លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីអ្នកធ្វើដំណើរមកពីបរទេសម្នាក់ដែលបានដាក់ឲ្យនៅមណ្ឌលធ្វើចត្តាឡឺស័ក បានរត់គេចចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីរង់ចាំលទ្ធផល COVID-19។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណីអ្នកធ្វើដំណើរមកពីបរទេសម្នាក់ដែលបានដាក់ឲ្យនៅមណ្ឌលធ្វើចត្តាឡឺស័ក បានរត់គេចចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីរង់ចាំលទ្ធផល COVID-19។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានឆ្លើយតបក្នុង group telegram ថា អ្នកដែលរត់គេចនោះគឺជាស្រ្តីឈ្មោះ Vira Rose ជាខ្មែរ-អាមេរិក កាន់លិខិតឆ្លងដែនមកពីសហរដ្ឋអាមេរិក។ ក្នុងសារដែលលោកជំទាវផ្ញើបានអំពាវនាវឲ្យបងប្អូនដែលបានជួបស្រ្តីដែលមានរូបរាងដូចក្នុងរូបថតលិខិតឆ្លងដែន សូមរាយការណ៍មកអាជ្ញាធរមានសមត្ថិក្ច ឬក៏ក្រុមគ្រូពេទ្យ។
លោកជំទាវបានបញ្ជាក់ទៀតថា កាលពីយប់មិញស្ត្រីរូបនោះស្នាក់នៅកន្លែងធម្មតា ប្រហែលជារត់ពេលរំលងអាធ្រាត្រ ព្រោះដល់ព្រឹកព្រលឹមម៉ោង ៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូន និងតាមដានសុខភាពផងនោះ ក៏មិនឃើញក្នុងបន្ទប់តែម្តង ហើយក៏បានរាយការណ៍ទៅ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕