លោកវេជ្ជបណ្ឌិត បានកត់សម្គាល់ថា នាង Lau Ti Ting បានចាប់ផ្ដើមញ័ររាងកាយផ្នែកខាងស្ដាំ បន្ទាប់ពីនាងទទួលការចាក់ថ្នាំ ហើយបន្ទាប់មកទៀត នាងមានអាការៈវង្វេងវង្វាន់នៅក្នុងក្លីនិក។ វេជ្ជបណ្ឌិតអះអាងថា បេះដូងរបស់នាង បានឈប់ដំណើរការ មុននាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសិង្ហបុរី។ ភ្នាក់ងារអចលនទ្រព្យរូបនេះ បានស្ថិតក្នុងស្ថានភាពសន្លប់ក្នុងរយៈពេល ៥ថ្ងៃ រហូតដល់នាងបានស្លាប់នៅថ្ងៃទី ១៣ ខែមីនា ២០១៩។
ក្លីនិក ដែលនាង Lau Li Ting បានទៅទទួលការចាក់ថ្នាំថែទាំសម្រស់ គឺបានទទួលផ្នែកខាងថែទាំសម្រស់ Botox ហើយនេះ ក៏មិនមែនជាលើកទី ១ ដូចគ្នា ដែលរូបនាង ទៅទទួលការចាក់ថ្នាំរក្សាសម្រស់។ បច្ចុប្បន្ននេះ ប៉ូលិសសិង្ហបុរី កំពុងបើកការស៊ើបអង្កេតលើករណីនេះ។
គួរបញ្ជាក់ថា ការចាក់ថ្នាំរក្សាសម្រស់ Botox គឺមានសមត្ថភាពកាត់បន្ថយការលេចឡើងនូវភាពជ្រីវជ្រួញនៅលើផ្ទៃមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕