គ្នាយើងប្រាកដជាដឹងខ្លះហើយ ហាត់យ៉ូហ្គា មានប្រយោជន៍ច្រើនចំពោះសុខភាព ហើយបើហាត់បានត្រឹមត្រូវ និងដឹងពីតិចនិកបន្ថែមទៀតនោះ កាន់តែប្រសើរសម្រាប់សុខភាព។
បើតាម លោកស្រីវេជ្ជបណ្ឌិត Stacy Hunter ប្រធានផ្នែកសិក្សាបេះដូង និងសរសៃឈាម នៃសាកលវិទ្យាល័យរដ្ឋតិចសាស់ របស់អាមេរិក បានបង្ហាញលទ្ធផលសិក្សាថ្មី ឃើញថា គ្នាយើងហាត់យ៉ូហ្គា នៅសីតុណ្ហភាពក្តៅល្មម ពោលក្នុងបរិស្ថានមានកម្តៅ ៤០អង្សារសេ នឹងទទួលបានប្រយោជន៍សុខភាពច្រើន ពិសេសអាចជួយបញ្ចុះសម្ពាធឈាម បន្ថយហានិភ័យជំងឺបេះដូង កម្ចាត់ភាពស្រេ្តស និងស្រកទម្ងន់។
លទ្ធផលបានបង្ហាញបែបនេះ បន្ទាប់ពីក្រុមស្រាវជ្រាវ ដឹកនាំដោយ លោកស្រី Stacy Hunter បានតាមដានលើគ្នាយើងមួយចំនួន មានវ័យពី ២០–៦៥ ឆ្នាំ ដោយប្រើពេលហាត់ប្រមាណ ១២សប្តាហ៍ ទើបទទួលបានលទ្ធផលប្រសើរបែបនោះ។ តែទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត នៅតែអះអាងថា នេះគ្រាន់តែជាលទ្ធផលបឋមតែប៉ុណ្ណោះ ពោលត្រូវការ ការសិក្សាបន្ថែមទៀត ទើបហ៊ានអះអាងដោយទំនុកចិត្តទៅលើការហាត់យ៉ូហ្គាក្នុងសីតណ្ហភាពក្តៅល្មម អាចទទួលបានប្រយោជន៍ល្អទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
- ពពោះត្រីមាសទី១ ចាប់ផ្តើមហាត់យូហ្គាប៉ុន្មានក្បាច់នេះ ធានាថាល្អទាំងម៉ាក់ៗ ទាំងកូនក្នុងផ្ទៃ
- ទាំងនេះជាក្បាច់ហាត់ប្រាណមានសុវត្ថិភាព និងល្អបំផុត ចំពោះស្រីៗពពោះ
ជាមួយគ្នានេះដែរ មានការលើកឡើងពីក្រុមអ្នកជំនាញពីសាកលវិទ្យាល័យWisconsin-La Crosse ចំពោះគ្នាយើងហាត់យូហ្គា ដូចខាងលើថា គប្បីផឹកទឹកឲ្យបានគ្រប់គ្រាន់ ទាំងមុន និងក្រោយពេលហាត់ ព្រោះវិធីហាត់ក្នុងសីតណ្ហភាពក្តៅ ប្រសិនបើយើងមិនធ្លាប់ហាត់ និងពិបាកប្រឈមជាមួយសីតណ្ហភាពក្តៅទាំងខាងក្រៅ និងក្នុងខ្លួន។ ដូចនេះផឹកទឹកឲ្យបានច្រើន រាងកាយទទួលសំណើមគ្រប់គ្រាន់ មុនពេលហាត់ប្រាណប្រភេទនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]