គ្នាយើងដែលចង់បានរាងកាយស្អាតសមសួនសុខភាពល្អ ប្រាកដជាចូលចិត្តទៅហាត់ប្រាណ មិនថាពេលព្រឹក ឬល្ងាច។ ប៉ុន្តែថ្មីៗនេះ ការស្រាវជ្រាវមួយចំនួនបានណែនាំថា ពេលល្ងាចជាពេលល្អបំផុតសម្រាប់ការហាត់ប្រាណ អ៊ីចឹងតើមានមូលហេតុអ្វីទៅ?
ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង Irvineសហរដ្ឋអាមេរិក បានតាមដាននៅបន្ទប់ពិសោធន៍ ទៅលើអ្នកស្ម័គ្រចិត្តចំនួន១២នាក់ អំពីសកម្មភាពរបស់ពួកគេ។ ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញថា មនុស្សសកម្មនៅពេលថ្ងៃ ពោលគឺ បន្ទាប់ពីម៉ោងសកម្មរួច(ផុតម៉ោងរៀននៅសាលា ឬធ្វើការ) ពេលល្ងាចសម្រាប់មនុស្សជាពេលល្អបំផុតដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ ដែលការហាត់ប្រាណពេលនោះ ធ្វើឲ្យអារម្មណ៍តានតឹង តប់ប្រមល់ទាំងឡាយបានរសាយ។
ម្យ៉ាងទៀតតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិកបានបង្ហាញថា ពេលវេលានាពេលល្ងាច ជាពេលដែលសីតណ្ហភាពរាងកាយឡើងខ្ពស់ ហើយកម្រិតគ្លុយកូសក្នុងឈាមទាប ជាអំណោយផលល្អសម្រាប់ការធ្វើលំហាត់ប្រាណដុតរំលាយជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងប្រសើរ ពោលគឺការហាត់ប្រាណនោះពុំចាំបាច់ត្រូវការការកម្តៅសាច់ដុំច្រើនដូចនៅពេលព្រឹកនោះឡើយ។
ដោយឡែកការស្រាវជ្រាវនាឆ្នាំ២០១៨កន្លងទៅ ទៅលើអត្តពលិកបាល់ទាត់អាមេរិកនៃក្របខណ្ឌ National Football League បានបង្ហាញថា អំឡុងពេលល្ងាច(ចន្លោះពីពេលម៉ោង ៨ដល់ម៉ោង៩យប់ ជាពេលដែលដំណើរការលេងកីឡារបស់ពួកគេធ្វើបានល្អបំផុត។ លទ្ធផលនេះក៏ព្រោះតែ កីឡាករទាំងនោះបានបញ្ចេញចំណាប់អារម្មណ៍ សាច់ដុំរបស់ពួកគេបត់បែនល្អ ហើយស្មារតីរបស់ពួកគេក៏រឹងប៉ឹងនាថេរវេលានោះ។
អត្ថបទពាក់ព័ន្ធ៖
- នេះហើយលំហាត់ប្រាណ ជួយឲ្យឆ្អឹងកាន់តែល្អ មិនងាយពុកឆ្អឹងផ្ដេសផ្ដាស
- ហាត់ប្រាណបែបណាទើបកូលេស្តេរ៉ុលថយចុះ?
យោងតាម លោកវេជ្ជបណ្ឌិត Steven Feinsilver អ្នកជំនាញសិក្សាខាងសុខភាពដំណេក នៃមន្ទីរពេទ្យ Lenox Hill សហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកយើងមុខជាដឹងថា រាងកាយយើងប្រែប្រួល ដែលឲ្យឃើញត្រឹម១ថ្ងៃ។ ជាមួយគ្នានេះ អ័រម៉ូនក្នុងរាងកាយ ក៏ប្រែប្រួលដែរ អ័រម៉ូនលូតលាស់ច្រើនផលិតនៅពេលយប់ ហើយដោយសារការហាត់ប្រាណនាពេលល្ងាច ជាទម្លាប់មួយពីធម្មជាតិសម្រាប់រាងកាយ ដែលធ្វើឲ្យរាងកាយបានទទួលដំណេកស្ងប់ស្កល់ល្អនាពេលយប់។ ដូចនេះ ការរត់ហាត់ប្រាណ លេងកីឡា នាពេលល្ងាចជារឿងមួយដ៏ប្រសើរ។
[embed-health-tool-heart-rate]