backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 19, 2019

នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី

នាង Lau Li Ting ភ្នាក់ងារ​អចលនទ្រព្យ វ័យ ៣២​ឆ្នាំ បាន​ស្លាប់ បន្ទាប់ពី​​ចាក់ថ្នាំ​រក្សា​សម្រស់ Botox នៅ​ក្នុង​ក្លីនិក មួយ​កន្លែងនៅ​តំបន់ Marina Bay ប្រទេស​សិង្ហបុរី។ នាង Lau Li Ting បាន​ទៅ​ក្លីនិក​នោះ ដើម្បី​ចាក់​ថ្នាំ​រក្សា​សម្រស់​ចាប់តាំង​ពី​ថ្ងៃទី ៨ ខែ​មីនា ឆ្នាំ​ ២០១៩។

លោក​វេជ្ជបណ្ឌិត បាន​កត់សម្គាល់​ថា នាង Lau Ti Ting បាន​ចាប់ផ្ដើម​ញ័រ​រាងកាយ​ផ្នែក​ខាងស្ដាំ បន្ទាប់ពី​នាង​ទទួល​ការ​ចាក់ថ្នាំ ហើយ​បន្ទាប់​មកទៀត នាង​មាន​អាការៈ​វង្វេង​វង្វាន់​នៅ​ក្នុង​ក្លីនិក។ វេជ្ជបណ្ឌិត​អះអាង​ថា បេះដូង​របស់​នាង បាន​ឈប់​ដំណើរការ មុន​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សិង្ហបុរី។ ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ បាន​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​ក្នុង​រយៈពេល ៥​ថ្ងៃ រហូត​ដល់​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ២០១៩។

ក្លីនិក ដែល​នាង Lau Li Ting បាន​ទៅ​ទទួល​ការ​ចាក់ថ្នាំ​ថែទាំ​សម្រស់ គឺ​បាន​ទទួល​ផ្នែក​ខាង​ថែទាំ​សម្រស់ Botox ហើយ​នេះ ក៏មិនមែន​ជាលើកទី​ ១ ដូចគ្នា ដែលរូប​នាង ទៅ​ទទួល​ការ​ចាក់ថ្នាំ​រក្សា​សម្រស់។ បច្ចុប្បន្ន​នេះ ប៉ូលិស​សិង្ហបុរី កំពុង​បើកការ​ស៊ើបអង្កេត​លើ​ករណីនេះ។

គួរបញ្ជាក់​ថា ការ​ចាក់​ថ្នាំ​រក្សា​សម្រស់​ Botox គឺមាន​សមត្ថភាព​កាត់បន្ថយ​ការ​លេចឡើង​នូវ​ភាព​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃមុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម