គ្នាយើយមួយចំនួនអាចនឹងមានអារម្មណ៍ហត់អស់កម្លាំងទោះបីជាបានគេងពេញមួយយប់ក៏ដោយ។ តើមកពីអ្វី? លោកវេជ្ជបណ្ឌិត Brett Prylinski បានលើកឡើងថាអាការៈអស់កម្លាំងនេះមានការពិបាកកំណត់មូលហេតុតាមរយៈការធ្វើតេស្ដ។ លោកថាគេអាចធ្វើតេស្ដលើបញ្ហាក្រពេញទីរ៉ូអ៊ីត ឬកម្រិតអ័រម៉ូន ប៉ុន្តែមនុស្សភាគច្រើនមានអាការៈចេះអស់កម្លាំងទាំងដែលខ្លួនមិនមានបញ្ហាសុខភាពផ្សេងទៀតនោះទេ។ អត្ថបទនេះនឹងបញ្ហាពីមូលហេតុ៥ ដែលធ្វើឲ្យគ្នាយើងមានអាការៈអស់កម្លាំងទោះយើងមិនមានបញ្ហាសុខភាពក៏ដោយ។
១. ទម្លាប់ប្រចាំថ្ងៃមិនទៀងទាត់
លោកវេជ្ជបណ្ឌិត Prylinski តែងណែនាំឲ្យគ្នាយើងមានអាការៈអស់កម្លាំងបង្កើតទម្លាប់ល្អប្រចាំថ្ងៃ។ ទម្លាប់ទៀងទាត់ប្រចាំថ្ងៃអាចកាត់បន្ថយភាពតានតឹងបាន។ ដូច្នេះគួរព្យាយាម៖
- ចូលគេង និងក្រោកឡើងនៅម៉ោងដដែលជារៀងរាល់ថ្ងៃ
- ហាត់ប្រាណនៅម៉ោងដដែលជារៀងរាល់ថ្ងៃ
- ជ្រើសរើសពេលវេលាឲ្យច្បាស់លាស់ប្រចាំថ្ងៃ ឬសប្ដាហ៍សម្រាប់ធ្វើការងារក្នុងផ្ទះ ទៅទិញទំនិញ ឬធ្វើសកម្មភាពផ្សេងៗពេលទំនេរ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺដ៏សែនគ្រោះថ្នាក់មួយ កើតនៅកន្លែងធ្វើការ ដោយអត់ដឹងខ្លួន
- ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
- ញ៉ាំតែបៃតង Matcha មិនត្រឹមជំនួយកម្លាំង ថែមទាំងបង្កើនស្មារតី
២. របបអាហារ
នេះអាចមកពីគ្នាយើងខ្លះញ៉ាំអាហារកែច្នៃ ឬអាហារមានជាតិស្ករច្រើនដើម្បីទប់ទល់នឹងភាពតានតឹង និងការបារម្ភផ្សេងៗ។ ប្រសិនជារបបអាហាររបស់យើងមានអាហារកែច្នៃច្រើន យើងអាចនឹងកត់សម្គាល់ថានឹងហត់អស់កម្លាំង។ របបអាហារមិនល្អអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមិនមានលំនឹង និងបង្កការរលាក។
៣. មិនសូវហាត់ប្រាណ
នៅពេលរាងកាយមិនសូវបានធ្វើសកម្មភាព រាងកាយយើងនឹងមិនដំណើរការបានត្រឹមត្រូវតាមការគួរដែរ។ ដូចនេះហើយការហាត់ប្រាណអាចធ្វើឲ្យកម្រិតថាមពលមានភាពខុសគ្នា ព្រោះការហាត់ប្រាណអាចរក្សាលំនឹងរបស់អ័រម៉ូន និងជួយកំណត់ដល់ការកំណត់ម៉ោងគេង និងក្រោកឡើងរបស់រាងកាយដែលជួយឲ្យយើងគេងបានស្ងប់។
៤. ភាពតានតឹង
គ្នាយើងមួយចំនួនអាចនឹងមើលរំលងទៅលើឥទ្ធិពលរបស់អារម្មណ៍ទៅលើកម្រិតថាមពល។ ហេតុនេះហើយការគ្រប់គ្រងភាពតានតឹងគឺសំខាន់ក្នុងការជួយរាងកាយឲ្យដំណើរការបានល្អ។ ការហាត់ប្រាណក៏ជាមធ្យោបាយមួយក្នុងការគ្រប់គ្រងភាពតានតឹងដែរ ព្រោះអាចបង្កើនកម្រិតអ័រម៉ូនអារម្មណ៍ល្អក្នុងរាងកាយក្នុងនោះរួមមានអ័រម៉ូន endorphins និងserotonin។
៥. ការផ្លាស់ប្ដូរសំខាន់ៗក្នុងជីវិត
ការផ្លាស់ប្ដូរសំខាន់ៗក្នុងជីវិតដូចជាការចាប់ផ្ដើមការងារថ្មី ការមានកូន ឬការផ្លាស់ប្ដូរទីលំនៅជាដើមអាចមានការប្រែប្រួលម៉ោងនៃការចូលគេង និងក្រោកពីគេងរបស់យើងដែរ និងបង្កើនភាពតានតឹង ហើយបើបាត់បង់ទម្លាប់ទាំងនេះសុទ្ធតែមានចំណែកក្នុងការធ្វើឲ្យយើងមានអាការៈអស់កម្លាំង។ អាការៈអស់កម្លាំងនេះកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្តែមនុស្សពេញវ័យងាយនឹងសម្គាល់ជាងមនុស្សចាស់ព្រោះថាមនុស្សពេញវ័យជាធម្មតាគឺមានសុខភាពល្អ និងមានថាមពលជាងមនុស្សវ័យចំណាស់។
ប្រសិនជាយើងកំពុងស្ថិតនៅក្នុងការផ្លាស់ប្ដូរសំខាន់ក្នុងជីវិត យកល្អគួរយកចិត្តទុកដាក់លើការគ្រប់គ្រងភាពតានតឹង អាហារូបត្ថម្ភ ការហាត់ប្រាណ និងបង្កើតទម្លាប់ល្អៗ។ យើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ បើមានរោគសញ្ញាដូចជា៖
- ការផ្លាស់ប្ដូរកម្រិតថាមពលខ្លាំងទោះបីមានទម្លាប់ល្អ
- មានអាការៈបាក់ទឹកចិត្ត និងថប់បារម្ភ
- បែកញើសពេលយប់
- ពិបាកដកដង្ហើម
- ស្រកទម្ងន់ខ្លាំង។
[embed-health-tool-bmi]