backup og meta

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា

ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ពពោះ​អាច​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 ដោយ​ស្ត្រី​ពពោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​​ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវការ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​ច្រើន​ជាង​ស្ត្រី​មិន​មាន​ផ្ទៃពោះ។

ការសិក្សា​ថ្មី​នេះ​បាន​សិក្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ៨២០០នាក់ និង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​ ៨៣ ២០០​នាក់​នៅ​សហរដ្ឋអាមេរិក​​មាន​អាយុ​ចន្លោះ​១៥​ទៅ​៤៤ឆ្នាំ​ដែល​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 នៅ​ចន្លោះ​​ខែ​​មករា​ ដល់​​ខែ​មិថុនា។

ការសិក្សា​នេះ​បាន​រក​ឃើញ​ថា​ជិត​មួយ​ភាគ​បី​ (៣៣%) នៃ​ស្ត្រី​មាន​ផ្ទៃពោះ​​ដែល​ឆ្លង​ជំងឺ COVID-19 បាន​​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ​ រីឯ​​ស្ត្រី​មិន​​មាន​​ផ្ទៃពោះ​​មាន​ត្រឹមតែ​៦%​ប៉ុណ្ណោះ​។ ស្ត្រី​ពពោះ​១,% ​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាប់​បើ​ប្រៀប​ធៀប​​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​ដែល​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​​បន្ទាន់​​មាន​​០,៩%។

អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្ត្រីអង់គ្លេស​ណែនាំស្ត្រី​មាន​ផ្ទៃពោះ​ឲ្យនៅ​ផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​មាន​០,% បើ​ធៀប​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​​មាន​តែ ០,% ប៉ុណ្ណោះ​។​ ការ​សម្រាក​​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​សុទ្ធ​តែ​ជា​កត្តា​បញ្ជាក់​ពី​ស្ថាន​ភាព​​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19។ ដោយឡែក ​អត្រា​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៃ​ស្ត្រី​ពពោះ និង​ស្ត្រី​មិនមាន​ផ្ទៃពោះ​គឺ​ ០,% ដូចគ្នា។

អ្វី​ដែល​មិន​ច្បាស់​ពី​ការសិក្សា​គឺ​ថា​តើ​ស្ត្រី​ពពោះ​​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ផលវិបាក​បង្ក​ដោយ​ជំងឺ COVID-19 ឬ​ពួក​គេ​​ចូល​មន្ទីរពេទ្យ​ទាក់ទង​នឹង​ការ​ពពោះ​ដែល​ចៃដន្យ​ឆ្លង​ជំងឺ COVID-19 ។ ទោះបីជា​ជា​ការសិក្សា​នេះ​នៅ​ត្រូវការ​ទិន្នន័យ​​បន្ថែម​ដើម្បី​ស្វែង​យល់​​ទៅ​លើ​ហានិភ័យ​នេះក៏​ដោយ ប៉ុន្តែ​​ស្ត្រី​ពពោះ​គួរយល់​​ដឹង​ពី​ហានិភ័យ​​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19  នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​។

មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កំណត់​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ និង​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​គួរ​រក្សា​គម្លាត​យ៉ាង​តិច ១,៨ម៉ែត្រ ហើយ​គួរ​ពាក់​ម៉ាស់​​ផង​ដែរ។ បន្ថែម​ពីនេះទៀត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទៅ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​ប្រាកដ​ថា​មាន​ថ្នាំ​ដែល​ត្រូវ​លេប​យ៉ាង​តិច​សម្រាប់​៣០ថ្ងៃ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/covid-19-pregnancy-severe-illness-cdc.html

កំណែ​ប្រែបច្ចុប្បន្ន

26/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម