backup og meta

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ៉ាំ​ទឹក​ក្រោយភ្ញាក់ពីគេង​ ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 31, 2021

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ៉ាំ​ទឹក​ក្រោយភ្ញាក់ពីគេង​ ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង

    ជា​ធម្មតា​ គ្នា​យើង​តែងតែ​ញ៉ាំ​ទឹក​នៅ​ពេល​ដែល​​យើង​ស្រេក​ទឹក​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​ធ្លាប់​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹក​ព្រលឹម​ទេ​នោះ​ យើង​គប្បី​​ចាប់ផ្ដើម​ទម្លាប់​​មួយ​នេះ​​ជា​ប្រចាំ​។​ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ក្រោយភ្ញាក់ពីគេង​ មាន​ដូច​ខាង​ក្រោម​។

    ១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

    ​​ការ​ញ៉ាំ​ទឹក​មាន​សារសំខាន់​ណាស់​ នៅ​ក្នុង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ វា​អាច​ជួយ​រក្សា​ប្រព័ន្ធ​​​ទឹក​រងៃ​​នៅ​ក្នុង​រាងកាយ​ ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​បាន​ល្អ​។​ ប្រសិនបើ​​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ វា​នឹង​អាច​ជួយ​យើង​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​មាន​សុខភាព​​រឹងមាំ​។

    ​២. ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​

    ការមាន​បញ្ហា​​បន្ទោបង់​​ អាច​មាន​ផល​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ដូចគ្នា​ ហើយ​វា​ក៏​អាច​រាំងស្ទះ​ដល់​​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​ផង​ដែរ។​ ជាក់​ស្ដែង ទឹក​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ហើយ​ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ អាច​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​ជួយ​យើង​ក្នុង​ការ​បញ្ចេញ​កាកសំណល់​មិន​ល្អ​ចេញ​ពី​រាងកាយ​។

    ផឹកទឹកពោះទទេ

    ​៣. ពន្លឿន​ការ​ធ្វើ​មេតាប៉ូលីស​

    ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ ក៏​អាច​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ធ្វើ​មេតាប៉ូលីស​បាន​ល្អ​ ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ ហើយ​​កត្តា​នេះ នឹង​​រួម​ចំណែក​​ជួយ​ឲ្យ​យើង​អាច​ស្រក​គីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ​៤. បញ្ចៀស​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​

    ប្រសិនបើ​យើង​​​ជួបប្រទះ​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​ជា​ញឹកញយ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹម​ព្រលឹម​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ទប់​ទឹក​នោម​ពេញ​មួយ​យប់​ បាក់តេរី​ និង​ជាតិ​ពុល​មិន​ល្អ​ នឹង​កកើត​ឡើង​នៅ​លើ​ជញ្ជាំង​ប្លោក​នោម​។​ ប៉ុន្តែ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹក​បែប​នេះ​ នឹង​ជួយ​ឲ្យ​ប្លោក​នោម​បំពេញ​មុខងារ​កាន់​តែ​ប្រសើរ​ឡើង​ ពីព្រោះ​វា​មាន​តួនាទី​បញ្ចុះ​ទឹក​នោម​បាន​យ៉ាង​ល្អ​​។​

    ៥. បង្កើន​កម្រិត​ថាមពល

    បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​នៅ​ពេល​ពោះ​ទទេ​ នឹង​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​កោសិកា​ឈាម​ក្រហម​ ដែល​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​នៅ​ក្នុង​រាងកាយ​ ជា​ហេតុ​ដែល​នាំ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ស្វាហាប់​បាន​យូរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម