អ្នកវិទ្យាសាស្រ្តអាមេរិកជាច្រើន គ្រោងរៀបចំផលិតជែលមួយប្រភេទ មានសមត្ថភាពអាចភ្ជិតមុខរបួស ឬដំបៅលើផ្ទៃភ្នែក ដោយមិនចាំបាច់ធ្វើការដេរភ្ជាប់នោះទេ។
ការសិក្សានេះ ត្រូវបានចេញផ្សាយកាលពីសប្ដាហ៍មុន នៅលើគេហទំព័រ Science Advances ដោយបង្ហាញ ជែលខ្ចប់ជាមួយសារធាតុគីមីមានពន្លឺចាំង មិនត្រឹមតែអាចភ្ជិតរបួសនោះទេ ថែមទាំងអាចបង្កើតកោសិកាឡើងវិញទៀតផង។
“យើងចង់ប្រើសារធាតុនេះ ទៅលើកោសិកានានានៃកែវភ្នែក ចាប់ជាមួយសារធាតុសម្រាប់ភ្ជិត និងបង្កើតកោសិកាឡើងវិញ ដើម្បីធ្វើឲ្យដូចទៅនឹងកែវភ្នែកដើម តាមតែអាចធ្វើទៅបាន“។ នេះបើតាមសាស្រ្ដាចារ្យ Reza Dana នៃសាលា Harvard Medical School ដែលបានសហការរៀបចំការសិក្សានេះ។
ជែលនេះ នៅពេលប្រើដំបូង អាចមើលឃើញមានពណ៌ខៀវ ដើម្បីរារាំងការរំខាននៃកាំរស្មី UV ដែលមានផ្ទុកកម្រិតសារធាតុពុល។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច?
ក្នុងការសិក្សាមុនៗ វិធីព្យាបាលជាផ្លូវការ អ្នកស្រាវជ្រាវ បានប្រើប្រាស់ជែលកំហាប់ ២០ភាគរយ ទៅភ្ជិតរបួសកែវភ្នែក ៣មិល្លីម៉ែត្រ និងអនុវត្តពន្លឺអាចមើលឃើញសម្រាប់រយៈពេល ៤នាទី ឈានទៅភ្ជិតរបួសឲ្យជាប់គ្នា។ មួយថ្ងៃក្រោយមក ពួកគេបានសង្កេតឃើញ ផ្ទៃភ្នែកថ្លា និងរលោង ដោយគ្មានសម្លាកនោះទេ។ ក្រោយព្យាបាលច្រើនថ្ងៃ ជាលិកាកែវភ្នែកបានកកើតឡើងវិញ ដោយជាលិកាថ្មីទាំងនោះ មានសណ្ឋានខុសគ្នាតិចតួចប៉ុណ្ណោះជាមួយជាលិកាដើម។
អ្នកវិទ្យាសាស្រ្ត រំពឹងថា នឹងចាប់ផ្ដើមសាកល្បងវេជ្ជសាស្រ្ដ ដើម្បីតេស្ដបច្ចេកវិទ្យាលើអ្នកជំងឺ ក្នុងរយៈពេលប្រមាណ ១ ឆ្នាំ។
របួសភ្នែក គឺមកពីមូលហេតុរួមមួយ នៃការចុះខ្សោយប្រព័ន្ធចក្ខុ។ នៅទូទាំងពិភពលោក មានករណីថ្មី ជាង ១,៥លាន ដែលពិការភ្នែក ត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំ។ ក្នុងចំណោមអ្នកជំងឺទាំងនោះ តម្រូវឲ្យមានការ វះកាត់ផ្លាស់ប្ដូរកែវភ្នែក អាចប្រឈមហានិភ័យនានា ក្រោយការផ្លាស់ប្ដូរ ដូចជា ការឆ្លងជំងឺជាដើម។
[embed-health-tool-bmi]