backup og meta

ទន្លាប់​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​យើង​​បាត់បង់​ថាមពលក្នុងខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    ទន្លាប់​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​យើង​​បាត់បង់​ថាមពលក្នុងខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កម្រិត​ថាមពល​ទាប​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ ដែល​​​បណ្ដាល​មក​ពី​លទ្ធផល​នៃ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កែប្រែ​ទម្លាប់​ទាំង​នោះ​​​ភ្លាម​ៗ​ ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ហត់​នឿយ​ជា​ប្រចាំ​ ​វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ប្រសិទ្ធភាព​ការងារ​ ក៏​ដូចជា​មាន​អារម្មណ៍​មួម៉ៅ​ជា​ញឹកញយ។

    ១. ញ៉ាំ​កាហ្វេអ៊ីន​ច្រើន​ពេក​

    ទោះ​បី​ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្កើន​ថាមពល​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ស្វាហាប់​​ជា​ច្រើន​ម៉ោង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​ញ៉ាំ​វា​ យើង​នឹង​បាត់បង់​ថាមពល​ស្ទើរ​ទាំង​ស្រុង​។​ ជា​ទូ​ទៅ​ កាហ្វេ​អ៊ីន​​ជួយ​បង្កើន​អ័រម៉ូន​ cortisol ហើយ​ការ​ញ៉ាំ​វា​ច្រើន​នឹង​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​មុន​ពេល​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​យើង​នឹង​ចាប់ផ្ដើម​អស់​កម្លាំង​កំហែង​គ្មាន​សល់​​។​

    ២. មើល​ទូរទស្សន៍​ ឬ​ទូរសព្ទ​ច្រើន​ម៉ោង

    មនុស្ស​ភាគ​ច្រើន​ចំណាយ​ពេល​នៅ​មុខ​​អេក្រង់​ទូរទស្សន៍ ឬ​ទូរសព្ទ​​ជា​ច្រើន​ម៉ោង​ ដែល​អាច​បណ្ដាល​ឲ្យ​​ចុក​រួយ​ភ្នែក​ ឈឺ​ក្បាល​ និង​នឿយ​ហត់​អស់​កម្លាំង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពន្លឺ​ពណ៌​ខៀវ​​ដែល​ចេញ​ពី​អេក្រង់ ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណេក​របស់​យើង​។​ លើស​ពី​នេះ​ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ចំណាយ​ពេល​លើ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​ទាំង​នេះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​ធាត់​ជ្រុល​ថែម​ទៀត​ផង​។​

    ៣. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​

    ​ពិត​ណាស់​ ​​​​​​ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ព្រម​ទាំង​​ទទួល​​បាន​ថាមពល​គ្រប់គ្រាន់​ យើង​ចាំបាច់​ត្រូវ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​។​ ដូច​គ្នា​ទៅ​នឹង​កីឡាករ​ដែរ​ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​ ទឹក​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​។

    ៤. ញ៉ាំ​អាហារ​កែ​ច្នៃ​ច្រើន​ជ្រុល​

    ​អាហារ​កែ​ច្នៃ​ភាគ​ច្រើន​មាន​ផ្ទុក​ជាតិ​កាបូអ៊ីដ្រាត​ធម្មតា​​ ដែល​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ឡើង​ចុះ​មិន​ទៀងទាត់​ និង​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​នឿយហត់​​​​ខ្លាំង​។​ លើស​ពី​នេះ​ ការ​ញ៉ាំ​ជាតិ​ស្ករ​ និង​កាបូអ៊ីដ្រាត​ធម្មតា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ភ្លេចភ្លាំង​ និង​អស់​កម្លាំង​​ផង​ដែរ​។ ជាក់​ស្ដែង​​ អាហារ​កែ​ច្នៃ​មាន​ជាតិ​សូដ្យូម​ខ្ពស់​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រេក​ទឹក​ខ្លាំង​ ព្រម​ទាំង​នឿយ​ហត់ ហើយ​វា​ក៏​មិន​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​​ដល់​រាងកាយ​យើង​​ដូច​គ្នា​។

    អស់កម្លាំង

    ​​​៥. ស្រ្តេស​ខ្លាំង​

    សម្រាប់​អ្នក​ដែល​ស្រ្តេស​ខ្លាំង​ អាច​ប្រឈម​នឹង​ការ​កើន​សម្ពាធ​ឈាម​ ​អស់​កម្លាំង​សាច់​ដុំ​ និង​ឈឺ​ក្បាល​ ហើយ​ប្រសិនបើ​យើង​នៅ​តែ​បន្ត​មាន​​បញ្ហា​ស្រ្តេស​កាន់​តែ​យូរ​​ ធនធាន​រាងកាយ​​របស់​យើង​នឹង​កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់​។

    ៦. គេង​មិន​​ទៀងទាត់​​

    ​ការ​គេង​មិន​​ទៀងទាត់​អាច​ប៉ះពាល់​ដល់​រាងកាយ​ ​អារម្មណ៍​ ចំណង់​អាហារ​ ការ​ចងចាំ​ ភាព​ស្វាហាប់​ កម្រិត​ថាមពល​ កម្រិត​ថប់​បារម្ភ​ ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ចំណង់​ផ្លូវ​ភេទ​។​ ជាង​នេះ​ទៅ​ទៀត​ សម្រាប់​អ្នក​ដែល​គេង​មិន​ទៀង​ទាត់​ក៏​អាច​ប្រឈម​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម