brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានករណីអ្នករត់គេចចេញពីកន្លែងចត្តាឡឺស័ក ក្រសួងប្រកាសតាមរក

លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា មាន​ករណី​អ្នក​ធ្វើ​ដំណើរ​មកពី​បរទេស​ម្នាក់​ដែល​បាន​ដាក់​ឲ្យ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡឺស័ក បាន​រត់​គេច​ចេញ​ពី​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ ដើម្បី​រង់ចាំលទ្ធផល COVID-19។

មានករណីអ្នករត់គេចចេញពីកន្លែងចត្តាឡឺស័ក ក្រសួងប្រកាសតាមរក

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ឆ្លើយ​តប​ក្នុង group telegram ថា អ្នក​ដែល​រត់​គេច​នោះ​គឺជា​ស្រ្តី​ឈ្មោះ Vira Rose ជាខ្មែរ-អាមេរិក កាន់​លិខិត​ឆ្លង​ដែន​មកពី​សហរដ្ឋ​អាមេរិក​។ ក្នុង​សារ​ដែល​លោក​ជំទាវ​ផ្ញើ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​បាន​ជួប​ស្រ្តីដែលមានរូបរាងដូចក្នុងរូបថតលិខិតឆ្លងដែន សូមរាយការណ៍​មក​អាជ្ញាធរមានសមត្ថិក្ច ឬក៏ក្រុមគ្រូពេទ្យ។

លោក​ជំទាវ​បានបញ្ជាក់​ទៀត​ថា កាលពី​យប់មិញ​ស្ត្រី​រូប​នោះ​ស្នាក់​នៅ​កន្លែង​ធម្មតា ប្រហែល​ជា​រត់​ពេល​រំលង​អាធ្រាត្រ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង ៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូប​អាហារ​ពេល​ព្រឹក​ជូន និង​តាម​ដាន​សុខភាព​ផង​នោះ ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែ​ម្តង ហើយ​ក៏​បាន​រាយការណ៍​ទៅ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក។

COVID-19

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 18/07/2020