backup og meta

អង់គ្លេសហាមអ្នកមានបញ្ហាអាលែកហ្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩

អង់គ្លេសហាមអ្នកមានបញ្ហាអាលែកហ្ស៊ីចាក់វ៉ាក់សាំងកូវីដ១៩

បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ នាំឲ្យ​និយ័តករ​អង់គ្លេស​ចេញ​បម្រាម​​ភ្លាមៗ​ដែរ ថា​អ្នក​ទាំង​ឡាយ​ណា​មាន​បញ្ហា​អាលែកហ្ស៊ី​មិន​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ទេ​។

ក្នុង​សប្ដាហ៍​នេះ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​កូវីដ១៩ របស់​ក្រុម​​ហ៊ុន​Pfizer/BioNTechដល់​ប្រជាជន​គោល​ដៅ​របស់​ខ្លួន។ យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង បុគ្គលិក​សុខា​ភិបាល​ចំនួន​ពី​រនាក់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​កើត​ឡើង​ដែរ​។

សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃទី៩ ខែ​ធ្នូ ថា​អ្នក​ទាំងពីរ​បាន​ទទួល​វ៉ាក់​សាំង​កាលពី​ថ្ងៃអង្គារ និង​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​កើត​មាន​បញ្ហា​អាលែកហ្ស៊ីនេះ​ តែ​ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សង្គ្រោះ និង​ស្ថិត​ក្នុង​សភាព​ធម្មតា​វិញ​ហើយ។

បើ​តាម​ប្រ​ភព​​ខាង​លើ មន្ត្រី​សុខា​ភិបាល​អង់គ្លេសបាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មា​ន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ ថ្នាំពេទ្យ​ឬវ៉ាក់សាំង​មិន​​ត្រូវ​ចាក់​វ៉ក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​ដែល​អង់គ្លេស​កំពុង​ប្រើ​នោះ​ទេ​។​

វ៉ាក់សាំងកូវីដ១៩

បញ្ហា​អាលែក​ហ្ស៊ី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដូច​ជា​ឡើង​កន្ទួល​លើ​ស្បែក ពិបាក​ដកដង្ហើម និង​ពេល​ខ្លះធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។

ទោះបីជា​យ៉ាង​នេះ​ក្ដី ភ្នាក់​ងារ​និយ័តករ​ឱសថ និង​ផលិតផល​សុខភាព​របស់​អង់គ្លេស​​​​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ ​គុណភាព និង​អនុលោម​ទៅ​តាម​ស្ដង់​ដារ​សុវត្ថិភាព​ទៀត​ផង ចំពោះ​បុគ្គល​ដែល​មិន​មាន​បញ្ហា​អាលែកហ្ស៊ី។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-55244122

https://www.channelnewsasia.com/news/world/covid-19-uk-warns-people-with-allergies-avoid-pfizer-vaccine-13735176

កំណែ​ប្រែបច្ចុប្បន្ន

28/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម