backup og meta

ប្រុសៗ​ចង់​បាត់​ក្បាល​ពោះ​ សាកប៉ុន្មានវិធីនេះ អាច​ជួយ​បាន

ប្រុសៗ​ចង់​បាត់​ក្បាល​ពោះ​ សាកប៉ុន្មានវិធីនេះ អាច​ជួយ​បាន

គ្មានប្រុសៗណាមិនចង់បានរាងសង្ហា ទាក់ទាញចិត្តស្រីៗនោះទេ គ្រាន់តែថាធ្វើយ៉ាងម៉េចបើក្បាលពោះដុះមូលដូចពពោះ ៥ ខែទៅហើយ កែយ៉ាងណាក៏កែមិនឡើង។ “Hello គ្រូពេទ្យ” មានអត្ថបទពិសេសណែនាំប្រុសៗចង់បានក្បាលពោះរាបស្មើ ព្រោះវាមានប្រសិទ្ធភាព ហើយគ្នាយើងខ្លះជោគជ័យរួចហើយដែរ។

១- បំបាត់ខ្លាញ់ជាមុន

ក្បាលពោះយើងកំពុងវិវត្តយ៉ាងរឹង ប៉ុន្តែយើងមានដឹងថា វាកំពុងបាំងពីមុខស្រទាប់ខ្លាញ់ដែរទេ? ស្រទាប់ខ្លាញ់នេះ ជាសត្រូវធំសម្រាប់រាងសង្ហារបស់យើង។ អ្វីគួរចាប់ផ្តើមពេលនេះ រៀបចំកាលវិភាគហាត់ប្រាណទៀងទាត់ និងរៀបចំរបបអាហារ។ កម្ចាត់ខ្លាញ់កើតឡើងក្នុងខ្លួនយើង នឹងធ្វើឲ្យយើងមានរាងរឹងមាំ និងសុខភាពកាន់តែល្អ ជាមួយ​ក្បាល​ពោះ​រាប​ស្មើ។

ជាមធ្យម បុរសមានខ្លាញ់ប្រមាណ ២៨% នៃខ្លួនប្រាណ។ ដើម្បីសម្រកខ្លាញ់ទាំងអស់បាន ត្រូវធ្វើការធ្ងន់បន្តិចហើយ។

២- ប្ដូរអាហារ

បញ្ចុះខ្លាញ់ ត្រូវដុតកាឡូរីឲ្យច្រើនជាងអាហារដែលញ៉ាំ ហើយវិធីសាស្ត្រតែមួយគត់ ត្រូវបន្ថយញ៉ាំឆ្អែតលើសកម្រិត និងហាត់ប្រាណច្រើនជាងមុន។ យកចិត្តទុកដាក់លើអាហារសម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ទ្រូងមាន់ សាច់គោ ត្រី រួមនឹងបន្លែ។

កែទម្លាប់ទៅញ៉ាំអាហារមានតុល្យភាព ដូចជា ធញ្ញជាតិ ផ្លែឈើ និងអាហារធ្វើពីទឹកដោះគោមានខ្លាញ់ទាប ទៅជាទម្លាប់បរិភោគអាហារប្រចាំ។ តែអាហារមានជាតិស្ករ ជាតិអាល់កុល និងខ្លាញ់ខាប់ ត្រូវតែផ្អាក។

៣- ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ

ញ៉ាំអាហារត្រឹម ៣ ពេលក្នុងមួយថ្ងៃ នៅតែមានអារម្មណ៍ឃ្លានក្នុងអំឡុងពេញមួយថ្ងៃ និងពេលហាត់ប្រាណ។ អ៊ីចឹង ត្រូវរៀបចំរបបអាហារឡើងវិញ ដើម្បីគ្រប់គ្រងស្ថានការណ៍ មានផែនការអាហារចម្បង ៣ ពេល និងអាហារសម្រន់ ៣ ពេលបន្ថែមទៀត។

ហាត់ប្រាណ​ Hello គ្រូពេទ្

៤- បន្ថែមការហាត់ប្រាណ

មនុស្សប្រុសគួរស្រូបយកកាឡូរីយ៉ាងហោចណាស់ ១.៨០០ ក្នុងមួយថ្ងៃដើម្បីរក្សាការរំលាយអាហារ ដូច្នេះកុំចេះតែកាត់បន្ថយកាឡូរី ដើម្បីបញ្ចុះខ្លាញ់ឲ្យសោះ។ ដើម្បីដុតបានចំនួនកាឡូរីបានច្រើនជាងមុន និងកសាងសាច់ដុំ ត្រូវបន្ថែមសកម្មភាពខ្លះ និងហាត់យកកម្លាំង សាកល្បង ៣០-៦០ នាទី ហាត់ចង្វាក់បេះដូង ដូចជា រត់ ជិះកង់ រួមទាំងការហាត់បញ្ចេញកម្លាំងខ្លាំងៗ។

៥- ប្តូរក្បាច់ហាត់ប្រាណ

ដើម្បីស្រកទម្ងន់ និងមានសាច់ដុំពោះល្អឥតខ្ចោះ យើងត្រូវជំរុញការដុតខ្លាញ់ធម្មជាតិនៅក្នុងខ្លួន គឺសាច់ដុំ។ វិធីល្អបំផុត គឺហាត់កម្លាំង (លើកទម្ងន់) ធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង (រត់ ជិះកង់ បង្វិលកង) និងធ្វើលំហាត់ក្បាលពោះ និងឆ្អឹងខ្នង។

៦- សម្រាកឲ្យបានច្រើន

គេងគ្រប់គ្រាន់ ផ្តល់ប្រយោជន៍សម្រាប់យុទ្ធនាការសម្រកជាតិខ្លាញ់។ វ័យជំទង់ គួរគេងពី ៧-៩ ម៉ោងក្នុងមួយយប់។ គេងគ្រប់ ក៏អាចរក្សាអ័រម៉ូនគ្រប់គ្រងការឃ្លាន មិនចាំបាច់ពឹងផ្អែកលើអាហារបំផ្លាញគោលដៅរបស់យើង។

៧- បបួលសង្សារ ឬពួកម៉ាក

ជឿមិនជឿ បើមានគ្នាបានទៅហាត់ប្រាណ ដូចជា សង្សារ ឬពួកម៉ាកអី យើងអាចហាត់ជាប់ បង្កើតជាទម្លាប់។ រឿងរបបអាហារអ៊ីចឹងដែរ បើយើងមានទម្លាប់ជាប្រចាំ នោះក្ដីស្រមៃរាងស្អាត មិនពោះប៉ោង នឹងសម្រេចបាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to get a flat stomach for men http://www.livestrong.com/article/113797-flat-stomach-men/ Assessed December 15, 2016

កំណែ​ប្រែបច្ចុប្បន្ន

27/02/2021

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឮថាផឹកស្រាបៀរ​ច្រើន​ធ្វើឲ្យ​ដុះក្បាលពោះ ពិតអត់?

ផឹកទឹកកក អាចឲ្យឡើងគីឡូ ដុះក្បាលពោះមែនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម