backup og meta

ព្រូនរ៉ូបូត អាចព្យាបាលបញ្ហាកំណកឈាម និងជំងឺមួយចំនួនទៀត

ព្រូនរ៉ូបូត អាចព្យាបាលបញ្ហាកំណកឈាម និងជំងឺមួយចំនួនទៀត

បច្ចុប្បន្ន វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា កាន់តែ​រីកចម្រើន​ខ្លាំងឡើង ហើយ​វា​ក៏បាន​ជួយ​ដល់​គាំទ្រ​ការ​អភិវឌ្ឍ​របស់​វិស័យ​ផ្សេងៗ​ទៀត​ផងដែរ។ ជាក់ស្ដែង អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន MIT របស់​អាមេរិក បាន​ផលិត “ព្រូនរ៉ូបូត” ដ៏តូច​មួយ ដែល​អាច​វារ​ចូល​ដល់​ក្នុង​សរសៃឈាម​ខួរក្បាល​របស់​យើង។ តើ ព្រូនរ៉ូបូត នេះ ជួយ​អ្វី​បាន​ខ្លះ?

ព្រូន​រ៉ូបូត នេះ បង្កើត​ឡើង​ដោយ​សាស្ត្រាចារ្យ Xuanhe Zhao អ្នកវិទ្យាសាស្ត្រ​វិស្វកម្ម​មេកានិក និង​វិស្វកម្ម​ស៊ីវិល និង​បរិស្ថាន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT។ គោលបំណង​នៃ​ការ​បង្កើត ព្រូន​រ៉ូបូត​នេះ ដើម្បី​ព្យាបាល​កំណក​ឈាម ដែល​ស្ទះ​នៅ​ក្នុង​សរសៃ​ឈាម ជា​ពិសេស​សម្រាប់​អ្នកជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ Aneurysms។

សរសៃឈាម១

ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល ជា​មូលហេតុ​ចម្បង​មួយ នៃ​ការ​បង្ក​ពិការភាព។ បើសិន​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្រួចស្រាវ អាច​ទទួល​ការ​ព្យាបាល​ក្នុង​រយៈពេល ៩០​នាទី ដូច្នេះ​អត្រា​រស់ អាច​នឹង​មាន​សង្ឃឹម​ច្រើន។ ចំណែក​ការ​បង្កើត ព្រូន​រ៉ូបូត​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​កំណក​ឈាម ដែល​ស្ទះ​ក្នុង​សរសៃឈាម នៅ​រយៈពេល ៩០​នាទី​ដំបូង ដោយ​តាមរយៈ​ការព្យាបាល​ដូច្នេះ វា​ជួយ​ចៀសវាង​ការ​ខូចខួរក្បាល​ជា​អចិន្ត្រៃយ៍។

ផ្នែក​សំខាន់​នៃ​ព្រូនរ៉ូបូត​នេះ បង្កើត​ឡើង​ដោយសារធាតុ Nitinol ដោយ​វា​មាន​លក្ខណៈ​ទន់ និង​ងាយ​ស្រួល​បត់បែន។ វាក៏​រួមបញ្ចូល​សារធាតុ 3-D printed Materials ដែល​ងាយស្រួល​បញ្ជា​ដោយ​ប្រព័ន្ធ​ម៉ាញ៉េទិក។ ព្រូន​រ៉ូបូត​នេះ អាច​វារ លោត និង​ចាប់​កម្ទេចកម្ទី តាមរយៈ​ការ​បញ្ជា​ដោយ​ម៉ាញ៉េទិក។

អ្នកវិទ្យសាស្ត្រ ក៏បាន​សាកល្បក ព្រូន​រ៉ូបូត នេះ​រួចហើយ នៅ​ក្នុង​គំរូ​សរសៃឈាម​ខួរក្បាល ដែល​បង្កើត​ឡើង​ដោយ Silicone Replica។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.asiatimes.com/2019/09/article/mits-snake-robot-can-crawl-through-the-brain/

កំណែ​ប្រែបច្ចុប្បន្ន

02/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. ឱសថការី គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

ឱសថការី គឹម កាណែល

ឱសថ · ឱសថស្ថាន សម្បត្តិផល


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម