រត់ហាត់ប្រាណពេលព្រឹក ជាតិចនិកហាត់ប្រាណកំពុងពេញនិយមបំផុត មិនថាក្មេង មិនថាចាស់ សុទ្ធតែចូលចិត្តតិចនិកហាត់ប្រាណបែបនេះ ព្រោះសាមញ្ញ មិនត្រូវការឧបករណ៍អ្វីស៊ាំញ៉ាំនោះឡើយ។ គ្នាយើងចូលចិត្តរត់ហាត់ប្រាណពេលព្រឹក ចុះមានដឹងអត្ថបទប្រយោជន៍យើងទទួលបានមានអ្វីខ្លះអត់? បើមិនទាន់ដឹង ចាំ “Hello គ្រូពេទ្យ’ ប្រាប់ពេលនេះតែម្តងទៅ។
១- ជួយកាត់បន្ថយសម្ពាធឈាម
រត់លឿនៗនៅពេលព្រឹក ពិតជាអាចធ្វើឲ្យសម្ពាធឈាមថយចុះខ្លាំងមិនគួរឲ្យជឿ ដោយការសិក្សាមួយ ដឹកនាំដោយវេជ្ជបណ្ឌិត Scott Collier បង្ហាញថា ម៉ាក់ប៉ា អ៊ំៗវ័យចំណាស់ បានរត់ហាត់ប្រាណពេលព្រឹក មានកម្រិតសម្ពាធឈាមថយចុះ ច្រើនជាងម៉ាក់ប៉ាអ៊ំៗ ដែលរតិហាត់ប្រាណនៅពេលល្ងាច។ ចំពោះប្រសិទ្ធិភាព ត្រូវបានគេជឿថា កើតឡើងរយៈពេលយូរ នៅពេលយើងរក្សាទម្លាប់ហាត់ប្រាណបែបនេះបានទៀងទាត់។
២-ជួយអារម្មណ៏ស្រស់ស្រាយពេញមួយថ្ងៃ
រត់ពេលព្រឹកតែម្នាក់ឯងដោយគ្មានការរំខាន ជាវិធីបន្ធូរអារម្មណ៍ដ៏ល្អបំផុត ជាពិសេស ចំពោះគ្នាយើងកំពុងទទួលរងនូវភាពតានតឹងពីជីវិត និងការងារប្រចាំថ្ងៃ។ ការរត់ជួយសម្រួលផ្លូវចិត្តឲ្យមានភាពវិជ្ជមាន និងស្រស់ស្រាយអារម្មណ៍ពេញមួយថ្ងៃ។ ទាំងនេះជាមូលហេតុ ការរត់នៅ ពេលព្រឹក ជួយឲ្យស្រលះចិត្ត និងមានកម្លាំង។ តាមរបាយការណ៍ជាច្រើនបង្ហាញថា គ្នាយើងចូលចិត្តរត់ហាត់ប្រាណនៅពេលព្រឹក ជួយឲ្យយើងមានសុទិដ្ឋិនិយម និងតម្រង់គោលដៅច្បាស់លាស់ជាងធម្មតា។
មិនបាច់និយាយក៏ដឹងដែរ ខ្យល់អាកាសនៅពេលព្រឹក កាន់តែស្រស់ថ្លា ដោយគ្មានសំឡេងរំខាន និងផ្សែងចេញពីយានយន្តគ្រប់ប្រភេទ។ម៉្យាងទៀត ខណៈពេលកំពុងរត់ រាងកាយយើងត្រូវការអុកស៊ីហ្សែនច្រើន តាមរយៈការស្រូបយកខ្យល់បរិសុទ្ធចូលខ្លួន ធ្វើឲ្យរាងកាយ និងចិត្តកាន់តែស្រស់ស្រាយ។ ជាងនេះទៅទៀត ការរត់តាមផ្លូវនាព្រឹកព្រលឹម មានសុវត្ថិភាព ដោយគ្មានក្ដីបារម្មណ៏អំពីគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
- អត់ចង់ឮគេថា “ថ្នល់ជាតិ” សាកវិធីហាត់ប្រាណពិសេសនេះ ពិតជាបានផល!
៣-ជួយអារម្មណ៏កាន់តែរីករាយ
ការរត់នៅពេលព្រឹក មានន័យថា យើងនឹងមិនរងការរំខានដោយសំឡេងទូរស័ព្ទរោទ៍ ឬការប្រជុំអ្វីឡើយ ព្រោះគ្មាននរណាម្នាក់នឹងរំខានយើងនៅពេលព្រឹកទេ។ យ៉ាងណា យើងនៅមានពេលគ្រប់គ្រាន់ ដើម្បីឲ្យការហាត់ប្រាណដំណើរការដោយមិនបារម្ភថា មានអ្វីសំខាន់កើតឡើងឡើយ។ មិនតែប៉ុណ្ណោះ អារម្មណ៍រត់ពេលព្រឹកព្រលឹម ស្ដាប់ទៅដូចជាស្រស់ថ្លា ជាងការរត់នៅពេលអស់កម្លាំងក្រោយចេញពីធ្វើការងារ។
យ៉ាងណា គ្នាយើងខ្លះ អាចពិបាកបន្តិចក្នុងការក្រោកពីព្រលឹម ទោះបីប្រើសំឡេងរោទិ៏ជួយដាស់ ក៏បានតែពេលចាប់ផ្ដើមដំបូង។ តែពេលយើងទម្លាប់ទៅ យើងនឹងឃើញថា ខ្លួនយើងកាន់តែមានកម្លាំង ហើយប្រមូលអារម្មណ៍ធ្វើការងារបានកាន់តែល្អ។
អាចនិយាយបានថា ការរត់ពេលព្រឹក ជាប្រភេទលំហាត់ប្រាណធ្វើជួយខ្លួនឯងឲ្យមានវិន័យត្រឹមត្រូវ ព្រោះថាមពលយើងសុទ្ធតែកើតចេញការហ្វឹកហាត់។ គ្នាយើង អាចធ្វើឲ្យយកាន់តែងាយស្រួលដោយចូលគេងឲ្យបានឆាប់ និងរៀបចំខោអាវហាត់ប្រាណទុកជាមុន ដើម្បីធ្វើឲ្យទម្លាប់រត់ហាត់ប្រាណយើង អាចធ្វើបានទៀងទាត់រៀងរាល់ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]