backup og meta

បុរសជនជាតិឥណ្ឌាជាសះស្បើយ COVID-19 ក្រោយព្យាបាលជិត ២០ ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

បុរសជនជាតិឥណ្ឌាជាសះស្បើយ COVID-19 ក្រោយព្យាបាលជិត ២០ ថ្ងៃ

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព COVID-19 ថាមាន​អ្នក​ជា​សះស្បើយ ១ នាក់ ដែល​ជា​ជនជាតិ​បរទេស ចំណែក​អ្នក​ឆ្លង​ថ្មី​វិញ​គ្មាន​ទេ។

អ្នក​ជា​សះស្បើយ​ថ្មី​នោះ​គឺជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​លេខ​០៤ ក្រុង​ព្រះ​សីហនុ។ បន្ទាប់ពី​សម្រាក​ព្យាបាល​តាំងពី​ថ្ងៃ ០៦ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មក​ឥឡូវ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២​ដង។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៥ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩៦ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៨ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៧ និង​ស្ត្រី ១ នាក់។

COVID-19

COVID-19

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម