ក្នុងស្ថានការណ៍ COVID-19 នេះ មនុស្សភាគច្រើនជួបប្រទះបញ្ហាដៃស្ងួត របក ព្រោះលាងសម្អាតជាមួយអាល់កុល ជែល ឬសាប៊ូច្រើនពេក។ ថ្លែងក្នុងសន្និសីទកាសែត ស្តីពី បច្ចុប្បន្នភាពនៃស្ថានភាពជំងឺ COVID-19 នៅកម្ពុជា ម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហាញតិចនិកមួយចំនួនដូចខាងក្រោម។