backup og meta

ញ៉ាំអាហារទាំងនេះមានប្រយោជន៍ដល់សុខភាពហើយ ជួយសម្រកទម្ងន់ទៀត

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ញ៉ាំអាហារទាំងនេះមានប្រយោជន៍ដល់សុខភាពហើយ ជួយសម្រកទម្ងន់ទៀត

    អាហារសុខភាព​គឺ​ជា​អាហារ​ដែល​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ អាហារ​សុខភាព​មួយ​ចំនួន​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ទៀត​ផង ព្រោះ​អាហារ​ទាំង​នេះ​ផ្តល់​សារធាតុ​ចិញ្ចឹម​ខ្ពស់ កាត់បន្ថយ​អារម្មណ៍​ឃ្លាន និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ អាហារ​សុខភាព​ខាងក្រោម​នេះ​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់បាន។

    . ផ្លែ​ប៉ោម

    ការញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​ថ្ងៃ​ជួយ​សម្រក​ទម្ងន់​ព្រោះ​ផ្លែប៉ោម​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែតបាន​យូរ។

    . ផ្លែ​ប៊ឺរ

    ផ្លែ​ប៊ឺរ​សំបូរ​ទៅ​ខ្លាញ់​មិន​ឆ្អែត​ឈ្មោះ អាស៊ីត oleic។ ខ្លាញ់​មិន​ឆ្អែត​នេះ​ជួយ​ដុត​ថាមពល​ក្នុង​រាងកាយ​យឺត​ និង​ជំរុញ​ការ​ធ្វើ​មេតាបូលីស។ ផ្លែ​ឈើ​នេះ​ក៏​ផ្ទុក​នូវ​ខ្លាញ់​ល្អ​ដែល​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ។

    អត្ថបទពាក់ព័ន្ធ៖

    . សណ្ដែក​ខ្មៅ

    សណ្ដែកខ្មៅ​សំបូរ​ទៅ​ដោយ​ជាតិសរសៃ និង​ប្រូតេអ៊ី​នដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ រាងកាយ​ធ្វើ​ការ​រំលាយ​សណ្តែក​នេះ​យឺតៗ នាំឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។

    . ផ្លែ​ប្លូប៊ឺរី

    ផ្លែ​ប្លូប៊ឺរី​ផ្ទុក​​សារធាតុប្រឆាំង​អុកស៊ីតកម្ម catechins។ ការសិក្សា​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ការ​បង្កើន​សារធាតុ catechins អាច​បញ្ចុះ​ខ្លាញ់​នៅ​ក្បាល​ពោះ​ និង​កម្រិត​ជាតិធាត់។

    . គ្រាប់ជីរ

    គ្រាប់ជីរ​ជួយ​បង្កើន​ថាមពល និង​កាត់បន្ថយ​ការឃ្លាន។ គ្រាប់ជីរ​នេះ​មាន​ជាតិសរសៃ​ខ្ពស់ អាស៊ីតខ្លាញ់អូមេហ្គា ៣ និង​ប្រូតេអ៊ីន។

    អត្ថបទពាក់ព័ន្ធ៖

    . ឈើអែម (Cinnamon)

    ត្រឹម​តែ​មួយ​ស្លាបព្រា​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីសដែរ។ ឈើ​អែម​នេះ​អាច​បង្កើត​ការ​ធ្វើ​មេតាបូលីស​ជាតិស្ករ និង​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ដោយ​ហេតុ​នេះហើយ​​ទើប​គេ​ណែនាំ​ថា​ឈើអែម​ជា​អាហារបំប៉ន​សម្រាប់​ជំងឺ​ទឹកនោម​ផ្អែម។

    . គ្រាប់កាកាវល្អិតៗ (Cocao nibs)

    Cocao nibs គឺ​ជា​គ្រាប់​កាកាវ​ដុត​រួច​ត្រូវ​គេ​បំបែក​ជា​គ្រាប់​ល្អិតៗ និង​មាន​រសជាតិ​ល្វីងបន្តិច ប៉ុន្តែ​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជាង​តែ​បៃតង។ គ្រាប់​កាកាវ​ល្អិត​នេះ​មាន​ខ្លាញ់​ល្អ ដែល​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត និង​ជួយ​បញ្ចេញអរម៉ូន serotonin និងendophins ដែល​ជួយ​រក្សា​អារម្មណ៍។

    . ប្រេងដូង

    យើង​តែង​ជឿ​ថា​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ច្រើន​អាច​ធ្វើឲ្យ​ធាត់ ប៉ុន្តែ​ជាតិខ្លាញ់​ល្អ​ក្នុង​ប្រេងដូង​ដែល​ជា​អាស៊ីត​ខ្លាញ់​ឆ្អែត​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស។

    . តែ​បៃតង

    តែ​បៃ​តង​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ EGCG (Epigallocatechin Gallate)។ សារធាតុ​នេះ​អាច​បន្ថយ​បរិមាណ​ខ្លាញ់​ដែល​រាងកាយ​ស្រូបយក និង​ជា​អាហារ​ដែល​ជួយ​ទប់​ចំណង់​អាហារ​។

    ១០. ស៊ុត

    ស៊ុត​ជា​អាហារ​ដ៏ល្អ​សម្រាប់​បញ្ចូល​ក្នុង​របប​អាហារ​សម្រក​ទម្ងន់។​ ស៊ុត​មាន​កាឡូរី​ទាប និង​ប្រូតេអ៊ីន​ខ្ពស់។ ការ​បង្កើន​កម្រិត​ប្រូតេអ៊ីន​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​សម្រាប់​សម្រក​ទម្ងន់។

    ១១. គ្រាប់​ល្ពៅ

    គ្រាប់​ល្ពៅ​សំបូរដោយ​ជាតិ​ដែក ម៉ាញ៉េស្យូម និង​ស័ង្កសី។ ជាតិដែក និង​ម៉ាញ៉េស្យូម​បង្កើន​ថាមពល និង​ស័ង្កសី​ជួយ​រាងកាយ​ដុត​ជាតិ​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ គ្រាប់​ល្ពៅ​មាន​កាឡូរីទាប តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត។

    ១២. ត្រី​សាល់ម៉ុន

    យើង​ដឹង​ហើយ​ថា​ត្រី​សាល់ម៉ុន​សំបូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា៣ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឆាប់ឆ្អែត។

    ១៣. ត្រី​សាឌីន

    ត្រី​សាឌីន​នេះ​មាន​ជាតិ​បារតទាប ហើយមាន​ប្រូតេអ៊ីន និង​អាស៊ីតខ្លាញ់​អូមេហ្គា ៣ក្នុង​កម្រិតខ្ពស់។ អាស៊ីត​អូមេហ្គា ៣នេះ​ជួយ​បង្កើន​អរម៉ូន​ធ្វើឲ្យ​អារម្មណ៍​ល្អ។

    ១៤. ស្ពៃពួយឡេង

    ស្ពៃ​ពួយឡេង​អាច​កាត់បន្ថយ​ចំណង់​អាហារផ្អែម ឬពពួកអាហារ​មាន​ជាតិ​ស្ករ ឬខ្លាញ់​ច្រើន។ នេះ​ដោយសារ​ស្ពៃពួយឡេង​ផ្ទុក​សារធាតុ thylakoids ដែល​ជួយ​ទប់​ការឃ្លាន និងជួយ​ឲ្យ​ឆ្អែត​បានយូរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម