backup og meta

ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះ

ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះ

ក្រោក​ពី​គេង​ស្រាប់​ស្ពឹក​ដៃ ស្ពឹក​ជើង ជាប់​ស្មា ពិសេស​អារឿង​ឈឺ​ជង្គង់ ដើរ​មិន​រួច ទាល់​តែ​ធ្វើ​កាយ​វិការ​បន្តិច​ទើប​ដូច​ដើម។ បើ​ប្រទះ​អាការៈ​បែប​នេះ យើង​អាច​មាន​បញ្ហា​សន្លាក់ ហើយ​កុំ​ច្រឡំ​កើត​ឡើង​តែ​លើ​មនុស្ស​ចាស់​ឲ្យ​សោះ ក្មេង​ក៏​កើត​ដែរ។ យ៉ាងណា បញ្ហា​សន្លាក់​ទាំង​នេះអាច​ដោះ​ស្រាយ​បាន ដោយ​គ្រាន់​តែ​ហាត់​ប្រាណ​ងាយៗ​ដូច​ខាង​ក្រោម​នេះ។

១- ហាត់​ប្រាណ​បន្ថយ​ការ​ប៉ះ​ទង្គិច

– ការ​ដើរ៖ ដើរ ជា​ការ​ហាត់​ប្រាណ​ងាយ​ស្រួល​មួយ​បែប ជួយ​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច មិន​ធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​សន្លាក់​ជង្គង់។ ​ពេល​ចាប់​ផ្ដើម កុំ​ព្យាយាម​ធ្វើ​ចលនា​ខ្លាំង​ពេក និង​ដើរ​ក្នុង​ល្បឿន​មួយ​ដែលយើង​មាន​អារម្មណ៍​ស្រួល​ ហើយ​ត្រូវ​ធ្វើ​សន្សឹមៗ។

– ជិះកង់៖ ជិះ​កង់ ជា​ការហាត់​ប្រាណ​ល្អបំផុតសម្រាប់​គ្នា​យើង​មាន​បញ្ហា​សន្លាក់​ជង្គង់ ព្រោះ​មិន​ត្រឹម​ជួយ​ពង្រឹង​សាច់ដុំ​ទេ ថែម​ទាំង​ជួយ​បំបាត់​អាការៈ​ឈឺចាប់​សន្លាក់​ជង្គង់​ទៀត​ផង។ ហេតុ​នេះ យើង​គួរ​ចូលរួម​ជិះកង់​ហាត់​ប្រាណ​ទាំងអស់​គ្នា។

២- ហាត់​ប្រាណ​ស្រាលៗ

គ្នា​យើង​ ឬ​ម៉ាក់​ប៉ា អ៊ំៗ មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ គួរ​​ហាត់​ប្រាណ​ស្រាលៗ​បាន​ហើយ ព្រោះ​ថា​នៅ​ពេល​បញ្ហា​ជង្គង់​កាន់​តែ​ធ្ងន់ធ្ងរ ការ​ឈឺ​ចាប់​នឹង​កាន់​តែ​ខ្លាំង​ឡើងៗ នាំ​ឲ្យ​យើង​​មិន​អាច​ធ្វើ​ សូម្បី​តែ​លំហាត់​ប្រាណ​មិន​សូវ​ប៉ះពាល់​ដល់​ជង្គង់។ ហេតុ​នេះ គួរ​​ចាប់​ផ្ដើម​ហាត់​ប្រាណ​ស្រាលៗ រួមមាន លើក​ជើង​ឲ្យ​ត្រង់ ឈរ​ចំទើត​ចុង​ជើង​លើក​កែង​ជើង​ឡើង លើក​ជើង​ម្ខាងៗ​ឡើង ព្រោះ​ការ​ហាត់​ប្រាណ​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ដល់​ជង្គង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​បាន​ផង​ដែរ។

ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះសិនទៅ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

  • ឧស្សាហ៍ “​ឈឺ​ស្មា” ហាត់ប្រាណ ៥ ក្បាច់នេះអាច​ជួយ​បាន
  • ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន

៣- ហាត់​ប្រាណ​ក្នុង​ទឹក

លំហាត់​ក្នុង​ទឹក គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ទឹក​អាច​ជួយ​ទ្រ​ទម្ងន់​យើង និង​បំបាត់​ភាព​តានតឹង​នៅ​លើ​សន្លាក់​ជង្គង់។ ការ​ហែលទឹក ​និង​លំហាត់​ប្រាណ​បែប​អេរូបិក​ក្នុង​ទឹក សុទ្ធ​តែ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យគ្នា​យើង​មាន​បញ្ហា​សន្លាក់​ជង្គង់​អនុវត្ត។

៤- ត្រូវ​ចង​ចាំ​ពេល​ហាត់​បំបាត់​ការ​ឈឺ​សន្លាក់​ជង្គង់

លំហាត់​ប្រាណ ជា​វិធី​ប្រសើរ​មួយ មិនត្រឹម​តែ​ជួយ​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ​ទេ គឺ​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ដុត​កម្ទេច​កាឡូរី ខណៈ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម ថែម​ទាំង​ជួយ​ឲ្យ​ឡើង​សាច់ដុំ និង​ពង្រឹង​សន្លាក់​ទៀត​ផង។ អាការៈ​ឈឺ​ចាប់បណ្ដាល​មក​ពី​សាច់ដុំ និង​គាំង​សន្លាក់​ជង្គង់ ជា​ឧបសគ្គ​ចម្បង ធ្វើ​ឲ្យ​យើង​មិន​អាច​ហាត់​ប្រាណ​បាន ប៉ុន្តែវា​នឹង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ជាងមុន បើ​យើង​មិន​ហាត់​ប្រាណ​ទាល់​តែ​សោះ។

ចាំ​ថា បើ​យើង​មាន​បញ្ហា​ចុក​រួយជង្គង់​ខ្លាំង មិន​គួរ​ប្រើ​សកម្មភាព​ហ្វឹកហាត់​ខ្លាំង​ពេក​ទេ ព្រោះ​អាច​បណ្ដាល​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សន្លាក់​ទៅវិញ។

មាន​លំហាត់​ប្រាណ​ជាច្រើន​ ទៀត​យើង​គួរ​អនុវត្ត ប៉ុន្តែ​យើង​ត្រូវ​ស្វែង​យល់​ថា តើ​ប្រភេទ​ហាត់​ប្រាណ​មួយ​ណា​ស័ក្តិសម​សម្រាប់​យើង។ បើ​ប្រភេទ​ហាត់​ប្រាណ​នោះ ធ្វើ​ឲ្យ​ឈឺចាប់ ប្រញាប់​ឈប់​ភ្លាម ព្រោះ​អាច​មាន​អ្វី​មួយ​ខុស​ប្រក្រតី។ ក្នុង​ករណី​ចាំបាច់ ត្រូវ​សាក​សួរ និង​ទទួល​ការណែនាំ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Knee OA Exercises. http://www.webmd.com/osteoarthritis/knee-pain-16/slideshow-knee-exercises. Accessed by June 1, 2017.

Low Impact Exercises for Someone With Knee Problems.  http://www.livestrong.com/article/537951-low-impact-exercises-for-someone-with-knee-problems/.  Accessed by June 1, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/04/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ CHIN Ven · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម