អ៊ីចឹងតាស៎ បានពួកអឺរ៉ុបចូលចិត្តអាវ៉ង់ម៉េស ការសិក្សាថ្មីរកឃើញថា ប្រុសៗអាវ៉ង់អត់បាន ១០ គឺប្រឈមខ្ពស់កើតជំងឺបេះដូង។ តោះសាកទាំងអស់គ្នាមើល៍ បាន ១០ អត់? បើអត់ទាន់បានទេ ក៏កុំទាន់ភ័យចាប់ផ្តើមពីពេលនេះ មិនទាន់ហួសពេលដែរ។
ការសិក្សារបស់សាកលវិទ្យាល័យ Harvard នៅអាមេរិក ផ្តោតសំខាន់លើប្រុសៗវ័យកណ្តាល រកឃើញថា អាវ៉ង់បានច្រើនជាង ៤០ កាត់បន្ថយហានិភ័យ កើតជំងឺដាច់សរសៃឈាមខួរក្បាល ដល់ទៅ ៩៧% ក្នុងរយៈពេល ១០ ឆ្នាំទៅមុខ។ ដោយឡែក ប្រុសៗ អាវ៉ង់បានពី ២១-៣០ មានភាពប្រឈម ២៥% កើតជំងឺខ្សោយបេះដូង ឬជំងឺសរសៃឈាមបេះដូង (Coronary Artery Disease) បើធៀបជាមួយប្រុសៗ មិនអាចអាវ៉ង់បានចំនួន ១០។ រីឯប្រុសៗ អាវ៉ង់បាន ១១ ឬច្រើនជាងនេះ ក៏អាចកាត់បន្ថយការប្រឈមកើតជំងឺសរសៃឈាមបេះដូងដូចគ្នា។
ការរកឃើញ ផ្ដល់ភស្ដុតាងថា សមត្ថភាពអាវ៉ង់ ជាវិធីសាស្រ្ដងាយស្រួល និងគ្មានការចំណាយប្រាក់នោះទេ ហើយអាចជួយវាយតម្លៃភាពប្រឈមកើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាពអាវ៉ង់ ជាប់ពាក់ព័ន្ធខ្លាំងជាមួយភាពប្រឈមជំងឹសរសៃឈាមបេះដូង ច្រើនជាងលទ្ធផលនៃការសិក្សាមុនៗ ដែលផ្អែកលើការហាត់ប្រាណដោយរត់ និងវាស់ដង្ហើមដើម្បីវាយតម្លៃ។
ការសិក្សានេះ ចេញផ្សាយកាលពីសប្ដាហ៍មុន ដោយប្រើប្រាស់ទិន្នន័យធ្វើតេស្ដកាយសម្បទាអ្នកពន្លត់អគ្គិភ័យជាង ១ពាន់នាក់ នៅសហរដ្ឋអាមេរិក ចន្លោះឆ្នាំ ២០០០-២០០៧ និងប្រើកំណត់ត្រាវេជ្ជបញ្ជា ដើម្បីតេស្ដរោគសញ្ញាជំងឺសរសៃឈាមបេះដូង ក្នុងប៉ុន្មានទសវត្សបន្ទាប់។ ការតេស្ដសាកល្បងនេះ ក៏រកឃើញដែរថា អ្នកពន្លត់អគ្គិភ័យ មានឱកាសតិច កើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល អំឡុងពេល ១០ ឆ្នាំទៅមុខ។
អត្ថបទពាក់ព័ន្ធ៖
- ចង់រាងស្អាតតែអត់ពេល វិធីហាត់ប្រាណ ៧នាទី អាចជួយបាន
- ១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ រាងស្អាត
[embed-health-tool-heart-rate]