backup og meta

ចូលចិត្តប្រើម៉ាស៊ីនត្រជាក់ គួរដឹងបញ្ហាសុខភាពប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2021

    ចូលចិត្តប្រើម៉ាស៊ីនត្រជាក់ គួរដឹងបញ្ហាសុខភាពប៉ុន្មាននេះ

    ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ ឬ​ហប់​ខ្យល់ បើ​បាន​ត្រូវ​ខ្យល់​ម៉ាស៊ីន​ត្រជាក់ ត្រជាក់​ៗ​ដូច​មាន​ក្ដី​សុខ​ណាស់​គ្នា​យើង​ម្នាក់ៗ។ ដោយសារ​តែ​ប្រទេស​យើង​ក្ដៅ​ផង គ្នា​យើង​មួយ​ចំនួន​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​តិច​មួយ​ដាក់​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​គេង ប៉ុន្តែ​មាន​ដឹង​អត់​ថា ត្បិត​វា​ផ្ដល់​ភាព​ត្រជាក់​ស្រួល​ដល់​យើង តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​យើង​​ដែរ។

    ១.ស្ងួត​ភ្នែក

    ម៉ាស៊ីន​ត្រជាក់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត ផ្ដល់​ផល​រំខាន អាច​បណ្ដាល​ឲ្យ​ស្រវាំង​ភ្នែក រមាស់ និង​មាន​អារម្មណ៍​ថា​ក្រហាយៗ​ភ្នែក នៅ​ពេល​ដែល​យើង​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក។ ដូច​នេះ បើ​គ្នា​យើង​មាន​បញ្ហា​ស្ងួត​ភ្នែក​ស្រាប់ គួរ​តែ​ចៀសវាង​កុំ​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ។

    ២.ខ្សោះ​ជាតិ​ទឹក

    ស្រប​ពេល​ដែល​ម៉ាស៊ីន​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​ត្រជាក់ ជា​រឿយ​ៗ​វា​បឺត​យក​ជាតិ​សើម​ជាង​អ្វី​ដែល​វា​ត្រូវ​ការ។ បើ​យើង​ដាក់​វា​នៅ​សីតុណ្ហភាព​ទាប ឱកាស​ដែល​នៅ​ក្នុង​បន្ទប់​មាន​ភាព​ស្ងួត​ខ្ពស់។ ក្រៅ​ពី​ធ្វើ​បន្ទប់​ស្ងួត វា​ក៏​ធ្វើ​ឲ្យ​យើង​ខ្សោះ​ខ្លួន​ដែរ។

    ៣. ឈឺ​ក្បាល

    កម្ដៅ​នៅ​បរិយាកាស​ខាង​ក្រៅ និង​ខាង​ក្នុង​បន្ទប់​ដែល​ប្រើ​ម៉ាស៊ីន​ត្រជាក់​មាន​ភាព​ខុស​គ្នា​ស្រឡះ ហើយ​នៅ​ពេល​ដែល​យើង​ចូល​កន្លែង​ត្រជាក់​ភ្លាមៗ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​។ ការ​ឈឺ​ក្បាល​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ដែរ។ សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង បើ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ពេក អាច​ធ្វើ​ឲ្យ​អាការៈ​ប្រកាំង​ធ្វើ​ទុក្ខ។

    ៤. បញ្ហា​ផ្លូវ​ដង្ហើម

    ការ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​អាច​ប៉ះពាល់​ទៅ​ដល់​មុខងារ​ធម្មតា​របស់​ច្រមុះ និង​បំពង់ក។ វា​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម និង​រលាក វា​ក៏​អាច​ប៉ះពាល់​ដល់​សួត​ទៀត​ផង។

    ៥.ល្ហិតល្ហៃ

    គ្នា​យើង​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ អាច​ក្លាយ​ជា​ខ្ជិល ឬ​អស់​កម្លាំង។ សាក​ស្រមៃ​មើល​ថា​វា​ប៉ះពាល់​ដល់​ផលិតភាព​ប៉ុនណា។

    ហត់នឿយ

    ៦.ជំងឺ​ហឺត និង​អាល្លែកហ្ស៊ី

    ម៉ាស៊ីន​ត្រជាក់​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​ហឺត​ធ្វើ​ទុក្ខ ប្រសិន​បើ​សម្អាត​មិន​បាន​ល្អ។ ម៉្យាង​ទៀត វា​ក៏​អាច​ប៉ះពាល់​គ្នា​យើង​ដែល​មាន​អាល្លែកហ្សី​ច្រមុះ​ដូច​គ្នា។

    ៧.បញ្ហា​សុខភាព​ផ្សេងៗ

    ប្រសិន​បើ​ម៉ាស៊ីន​ត្រជាក់​ខូច ឬ​មាន​ធ្លាយ​សារធាតុ​រាវ​ចេញ​មក វា​អាច​ធ្វើ​ឲ្យ​មាន​សារធាតុ​គីមី​ផ្សេងៗ​ប៉ះពាល់​ដល់​សុខភាព​យើង​ ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​ហេតុ​មួយ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង​ខ្លាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម