ចម្ងល់ទាក់ទងនឹងរបបអាហារថា តើគួរញ៉ាំមុន ឬក្រោយហាត់ប្រាណនេះ ប្រិយមិត្តបានសាកសួរមកកាន់ Helloគ្រូពេទ្យ ជាច្រើនមកហើយ។ ក្រៅពីនោះ មានចម្ងល់ទៀតថា បើញ៉ាំអាហាររួចចាំហាត់ប្រាណ ជួយសម្រក ឬបង្កើនសាច់ដុំដែរឬទេ?
ចម្ងល់ទាក់ទងនឹងរបបអាហារថា តើគួរញ៉ាំមុន ឬក្រោយហាត់ប្រាណនេះ ប្រិយមិត្តបានសាកសួរមកកាន់ Helloគ្រូពេទ្យ ជាច្រើនមកហើយ។ ក្រៅពីនោះ មានចម្ងល់ទៀតថា បើញ៉ាំអាហាររួចចាំហាត់ប្រាណ ជួយសម្រក ឬបង្កើនសាច់ដុំដែរឬទេ?

ដើម្បីស្រាយមន្ទិលសង្ស័យនេះ លោក ផល ពៅវីរ័ត្ន ដែលជាអ្នកហាត់ប្រាណជាប្រចាំបានឲ្យដឹងថា ការញ៉ាំនេះ ទាក់ទិននឹងពេលវេលាផងដែរ។ លោកបន្តទៀតថា អ្នកហាត់ប្រាណពេលព្រឹក គឺមិនតម្រូវឲ្យញ៉ាំអាហារមុនឡើយ សម្រាប់លោកគឺផឹកតែទឹក ឬទឹកសណ្ដែកមួយដប ឬប្រូតេអ៊ីនប៉ុណ្ណោះ។ លើសពីនេះទៅ រង់ចាំឲ្យហាត់ប្រាណចប់សិន ទើបអាចញ៉ាំអាហារសុខភាពជាក្រោយ។
តែបើសិនជាហាត់ ហើយចង់ញាំ គឺត្រូវរង់ចាំយ៉ាងហោចណាស់ ២ ម៉ោងក្រោយបានអាចហាត់បាន បើញាំហើយភ្លាមទៅហាត់ប្រាណភ្លែតមិនកើតនោះទេ ព្រោះនាំឲ្យចុកឆ្អល់ ហើយយើងខ្ជិលគ្មានកម្លាំងទៀតផង ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ តាមពិតអ្នកដែលគិតថាញាំហើយមានកម្លាំងទៅហាត់ មិនមែនជារឿងត្រឹមត្រូវឡើយ តែពេលឆ្អែតយើងហល់ខ្ជិល លែងចង់ហាត់ទៀត និងនាំឲ្យធាត់លើសដើម។
បើសម្រាប់អ្នកចង់សម្រកទៀត គឺតែបន្ថយញាំគ្រប់ពេល ហើយអ្នកមិនចង់ឲ្យធាត់ខ្លាំង គឺកុំញាំអាហារយប់ទៅ គឺត្រូវឈប់ញាំត្រឹមម៉ោង ៧។ ចំណែកអ្នកហាត់ពេលល្ងាចវិញ អាចញ៉ាំបាយថ្ងៃត្រង់បានធម្មតា តែមិនអាចញ៉ាំអាហារ ឬចំណីចំណុកនាំឲ្យតឹងពោះនោះទេ។ ចំពោះអ្នកហាត់ប្រាណហើយ ទាល់តែ ១៥ ទៅ ៣០ នាទី ក្រោយចាំញ៉ាំអាហារតាមក្រោយ ដើម្បីឲ្យតុល្យភាពក្នុងរាងកាយសមស្របសិន។
ដូចគ្នានេះដែរលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានការញ៉ាំហើយភ្លាម ហាត់ប្រាណភ្លែតនាំឲ្យចុកឆ្អល់ក្រពះ ហើយអាហារដែលញ៉ាំរួចនោះមិនអាចរំលាយបានល្អ។ ក្រៅពីនោះអ្នកចង់ញ៉ាំអាហារសម្រន់មុនទៅហាត់ប្រាណ គួរជ្រើសរើសញ៉ាំអាហារទន់ដូចជាទឹកដោះគោ ពពួកផ្លែឈើ ដំឡូង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕