អាហារសុខភាពគឺជាអាហារដែលសំបូរដោយសារធាតុចិញ្ចឹម និងមានប្រយោជន៍ច្រើនសម្រាប់សុខភាព។ អាហារសុខភាពមួយចំនួនអាចជួយក្នុងការសម្រកទម្ងន់ទៀតផង ព្រោះអាហារទាំងនេះផ្តល់សារធាតុចិញ្ចឹមខ្ពស់ កាត់បន្ថយអារម្មណ៍ឃ្លាន និងការពារពីជំងឺផ្សេងៗ។ អាហារសុខភាពខាងក្រោមនេះអាចជួយក្នុងការសម្រកទម្ងន់បាន។
១. ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងថ្ងៃជួយសម្រកទម្ងន់ព្រោះផ្លែប៉ោមសំបូរទៅដោយជាតិសរសៃដែលជួយឲ្យមានអារម្មណ៍ថាឆ្អែតបានយូរ។
២. ផ្លែប៊ឺរ
ផ្លែប៊ឺរសំបូរទៅខ្លាញ់មិនឆ្អែតឈ្មោះ អាស៊ីត oleic។ ខ្លាញ់មិនឆ្អែតនេះជួយដុតថាមពលក្នុងរាងកាយយឺត និងជំរុញការធ្វើមេតាបូលីស។ ផ្លែឈើនេះក៏ផ្ទុកនូវខ្លាញ់ល្អដែលជួយឲ្យឆ្អែតបានយូរ។
អត្ថបទពាក់ព័ន្ធ៖
៣. សណ្ដែកខ្មៅ
សណ្ដែកខ្មៅសំបូរទៅដោយជាតិសរសៃ និងប្រូតេអ៊ីនដែលជួយដល់ការសម្រកទម្ងន់។ រាងកាយធ្វើការរំលាយសណ្តែកនេះយឺតៗ នាំឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។
៤. ផ្លែប្លូប៊ឺរី
ផ្លែប្លូប៊ឺរីផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម catechins។ ការសិក្សាចេញផ្សាយដោយវិទ្យាស្ថានសុខាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថាការបង្កើនសារធាតុ catechins អាចបញ្ចុះខ្លាញ់នៅក្បាលពោះ និងកម្រិតជាតិធាត់។
៥. គ្រាប់ជីរ
គ្រាប់ជីរជួយបង្កើនថាមពល និងកាត់បន្ថយការឃ្លាន។ គ្រាប់ជីរនេះមានជាតិសរសៃខ្ពស់ អាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីន។
អត្ថបទពាក់ព័ន្ធ៖
៦. ឈើអែម (Cinnamon)
ត្រឹមតែមួយស្លាបព្រាក្នុងមួយថ្ងៃក៏អាចជួយដល់ការធ្វើមេតាបូលីសដែរ។ ឈើអែមនេះអាចបង្កើតការធ្វើមេតាបូលីសជាតិស្ករ និងរក្សាកម្រិតជាតិស្ករក្នុងឈាម។ ដោយហេតុនេះហើយទើបគេណែនាំថាឈើអែមជាអាហារបំប៉នសម្រាប់ជំងឺទឹកនោមផ្អែម។
៧. គ្រាប់កាកាវល្អិតៗ (Cocao nibs)
Cocao nibs គឺជាគ្រាប់កាកាវដុតរួចត្រូវគេបំបែកជាគ្រាប់ល្អិតៗ និងមានរសជាតិល្វីងបន្តិច ប៉ុន្តែសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងតែបៃតង។ គ្រាប់កាកាវល្អិតនេះមានខ្លាញ់ល្អ ដែលធ្វើឲ្យឆាប់ឆ្អែត និងជួយបញ្ចេញអរម៉ូន serotonin និងendophins ដែលជួយរក្សាអារម្មណ៍។
៨. ប្រេងដូង
យើងតែងជឿថាការញ៉ាំជាតិខ្លាញ់ច្រើនអាចធ្វើឲ្យធាត់ ប៉ុន្តែជាតិខ្លាញ់ល្អក្នុងប្រេងដូងដែលជាអាស៊ីតខ្លាញ់ឆ្អែតជួយជំរុញការធ្វើមេតាបូលីស។
៩. តែបៃតង
តែបៃតងផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម EGCG (Epigallocatechin Gallate)។ សារធាតុនេះអាចបន្ថយបរិមាណខ្លាញ់ដែលរាងកាយស្រូបយក និងជាអាហារដែលជួយទប់ចំណង់អាហារ។
១០. ស៊ុត
ស៊ុតជាអាហារដ៏ល្អសម្រាប់បញ្ចូលក្នុងរបបអាហារសម្រកទម្ងន់។ ស៊ុតមានកាឡូរីទាប និងប្រូតេអ៊ីនខ្ពស់។ ការបង្កើនកម្រិតប្រូតេអ៊ីនជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់សម្រកទម្ងន់។
១១. គ្រាប់ល្ពៅ
គ្រាប់ល្ពៅសំបូរដោយជាតិដែក ម៉ាញ៉េស្យូម និងស័ង្កសី។ ជាតិដែក និងម៉ាញ៉េស្យូមបង្កើនថាមពល និងស័ង្កសីជួយរាងកាយដុតជាតិខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ល្ពៅមានកាឡូរីទាប តែធ្វើឲ្យមានអារម្មណ៍ថាឆ្អែត។
១២. ត្រីសាល់ម៉ុន
យើងដឹងហើយថាត្រីសាល់ម៉ុនសំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលធ្វើឲ្យមានអារម្មណ៍ឆាប់ឆ្អែត។
១៣. ត្រីសាឌីន
ត្រីសាឌីននេះមានជាតិបារតទាប ហើយមានប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ក្នុងកម្រិតខ្ពស់។ អាស៊ីតអូមេហ្គា ៣នេះជួយបង្កើនអរម៉ូនធ្វើឲ្យអារម្មណ៍ល្អ។
១៤. ស្ពៃពួយឡេង
ស្ពៃពួយឡេងអាចកាត់បន្ថយចំណង់អាហារផ្អែម ឬពពួកអាហារមានជាតិស្ករ ឬខ្លាញ់ច្រើន។ នេះដោយសារស្ពៃពួយឡេងផ្ទុកសារធាតុ thylakoids ដែលជួយទប់ការឃ្លាន និងជួយឲ្យឆ្អែតបានយូរ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕