ក្រសួងសុខាភិបាលបានប្រកាសពីស្ថានភាព COVID-19 ថាមានអ្នកជាសះស្បើយ ១ នាក់ ដែលជាជនជាតិបរទេស ចំណែកអ្នកឆ្លងថ្មីវិញគ្មានទេ។
ក្រសួងសុខាភិបាលបានប្រកាសពីស្ថានភាព COVID-19 ថាមានអ្នកជាសះស្បើយ ១ នាក់ ដែលជាជនជាតិបរទេស ចំណែកអ្នកឆ្លងថ្មីវិញគ្មានទេ។

អ្នកជាសះស្បើយថ្មីនោះគឺជាបុរសជនជាតិឥណ្ឌាអាយុ ៣៣ ឆ្នាំស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីសម្រាកព្យាបាលតាំងពីថ្ងៃ ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ មកឥឡូវក្រសួងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីតេស្តអវិជ្ជមាន COVID-19 ២ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ៣០៥ នាក់ (ស្ត្រី៦២ នាក់ និងបុរស ២៤៣ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៩៦ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៨ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៧ និងស្ត្រី ១ នាក់។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
24/11/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Try Ravi
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ