backup og meta

ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត

ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត

ឲ្យ​តែ​ឮ​ពាក្យ​ថា ជំងឺ​ឆ្កែឆ្កួត យើង​ច្បាស់​ជា​គិត​ថា ជំងឺ​នេះ​ចម្លង​មក​ពី​សត្វឆ្កែ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តាម​ពិត​មាន​សត្វ​ដែល​​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ជាច្រើន​ទៀត អាច​ចម្លង​ជំងឺ​នេះ​បាន​ដូចគ្នា សត្វ​ទាំង​នោះ​មាន ឆ្មា ស្វា ជ្រូក និង​គោ (បើសត្វឆ្កែឆ្កួតខាំ)។

ចំណែក​ឯ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត សត្វព្រៃ​ក៏​អាច​ឈឺ​ជំងឺ​នេះ​ដែរ ហើយ​អាច​ចម្លង​ទៅ​មនុស្ស​បាន បើ​សត្វ​ទាំង​នោះ​ខាំ ដូចជា​សត្វ​ប្រចៀវ សំពោច ឆ្កែព្រៃជាដើម។

ជំងឺ​ឆ្កែឆ្កួត​ឆ្លង​ពី​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​ឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ បង្ក​ដោយ​មេរោគ​មួយ​តូច​បំផុត ជា​ប្រភេទ​វីរុស។ ក្រោយ​ពេល​ខាំ​សត្វ​ទាំងនោះ​បង្ក​ទៅ​លើ​មនុស្ស ហើយ​អាច​ចម្លង​មេរោគ​ជំងឺ​ឆ្កែឆ្កួត​ទៅ​មនុស្ស។ ក្នុង​ករណី​យើង​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការជំងឺឆ្កែឆ្កួត និងតេតាណូស​បាន​ទាន់​ពេល​វេលា​នោះ​ទេ អាច​ធ្លាក់​ខ្លួនឈឺ ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត។

ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៧ ប៉ាន់​ប្រមាណ​ថា មាន​ករណី​កុមារ និងមនុស្សធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់/ឆ្នាំ។ តួលេខ​នេះ​ស្ថិត​ក្នុង​ចំណោម​​តួលេខខ្ពស់​បំផុត​នៅ​លើ​ពិភពលោក៕

ប្រភព៖ សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម