backup og meta

ស្រីៗកុំឲ្យគេហៅ "ថ្នល់ជាតិ" សាកវិធីហាត់ប្រាណនេះ អាចជួយបាន

ស្រីៗកុំឲ្យគេហៅ "ថ្នល់ជាតិ" សាកវិធីហាត់ប្រាណនេះ អាចជួយបាន

ស្រីៗ! ធ្លាប់​ត្រូវ​គេ​ហៅ​ថា ថ្នល់​ជាតិ​អត់? និយាយ​ត្រង់​ទៅ​ចុះ តិច ឬ​ច្រើន ទោះ​មិន​ប្រកាន់​ តែ​បើ​ឮ ច្បាស់​ជា​ខឹង​ហើយ។ គ្នា​យើង​ខ្លះ ចង់​បាន​សុដន់​ធំ មូល​ក្លុំ​ស្អាត និង​ទាញ​ទាក់ កុំ​ឲ្យ​គេបង្អាប់​ថា ថ្នល់ជាតិ ​ហ៊ានចាយ​លុយ​ទាំង​​ប្រថុយប្រថានទៅ​លើ​ការ​ប្រើ​ថ្នាំ និង​វះកាត់​ពង្រីក​សុដន់​ ចុង​ក្រោយ​អាច​បង្ក​ជាការ​សោក​ស្តាយ​ក៏​មាន។ ឈប់​បារម្ភ​ទៀត អត្ថបទ​ពិសេស​ពី “Hello គ្រូពេទ្យ’ ខាង​ក្រោម​នេះ នឹង​ប្រាប់​ពី​តិចនិក​ហាត់​ប្រាណ​ខ្លះៗ ជួយ​ឲ្យ​សុដន់​ឡើង​ធំ ស្អាត​ទាក់​ទាញ​បាន។

១- ហាត់​ប្រាណ​ពង្រីក​សុដន់ដោយ​វិធី​ណា?

ការ​ហាត់​ប្រាណ​ពង្រីក​សុដន់ ជា​តិចនិក​ហាត់​ប្រាណ​មួយ​ប្រភេទស្រដៀង​ទៅ​នឹង​ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​ដៃ និង​សាច់ដើម​ទ្រូង​សម្រាប់​ប្រុសៗអ៊ីចឹង​ដែរ។ ស្រីៗ​យើង​ចង់​ហាត់​ប្រាណ​ពង្រីក​សុដន់​ឲ្យ​ធំ​ល្អ ​ត្រូវ​ការ​មានដុំ​ដែក Dumbbells ទម្ងន់​ស្រាល​មួយ​គូ ប្រហែល​ពី គីឡូក្រាម និងកៅ​អី​ទ្រ​ខ្នង (Bench) ឬ​​ក៏​អាច​ប្រើ​បាល់កម្រាល​សម្រាប់​ហាត់​ប្រាណ​ជំនួស​ក៏​បាន។

វិធី​ហាត់​ប្រាណ​បែប​នេះ យើង​​គួរ​ធ្វើ ១២ ដង​ក្នុងមួយ​ចលនា​ ហើយ​ធ្វើ​គ្រប់ចលនា​ ឲ្យបាន ២-៣ ដង អំឡុង​ពេល​ហាត់​ម្តងៗ និង​ហាត់​ឲ្យ​បាន ៣- ដង/​សប្តាហ៍​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​កាន់​តែ​ច្បាស់។

២- ចលនា​ហាត់​ប្រាណ​ទាំង ៤ ជួយ​ឲ្យ​សុដន់​រីក​ធំ

– ចលនាទី ១ (Dumbbell Bench Press)៖ យើង​ ត្រូវ​ដេក​ផ្ងារ​ ​​ដៃមាន​កាន់​ដុំ​ដែក និង​លើក​ឡើង​លើឲ្យ​ត្រង់។ បន្ទាប់​មក ​បន្ទាបដុំដែក​ឲ្យចុះ​មក​​ជិតដើម​ទ្រូង ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​បាន​ ១០ ដង។

ហាត់ប្រាណ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

– ចលនា​ទី ២ (អាវ៉ង់- Pushup)៖ ដៃ​ជើង​ទាំងអស់ ​ត្រូវ​ផ្អឹប​នឹង​កម្រាល ដោយ​លា​​ស្មា​ឲ្យខ្ពស់​ជាង​ជើង រួច​ជើង​ទាំង​ពីរ​ផ្អឹប​ចូល​គ្នា។ ខ្លួនត្រូវ​ធ្វើ​ឲ្យ​ត្រង់​ដូច​បន្ទាត់​ ពី​ក្បាល​ដល់​ចុង​ជើង  ត្រូវ​បន្ទាប​ខ្លួន​រហូត​ទ្រូង​ស្ទើរ​តែ​ប៉ះ​នឹង​កម្រាល។ រក្សា​កែង​ដៃ ​នៅ​មុំ ៤៥ ដឺក្រេ បន្ទាប់​មក​រុញ​ខ្លួន​ឡើង​មក​លើ​វិញ។ ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​បាន ១០ដង​ហើយ​សម្រាក ៩០ វិនាទី និង​ហាត់ ១-២ ដង​ទៀត​ ចាំ​ចូល​ដល់​​ជំហាន​ទី ៣ ។

– ចលនាទី ៣ (Incline dumbbell bench press)៖ ដេក​លើ​កៅអីទ្រខ្នង​ ដោយ​ទេរប្រហែល ១៥-៣០ ដឺក្រេ ហើយ​ដាក់​បាត​ជើង​​ឲ្យ​ជាប់​នឹង​ដី។ ដៃ​ទាំង​ពីរ​កាន់ដុំ​ដែក (Dumbbells) លើក​ឡើង​លើ​ឡើងឲ្យ​ត្រង់ ហើយ​ទម្លាក់ចុះយឺត​ៗ​មក​ត្រឹម​ទ្រូង។ ធ្វើម្តង​ហើយ​ ម្តង​ទៀត ឲ្យ​បាន​ ១០ដង រួម​បន្ត​ទៅ​ធ្វើ​ជំហាន​ទី ៤ ដោយ​មិន​ចាំបាច់​សម្រាក​ទេ។

– ចលនាទី ៤ (Dumbbell Fly)៖ ដេក​ផ្ងារ​នៅ​លើ​កៅអី​រាប​ស្មើ​ ដោយ​ដាក់​ជើង​កែង​នឹង​ឥដ្ឋ ហើយកាន់ដុំ​ដែក លាត​ដៃ​ឲ្យ​ស្មើ​នឹង​ទ្រូង ហើយ​ចាប់​ផ្តើម​លើក​ដុំ​ដែក​ឡើង ដោយ​ដៃ​មាន​កាយ​វិការ​ដូច​ជា​មេ​អំបៅ​កំពុង​បក​ស្លាប។ ត្រូវ​ធ្វើ​ឲ្យ​បាន ១០ដង​ ហើយ​សម្រាក ៩០ វិនាទី ចាំ​ធ្វើ​ជា​ថ្មី​ទៀត។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

4 Exercise to Lift Your Boobs http://www.womenshealthmag.com/fitness/breast-lifting-exercises Accessed October 18, 2016

កំណែ​ប្រែបច្ចុប្បន្ន

04/12/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?

ធ្លាប់វះកាត់ដើមទ្រូង អាចមានបញ្ហាដល់ការបំបៅដោះកូនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម