backup og meta

ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ភ្ញាក់ខ្លួន

ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ភ្ញាក់ខ្លួន

ប្រសិនជា​យើង​ជាអ្នក​ហាត់ប្រាណ​ជា​ប្រចាំ​ ការ​មិន​បាន​ហាត់ប្រាណ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​យើង​ទេ។ ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ហាត់ ឬខ្ជិលហាត់​ប្រាណតែម្ដង​ អាច​ផល​ប៉ះពាល់​ដល់​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យើង​បាន​។

១. ស្វិត​សាច់ដុំ

គ្នាយើង​មួយ​ចំនួន​អាច​នឹង​គិត​ថា​នៅ​ពេល​ឈប់​ហាត់ប្រាណ សាច់ដុំ​នឹង​ក្លាយ​ទៅ​ជា​ខ្លាញ់។ ប៉ុន្តែ​តាមពិត​ទៅ​នៅ​ពេល​យើង​ឈប់​ហាត់ប្រាណ សាច់ដុំ​នឹង​ចាប់ផ្ដើម​រួម​តូច។ យោង​តាម​សមាគម​ផ្នែក​ហាត់ប្រាណ​របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​ឈប់​ហាត់ប្រាណ​យើង​អាច​បាត់បង់​កម្លាំង​​រហូត​ដល់ ​៥០% ក្នុង​រយៈពេល​១០​សប្ដាហ៍​ក្រោយ​ការ​ឈប់​នេះ​។ ម៉្យាង​ទៀត ប្រសិនជា​យើង​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ដើម្បី​ប៉ះប៉ូវ​ការ​មិន​ហាត់ប្រាណ សាច់ដុំ​នឹង​តូច​ជាង​មុន ​ខណៈ​ទំហំ​រាងកាយ​របស់​យើង​នៅ​ដដែល។ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ដដែល​ក្រោយ​ពី​ឈប់​ហាត់ប្រាណ ជាតិ​ខ្លាញ់​នឹង​កើន​ឡើង​ហើយ​គ្រប​លើ​សាច់ដុំ​ដែល​ធ្វើ​ឲ្យ​សាច់​ជ្រាយ។

ហាត់ប្រាណ​

២. អារម្មណ៍​ឡើង​ចុះ

គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​បាន​លើក​ឡើង​ថា​ការ​ហាត់ប្រាណ​មាន​ប្រយោជន៍​ជួយ​ដល់​អារម្មណ៍​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​បាន។ ការ​ហាត់ប្រាណ​អាច​ធ្វើ​ឲ្យ​រាងកាយ​ទប់​សារធាតុ​គីមី​ដែល​បង្ក​ជំងឺ​បាក់ទឹកចិត្ត និង​បញ្ចេញ​សារធាតុ​គីមី​ផ្សេង​ដែល​បន្ថយ​អាការៈ​បាក់​ទឹក​ចិត្ត​បាន។ នេះបើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សាកលវិទ្យាល័យ Harvard។ នៅ​ពេល​យើង​ឈប់​ហាត់ប្រាណ យើង​អាច​នឹង​មាន​អារម្មណ៍​មួម៉ៅ ឬ​ប៉ះពាល់​ដល់​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ដោយសារការ​ឡើង​ទម្ងន់។

៣. ខ្សោយ​កម្លាំង​

នៅ​ពេល​សាច់ដុំ​រួម​តូច ហើយ​យើង​មិន​សូវ​ធ្វើ​ចលនា កម្លាំង​យើង​នឹង​ចុះ​ខ្សោយ​តាម​នោះ​ដែរ។ យើង​អាច​នឹង​បាត់បង់​ភាព​ធន់​ក្នុង​​ការ​ប្រើ​កម្លាំង​ច្រើន និង​ថាមពល​ក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្ដាហ៍​នៃ​ការ​ឈប់​ហាត់ប្រាណ។ ការ​ត្រលប់​ទៅ​ហាត់ប្រាណ​វិញ​អាច​ជួយ​​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​វិញ ប៉ុន្តែ​ត្រូវ​ចំណាយ​ពេលវេលា និង​ការ​ខិតខំ។ ការ​ចំណាយ​ពេល​ដើម្បី​ត្រលប់​ទៅ​សភាព​​ពេល​ហាត់ប្រាណ​​ពឹងផ្អែក​លើ​កត្តា​ផ្សេងៗ​ដូចជា​ទម្ងន់​ អាយុ និង​កម្រិត​សកម្មភាព​ដែល​យើង​ហាត់ប្រាណ។ នេះបើ​យោង​តាម​សមាគម​ផ្នែក​​ហាត់ប្រាណ​សហរដ្ឋ​អាមេរិក។

សាកលវិទ្យាល័យ California ផ្នែក​សេវាប្រឹក្សា និង​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​អ្នក​ហាត់ប្រាណ​ជា​ប្រចាំ​ និង​ប្រើ​ការ​ហាត់ប្រាណ​ដើម្បី​គ្រប់គ្រង​ស្ត្រេស​អាច​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ឈប់​ហាត់ប្រាណ។ បញ្ហា​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​​ទម្លាប់​​នៃ​ការគេង ពិបាក​​ក្នុង​​ការ​ផ្ចង់​អារម្មណ៍ និង​មាន​​ការ​ឈឺចាប់​​ជាដើម។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/555339-the-effects-of-stopping-exercise/

កំណែ​ប្រែបច្ចុប្បន្ន

09/07/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

ប្រុសៗ​ហាត់យកសាច់ដុំ មិនគួរមើលរំលងអាហារទាំងនេះ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម