខ្លួន​ឯង អំឡុង​ពេល ​២៤ ​ម៉ោងបន្ទាប់​ពី​រង​របួស។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ យើង​មិន​អាច​ទ្រាំការ​ឈឺ​ចាប់​​បាន ​អាច​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ឬ​អ៊ីប៊ុយប្រូហ្វែន ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​នេះ។

​បើ​ប្រើ​កញ្ចក់​ដាក់​ភ្នែក​ (Contact lenses) ញឹក​ញាប់ ត្រូវ​ដោះ​វា​ចេញ និង​មិន​ត្រូវ​ប៉ះ ឬ​ញី​ភ្នែក​ឡើយ។ ប៉ុន្តែ ​មិន​គួរ​ប្រើ​កញ្ចក់​ដាក់​ភ្នែក​ឡើយ​នៅ​ពេល​មាន​របួស​នៅ​ភ្នែក ដើម្បី​ចៀស​វាង​ពី​ការ​ប៉ះពាល់​ច្រើន​ជាង​នេះ​ទៀត។

ចំពោះ​របួស​ដោយ​សារ​សារធាតុ​គីមី​វិ ​គួរ​តែ​លាង​ភ្នែក​ឲ្យ​លឿន​តាម​ដែល​អាចធ្វើបាន ហើយបើ​​មាន​អារម្មណ៍​មិន​ស្រួល​បន្ទាប់​ពី​ប៉ុន្មាន​ម៉ោង​ក្រោយ ត្រូវ​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

ក្នុង​ករណី​​មាន​កម្ទេច​អ្វី​មួយ​នៅ​ក្នុង​ភ្នែក ​មិន​អាច​យក​ចេញ​បាន ​កុំ​ព្យាយាម​យក​វា​ចេញ​ដោយ​ខ្លួន​ឯឲ្យសោះ ព្រោះអាច​ធ្វើ​ឲ្យ​បន្ថែម​​របួស​ផ្សេង​ទៀតលើ​កែវ​ភ្នែក គួរ​តែ​រកជំងឺពី​គ្រូ​ពេទ្យ​ជា​បន្ទាន់។

ក្នុង​ករណី​របួស​ភ្នែក​ធ្ងន់ធ្ងរ ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក​ដើម្បី​ពិនិត្យ​មើល។ ដំបូង គ្រូពេទ្យ​អាច​នឹង​សួរ​ពី​មូលហេតុ​​នាំ​ឲ្យ​មាន​របួស និង​ពិនិត្យ​មើល​ពី​កម្រិត​ធ្ងន់​ធ្ងរនៃ​របួស។ បន្ទាប់​មក​គ្រូពេទ្យ​ អាច​នឹង​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ ប្រភេទ​ថ្នាំ​លាប ឬ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ការពារ​ពី​ការ​បង្ក​រោគ។ ទោះ​បី​ជា​ការ​បង្ក​រោគ កម្រ​កើត​មាន​ក៏​ពិត​មែន ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន។ បើយើងដឹង​ពី​វិធី​ការពារ​ និង​ព្យាបាល​ត្រឹម​ត្រូវ នោះ​របួស​ភ្នែក​នឹង​មិន​វិវត្តន៍​ធ្ងន់​ធ្ងរ​ឡើយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Eye Injury http://www.nhs.uk/conditions/eye-injuries/Pages/Introduction.aspx Accessed on March 15, 2017.

How to handle common eye injures http://www.allaboutvision.com/conditions/eye-injuries.htm Accessed on March 15, 2017

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម