មេតាបូលីស សំដៅលើប្រតិកម្មគីមីក្នុងរាងកាយ ដើម្បីចាប់យកសារធាតុចិញ្ចឹមចាំបាច់ ទ្រទ្រង់ដំណើរការរាងកាយទាំងមូល បើការធ្វើមេតាបូលីសក្នុងរាងកាយយឺតយ៉ាវ សារធាតុចិញ្ចឹមក៏មិនគ្រប់គ្រាន់ រាងកាយយើងក៏ទ្រុឌទ្រោមទៅតាមនឹងដែរ។ គ្នាយើងដឹងហើយ ហាត់ប្រាណ ជួយធ្វើមេតាបូលីសក្នុងរាងកាយបានល្អ ប៉ុន្តែក៏នៅមានតិចនិកពិសេសមួយចំនួនទៀត ជួយរាងកាយធ្វើមេតាបូលីសបានលឿន “Hello គ្រូពេទ្យ’ នឹងបង្ហាញក្នុងអត្ថបទនេះ។
១- ហាត់ទាញសាច់ដុំ
ស្រីៗភាគច្រើន តែងចៀសវាងការហាត់ទាញសាច់ដុំ ដោយសារតែមើលទៅឃើញសាច់ដុំរីកធំពេក។ នៅពេលយើងហ្វឹកហាត់ដោយការទាញសាច់ដុំ ពិសេសការលើកទម្ងន់ វាអាចធ្វើឲ្យសាច់ដុំមានការខូចខាត សកម្មភាពនេះ នាំឲ្យរាងកាយបន្ថែមដុតកាឡូរីបានច្រើនជាងមុន បន្ទាប់ ដើម្បីមកជួសជុលសាច់ដុំខូចខាតឲ្យជាសះស្បាយ និងរីកខូតលាស់ឡើងវិញ ហើយនេះត្រូវចាត់ទុកជាការធ្វើឲ្យមេតាបូលីសក្នុងរាងកាយកាន់តែសកម្មឡើង។
២- បញ្ចេញសកម្មភាពឲ្យបានច្រើន
បច្ចុប្បន្ន គ្នាយើងភាគច្រើន ធ្វើការយ៉ាងហោចណាស់ ៨ ម៉ោង/ថ្ងៃ ព្រលឹមចេញ ព្រលប់ទើបដល់ផ្ទះ ហើយទោះបីយើងបានចំណាយពេលហាត់ប្រាណ ៤៥ នាទី/ថ្ងៃ ក៏ដោយ ប៉ុន្តែនៅតែត្រូវចំណាយពេល ៨ ម៉ោងនៅតុធ្វើការដដែល។ ការអង្គុយពេញមួយថ្ងៃ មិនផ្តល់ផលប្រយោជន៍អ្វីដល់យើងទេ គួរតែព្យាយាមធ្វើហាត់ប្រាណ ឬបញ្ចេញសកម្មភាពបន្តិចបន្តួច អំឡុងពេលធ្វើការ អាចក្រោកឈរ និងដើរជុំវិញការិយាល័យរៀងរាល់ ១៥ នាទីម្តង ឬដើររយៈពេលយូរ ដូចជា ការដើរទៅកន្លែងចតរថយន្ត ដើរផ្លូវកាត់ ដើរឡើងជណ្តើរជើង ជំនួសជណ្តើរយន្ត ឬក្រោកឈរឡើង និងទាញសាច់ដុំ (ពត់ពែនខ្លួន) ក៏អាចមានឥទ្ធិពលទៅលើមេតាបូលីសក្នុងរាងកាយបានដែរ។
៣- រក្សាឲ្យរាងកាយមានសំណើម
យើងទាំងអស់គ្នា សុទ្ធតែដឹងហើយ រាងកាយយើងត្រូវការទឹកជាចាំបាច់ ចុះមានដឹងអត់ ខ្វះជាតិទឹកអាចធ្វើឲ្យមេតាបូលីសក្នុងខ្លួនចុះខ្សោយបាន។ ត្រូវផឹកទឹកយ៉ាងហោចណាស់ ៨កែវ ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈផ្សេងទៀត ដូចជា តែ កាហ្វេ សូដា អាចផឹកបាន ប៉ុន្តែគួរតែព្យាយាមផឹកទឹក ព្រោះវាប្រសើរជាងភេសជ្ជៈផ្សេងៗទៀត។ គួរតែជ្រើសយកទឹកសម្រាប់ការធ្វើមេតាបូលីសបានលឿន និងធ្វើឲ្យស្បែកស្អាតជាងមុន។
អត្ថបទពាក់ព័ន្ធ៖
- វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់បានគូទស្អាត
- គន្លឹះសាមញ្ញា តែសំខាន់បំផុតសម្រាប់ប្រុសៗចង់ហាត់យកសាច់ដុំស្អាត
៤- ត្រូវមានតុល្យភាពកាឡូរីក្នុងខ្លួន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]