ពត់តម្រង់ខ្លួន ពេលសម្រាកនៅកន្លែងធ្វើការ ឬពេលហាត់កីឡា មិនត្រឹមតែជួយសម្រួលរាងកាយយើងដែលប្រឹងធ្វើការពេញមួយថ្ងៃនោះទេ ថែមទាំងជួយកាត់បន្ថយអារម្មណ៍ស្រ្តេស តានតឹងផ្សេងៗផងដែរ។ បើតាមការស្រាវជ្រាវវេជ្ជសាស្រ្ត ក៏បានបង្ហាញនូវប្រយោជន៍នៃសម្រាកពត់ខ្លួននេះដូចជា៖
១. បង្កើនភាពបត់បែនរាងកាយ
ឧស្សាហ៍ពត់ពែនខ្លួន ជួយបង្កើនភាពបត់បែនទន់ភ្លន់នៃរាងកាយ ដែលមានសារសំខាន់សម្រាប់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ វាជួយឱ្យយើងធ្វើចលនា ឬសកម្មភាពផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃបានលឿនរហ័ស និងមិនយឺត ឬស្ពឹកទៅតាមវ័យ។
២. ជម្រុញចលនាឈាមទៅសាច់ដុំ
ធ្វើការពត់ពែនខ្លួន ដូចការហាត់កីឡាដែរ វាជួយសម្រួលចលនាឈាមទៅសាច់ដុំ ហើយកាត់បន្ថយការឈឺចាប់សាច់ដុំ។
៣. ជួយជំហរខ្លួនឱ្យត្រង់ល្អ
ការសិក្សាមួយបានបង្ហាញថា ការសម្រាកពត់តម្រង់ខ្លួន ជួយបំបាត់អាការៈឈឺខ្នង បន្ថយការឈឺចុករួយ និងសម្រួលជំហរខ្លួនឱ្យត្រង់ស្រឡះល្អ។
៤. ជាវិធីបន្ថយស្រ្តេស
ពេលយើងស្រ្តេស សាច់ដុំឡើងតឹង នេះក៏ដោយសារតែទាក់ទងនឹងអារម្មណ៍ស្រ្តេសដែលកើតឡើង។ សម្រាកពត់ខ្លួន ពិសេសធ្វើចលនាត្រង់ក ស្មា និងខ្នង អ្នកនឹងឃើញពីប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖
- សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ
- បើល្វើយអស់កម្លាំង ឬងងុយគេង ហើយចង់ស្វាង ផ្ចង់អារម្មណ៍វិញបាន អាចសាកវិធីទាំងនេះ
៥. ជួយបន្ថយអាការៈឈឺក្បាល
[embed-health-tool-heart-rate]