ការព្យាបាលនិងវះកាត់

ការព្យាបាល​និង​វះកាត់ - ជា​ដំណោះស្រាយ​ដោយ​មធ្យោបាយ​ណាមួយ​តាម​បែបវេជ្ជសាស្ត្រ​ដ៏​សមស្រប និង​ត្រឹមត្រូវ​បំផុត​ទៅតាម​ស្ថានភាព​ជំងឺ ដើម្បី​ត្រឡប់​ទៅ​រក​សុខភាព​ល្អ ប្រក្រតី​ឡើង​វិញ។ រាល់ស្ថានភាពជំងឺចាក់លាក់នីមួយៗ មុន​ទទួល ឬឈានដល់​ការ​វះកាត់ អ្នកជំងឺ ឬ​សមាជិកក្រុមគ្រួសារអ្នកជំងឺ នឹងទទួលបានការប្រឹក្សាយ៉ាងល្អិតល្អន់ជាមួយ​គ្រូពេទ្យ

ចំណេះដឹងទូទៅ

ការព្យាបាលនិងវះកាត់

Cervical Cerclage​ (ការ​ដេរ​មាត់​ស្បូន)

យល់​ដឹ​ង​​កម្រិត​មូល​ដ្ឋាន១- តើការដេរមាត់ស្បូនជាអ្វី?  ការ​ដេរ​មាត់​ស្បូន​ គឺ​ជា​ការ​ដេរ​ដោយ​បច្ចេកទេស​ពិសេស​ដើម្បី​​ឲ្យ​មាត់​ស្បូន​​បិទ​ជិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប្រសិន​បើ​ជា​​ដឹង​ថា​មាត់​ស្បូន​​ខ្សោយយើង​អាច​ធ្វើការ​ដេរ​បាន​ចាប់​ពី​សប្ដាហ៍​ទី ១៤ ទៅ។ ពេល​មាន​ផ្ទៃ​ពោះ​ មាត់​ស្បូន​នឹង​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ដោយ​ឆ្នុក​ដែល​ជា​ទឹក​រម្អិល​។ នៅ​ពេល​ដែល​ទារក​លូត​លាស់​សម្ពាធ​ទៅ​លើ​មាត់​ស្បូន​កាន់​តែ​កើន​ឡើង។ ប្រសិន​បើ​មាត់​ស្បូន​ខ្សោយ​ មាត់​ស្បូន​នឹង​បើក​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដែល​ និង​ធ្វើ​ឲ្យ​ថង់​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​ហើយ​បែក។ មាត់​ស្បូន​ដែល​ខ្សោយ​អាច​ធ្វើ​ឲ្យ​​មាន​ការ​រលូត​កូន​នៅ​បន្ទាប់​ពី​សប្ដាហ៍​ទី ១២ និង​មុន​សបា្ដហ៍​ទី ​២៤។ ២- តើដេរ​មាត់​ស្បូន​ដើម្បីអ្វី? គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ដេរ​មាត់ស្បូន​ ប្រសិន​បើ​មាត់​ស្បូន​ប្រឈម​នឹង​ការ​បើក​មុន​ពេល​កំណត់​​កូន​ត្រូវ​កើត​ ឬ​ក្នុង​ករណី​ខ្លះ​នៅ​ពេល​ដែល​មាត់​ស្បូន​ឆាប់​បើក​ពេក​។​ គ្រូ​ពេទ្យ​អាច​ណែ​នាំ​យើង​ដេរមាត់ស្បូនអំ​ឡុង​ពេល​មាន​គភ៌​ដើម្បី​បង្ការ​ការ​កើត​មិន​គ្រប់​ខែ​ប្រសិន​បើ​ស្រីៗ​យើង​​មាន៖ – ប្រវត្តិ​រលូត​នៅ​ត្រីមាស​ទី ២ ម្ដង​ ឬច្រើន​ជាង​ម្ដង​ដែល​ទាក់​ទង​ទៅ​និង​ការ​បើក​មាត់​ស្បូន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​ហើយ​ដោយ​គ្មាន​ការ​សម្រាល​ឬការ​របើក​ស្រោម​ទឹក​ភ្លោះ។ – ដេរមាត់ស្បូន​មុន​ ដោយ​សារ​មាន​ការ​បើក​មាត់​ស្បូន​​មិន​មាន​ការ​ឈឺ​ចាប់​នៅ​ត្រីមាស​ទី ២ – នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ឃើញ​ថា​មាត់​ស្បូន​បើក​នៅ​ត្រីមាស​ទី ២ – ការ​រក​ឃើញ​ថា​មាត់​ស្បូន​ខ្លី​នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ដោយ​ម៉ាស៊ីន​អេកូ (តិច​ជាង ២៥ មីលី​ម៉ែត្រ) មុន​សប្ដាហ៍​ទី ២៤ ដឹង​ពី​កត្តា​ប្រឈម១- កត្តាប្រឈម ការដេរមាត់ស្បូន គឺ​មិន​ធ្វើ​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​​មាន​ផលវិបាក​ធ្ងន់​ធ្ងរ ​ហើយ​មិន​មែន​អាចបង្ការ​ការ​កើត​មិន​គ្រប់​ខែ​បាន​រហូត​នោះ​ទេ។ យើង​​ត្រូវ​យល់​ដឹង​ពី​ហានិភ័យ  និងថា​តើ​វា​មាន​ប្រយោជន៍​សម្រាប់​យើង​​និង​កូន​​ឬ​អត់។ គ្រូ​ពេទ្យ​អាច​មិន​គាំទ្រ​​ដេរ​មាត់​ស្បូន​ទេ ប្រសិន​បើយើង​មាន៖ – ហូរ​ឈាម​តាម​ទ្វារ​មាស – សម្រាល​មុន​កំណត់ – ការ​ឆ្លង​មេរោគ​ក្នុង​ស្បូន – ការ​​របើក​ស្រោម​ទឹក​ភ្លោះ​មុន​ពេល​កំណត់​មិន​គ្រប់​ខែ៖ នៅ​ពេល​ដែល​ស្រោម​ទឹក​ភ្លោះ​ដែល​ការ​ពារ​ទារក​ពេល​នៅ​ក្នុង​ផ្ទៃ​ធ្លាយ​ ឬ​បែក​មុន​គភ៌​មាន​អាយុ ៣៧ សប្ដាហ៍ – ការ​មាន​ទំងន់​កូន​ភ្លោះ – ទារក​មាន​សភាព​មិន​ធម្មតា​ដែល​មិន​អាច​រស់​បាន – ស្រោម​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​តាម​មាត់​ស្បូន​ដែល​បើក បន្ទាប់​ពី​ដេរ​មាត់​ស្បូន​ យើង​​ត្រួវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​មាន​ការ​ធ្លាយ​ទឹក​ភ្លោះ​តាម​ទ្វារ​​មាស​ ​ដែល​ជា​សញ្ញា​នៃ​ការ​បែក​ស្រោម​ទឺក​ភ្លោះ​មិន​គ្រប់​ខែ​។ ​គ្រូពេទ្យ​អាច​ណែនាំ​យើង​ដកចេញ ​ប្រសិន​បើ​​មាន​ការ​​បែក​ស្រោម​ទឹក​ភ្លោះ​មិន​គ្រប់​ខែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ