backup og meta

អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

អង្គការសហប្រ​ជា​តិ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី៧ ខែកក្កដា នេះ​ថា​សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)  នៅ​ខែកក្កដា ឆ្នាំ​ក្រោយ បន្ទាប់ពីបានចូលជាសមាជិក​អស់រយៈពេលជាង​​៧០​ឆ្នាំ​។  ​

អង្គការ​សហប្រជាជាតិ​បញ្ជាក់ថា​ខ្លួន​បាន​ទទួល​ការ​ជូន​​ដំណឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump អំពីការ​ដក​ខ្លួន​នេះ ហើយ​ការ​ដក​ខ្លួន​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ

លោក Trump បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នេះ​កាល​ពី​​ខែ​មុន​ដោយលោក​បាន​និយាយ​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ក្លាយ​ជា​អាយ៉ង​របស់​ប្រទេសចិន​អំឡុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត។ ការ​ដក​ខ្លួន​ចេញ​នេះ​ត្រូវ​ផ្ដល់​ដំណឹង​មុន​មួយ​ឆ្នាំ​ និង​ត្រូវ​បង់​ប្រាក់​តាម​គោលការ​ណ៍​ដែល​មាន​ចែង​កាលពី​​​ឆ្នាំ​១៩៤៨។ បើ​យោង​តាម​វិបសាយ​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ជំពាក់​អង្គការ​សុខភាព​ពិភពលោក​ជាង​២០០​លាន​ដុល្លារ​ ដែលនេះ​​ជា​ប្រាក់ត្រូវ​ផ្ដល់​ទៅ​អង្គការ​មួយ​នេះ​។

ប្រធានាធិបតី​រូប​នេះ​បាន​បញ្ឈប់​ការ​ផ្ដល់​ប្រាក់នេះកាល​​ពី​ខែ​មេសា ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​លោក​បាន​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ជា​ថ្មី។ លោក​ក៏​បាន​ប្រកាស​ថា​​​អាមេរិក​​នឹង​​ដក​​ខ្លួន​​ចេញ​​នៅ​​ពីរ​សប្ដាហ៍​​បន្ទាប់។

លោកស្រី​ Nancy Pelosi ប្រធាន​សភាសហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​គឺ​ជា​សកម្មភាព​មួយ​ដែល​គ្មាន​ការ​ពិចារណា​ព្រោះ​អង្គការ​សុខភាព​ពិភពលោក​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។ ​លោក​ស្រី​បន្តថា​ជីវិត​មនុស្ស​រាប់​លាន​នាក់​នឹង​ប្រឈម​​ហានិភ័យ​ ហើយ​ប្រធានាធិបតីរូបនេះ​​កំពុង​តែ​រារាំង​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​យក​ឈ្នះ​វីរុស​នេះ។

ដោយឡែក ការ​សម្រេច​ចិត្ត​របស់​លោក Trump អាច​នឹង​ត្រូវ​លុប​ចោល​មុន​នឹង​ចូល​ជា​ធរមាន​ប្រសិនជា​លោក​ចាញ់​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

គិត​មក​ដល់​ថ្ងៃ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង៣លាន​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ជាង ១,៣លាន​នាក់ និង​អ្នក​ស្លាប់ ១៣៣,៩៧២នាក់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/us-withdraw-who-un-covid-19-coronavirus-12911424

កំណែ​ប្រែបច្ចុប្បន្ន

08/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

វ៉ាក់សាំង COVID-19 របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម