backup og meta

ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 07, 2019

    ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង?

    ជឿ​មិន​ជឿ តែ​ជា​ការ​ពិត ប្រភេទ​អាហារ​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​យើង។ អាហារ​ខ្លះ​ញ៉ាំ​ទៅ ជួយ​បង្កើន​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ល្អ ខណៈ​ដែល​មួយ​ចំនួន​ទៀត​បែរ​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​សុខ ឬ​មួម៉ៅ។

    ១- អាហារ​មាន​កាបូអ៊ីដ្រាត (ជាតិ​ស្ករ​ធម្មជាតិ)

    អាមីណូ​អាស៊ីដ Tryptophan ជា​ហេតុផល​តែ​មួយគត់​ធ្វើ​ឲ្យកាបូអ៊ីដ្រាត អាច​ធ្វើការ​ជា​មួយ​អារម្មណ៍​បាន។ មុខងារ​សំខាន់​របស់ Trytophan ជួយ​ឲ្យ​ខួរ​ក្បាល​បង្កើត Serotonin កាន់​តែ​ច្រើន ដែល​ជា​សារធាតុ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​អារម្មណ៍យើង រួម​ចំណែក​បង្កើត​អារម្មណ៍​ពេញ​ពោរ​ដោយ​សុភមង្គល។

    ការ​ស្រាវជ្រាវ​បង្ហាញ​ថា កង្វះ​សារធាតុ​គីមី Serotonin នាំ​ឲ្យ​យើង​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត។ អ្នក​ជំនាញ បាន​ណែ​នាំឲ្យ​យើង​គួរ​ជ្រើសរើស​កាបូអ៊ីដ្រាត ដែល​មាន​សុខភាពល្អ ដូចជា បន្លែ ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ​ទាំង​មូល។

    ២- អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

    អូមេហ្គា ៣ ជា​អាស៊ីដ​គ្មាន​ជាតិ​ខ្លាញ់​ច្រើន ត្រូវ​គេ​រក​ឃើញ ភាគ​ច្រើន​នៅ​ក្នុង​សាច់​ត្រី និង​គ្រាប់ Walnuts ហើយ​ជឿ​ថា អាច​ជួយ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត។ រឿង​នេះ​គឺ​ជា​ការ​ពិតព្រោះ ជាតិ​អូមេហ្គា ៣ មាន​ឥទ្ធិពល​លើ​ការ​បញ្ជូន​សរសៃ​ប្រសាទ ទោះជា​មិន​សំខាន់​រួម​ចំណែក​ដោយ​ផ្ទាល់​ក៏​ដោយ។ អ្នក​ជំនាញ ណែនាំ​គួរ​បន្ថែម​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​ប្រយោជន៍​សុខភាព​ពី​សារធាតុ​នេះ តាម​តែ​អាច​ធ្វើ​ទៅ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    • រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ
    • បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន ​មុន​ញ៉ាំ! មួយណាល្អជាង?

    ៣- អាហារ​ពេលព្រឹក

    អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា ញ៉ាំ​អាហារ​ពេល​ព្រឹក​ត្រឹមត្រូវ​តាម​ពេល​វេលា អាច​ជួយ​បង្កើន​អារម្មណ៍​យើង។ លើស​នេះ តុល្យភាព​អាហារ​ពេល​ព្រឹក អាច​បង្កើន​ការ​ចង់ចាំ ផ្គត់ផ្គង់​កម្លាំង​បាន​យូរ ពេញ​មួយ​ថ្ងៃ និង​ធ្វើ​ឲ្យ​យើង​ត្រជាក់​ចិត្ត។ វាច្បាស់ និង​ជាក់​ស្តែង​មែនទែន ដែល​ថា បើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀង​ទាត់​ ប្រាកដ​ជា​ឆាប់​អស់​កម្លាំង និង​រសាប់​រសល់។ អាហារ​ពេល​ព្រឹក​ដែល​ល្អ ត្រូវ​មាន​ជាតិ​កាក​សរសៃ ហ្វាយប៊័រ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ខ្លាញ់​ល្អ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល។

    ៤- អាហារ​សម្បូរ​ជាតិ​សេលេស្យូម

    តាម​ការ​សិក្សា​លើ​មនុស្ស​វ័យ​ចំណាស់​ចំនួន ១៦នាក់ បង្ហាញ​ថា ជំងឺ​បាក់​ទឹក​ចិត្ត នឹង​រលាយ​បាត់​ដោយ​គ្រាន់​​តែ​ញ៉ាំ​សារធាតុ​គីមី​សេលេស្យ៉ូម ២០០ មីក្រូក្រាម រៀង​រាល់​ថ្ងៃ។ ការ​ពិត កង្វះ​សេលេស្យូម​ក្នុង​អាហារ នឹង​បង្ក​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។

    ៥- វិតាមីន D

    វិតាមីន D អាច​បង្កើន​កម្រិត​របស់⁣ Sorotonin ក្នុង​ខួរ​ក្បាល។ បរិមាណ​វីតាមីន D មិន​ប្រាកដ​ថា​ជាប់​ពាក់​ព័ន្ធ​គ្រប់​កត្តា​នោះទេ។ យ៉ាង​ណា មាន​ការ​ណែ​នាំ​គួរ​ទទួល​ជាតិ​វិតាមីន D ពីរបប​អាហារ ៦០០ អាយយូ រៀង​រាល់​ថ្ងៃ បើ​អាច​ទៅ​រួច។

    និយាយ​ពី​ការ​បង្កើន​អារម្មណ៍ គ្នា​យើង​ជា​ច្រើន តែង​គិត​ពី​វិធី​សាស្ត្រ​មួយ គឺ​ការ​កំសាន្ត។ប៉ុន្តែ​អារម្មណ៍​អាច​បង្កើន​ឡើង បើ​យើង​ដឹង​ថា​ត្រូវ​ញ៉ាំ​អ្វី​ឲ្យ​ប្រាកដ។

    កុំ​អែអង់​យូរ គ្នា​យើង​មិន​ចង់​សោក​សៅ ឬ​បាក់​ទឹក​ចិត្ត គួរ​សាក​ល្បង​អាហារ​ទាំង​នេះលមើល ប្រាកដ​ជាអាច​ជួយ​បាន។

    ក្នុង​ករណី មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល ​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម