ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ការតាមដានសុខភាពជាប្រចាំពិតជារឿងសំខាន់ដែលសមាជិកក្នុងគ្រួសារគួរតែយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ដូចនេះហើយវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ លី ឫទ្ធីគុណ បានណែនាំនូវឧបករណ៍តាមដានសុខភាពមួយចំនួនដែលគួរតែមាននៅផ្ទះជាប់ជានិច្ចជាពិសេសផ្ទះមានមនុស្សចាស់ និងកូនក្មេង។
១- ឧបករណ៍វាស់កម្ដៅ
ឧបករណ៍នេះពិតជាសំខាន់មិនអាចខ្វះបាន ព្រោះអាចជួយសម្រួលដល់អ្នកផ្ទះដែលមានជំងឺគ្រុនក្ដៅ ឬផ្ដាសាយ ជាពិសេសពេលយប់ព្រលប់។ ប្រសិនបើយើងក្ដៅខ្លួនពិតមែនឧបករណ៍មួយនេះអាចបញ្ជាក់បានយ៉ាងច្បាស់ និងលេបថ្នាំបញ្ចុះកម្ដៅដែលអាចជួយទប់ស្កាត់អាការៈបាន។
២- ម៉ាស៊ីនឆ្ពង់
មិនថាចាស់ ឬក្មេងឡើយឲ្យតែមានជំងឺផ្ដាសាយ ឈឺក្បាល ហៀរសម្បោរគឺអាចឆ្ពង់ និងជួយឲ្យធូរស្រាលឡើងវិញបាន។ ឧបករណ៍មួយនេះមិនត្រឹមតែសម្រួលផ្លូវដង្ហើមប៉ុណ្ណោះទេ ថែមទាំងអស់បន្ថយស្លេស និងជួយឲ្យគេងលក់ស្រួល។
៣- ម៉ាស៊ីនវាស់សម្ពាធឈាម
អ្នកផ្ទះដែលមានមនុស្សចាស់មានជំងឺលើសសម្ពាធឈាមពិតជាត្រូវការការតាមដានញឹកញាប់ ដូចនេះហើយពេលមានរោគសញ្ញាណាមួយយើងអាចវាស់ និងលេបថ្នាំលើសឈាមទាន់ពេលវេលា ដោយមិនបង្កឲ្យមានគ្រោះថ្នាក់។
៤- ឧបករណ៍តេស្តជាតិស្ករ
សម្រាប់អ្នកផ្ទះមានជំងឺទឹកនោមផ្អែមគួរតែមានកុំបីខាន ព្រោះវាអាចឲ្យយើងដឹងថា កម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។
[embed-health-tool-bmi]