backup og meta

ដោយ​សារ​​ខ្ជិល​ហាត់​ប្រាណ ពលរដ្ឋ​អង់គ្លេស​ស្លាប់​មួយ​ឆ្នាំៗ​រាប់​ម៉ឺន​នាក់

ដោយ​សារ​​ខ្ជិល​ហាត់​ប្រាណ ពលរដ្ឋ​អង់គ្លេស​ស្លាប់​មួយ​ឆ្នាំៗ​រាប់​ម៉ឺន​នាក់

យើង​សុទ្ធ​តែ​ដឹង​ច្បាស់​ហើយ ហាត់​ប្រាណ​​ជួយ​ឲ្យ​សុខភាព​ល្អ រស់​បាន​យូរ​។ ជាក់​ស្តែង ទម្លាប់រស់នៅមិន​ហាត់​ប្រាណ ឬ​ហាត់តិចតួចរបស់​ពលរដ្ឋ​អង់គ្លេស នាំ​ឲ្យ​មួយ​ឆ្នាំ​ៗ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ៥ ម៉ឺននាក់ ក្នុង​នោះ​ ១២% សុទ្ធ​តែ​មនុស្ស​មិន​សូវ​ហាត់​ប្រាណ។ 

ការសិក្សាថ្មី​មួយធ្វើ​ឡើង​ផ្តោត​សំខាន់​​កំណត់​ផលប៉ះពាល់ក្នុង​ទម្លាប់រស់នៅ ការចំណាយ​សេវាសុខាភិបាល​ជាតិ និងកំណើន​អ្នកស្លាប់​នៅ​អង់គ្លេស ខណៈសិក្សា​បន្ទាប់​ផ្តោត​សំខាន់​លើ​ក្រុម​មនុស្ស​ធ្វើ​ការ​ ចាំបាច់​ត្រូវហាត់ប្រាណ ១​ ម៉ោង ដូចជា ដើរ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​​រយៈពេល ១ ​ថ្ងៃ នៅ​ក្នុង​ការិយាល័យ។

អ្នកស្រាវជ្រាវបញ្ជាក់​ថា ៣០​% ក្នុង​ចំណោម​​មនុស្ស​ពេញវ័យនៅ​អង់គ្លេស បាន​ចំណាយពេល​យ៉ាងតិច ៦ ​ម៉ោង/ថ្ងៃ ជាមួយ​ការ​ធ្វើ​សកម្មភាព​តិចតួច​ប៉ុណ្ណោះអំឡុង​ថ្ងៃ​ធ្វើការ និង​កើនឡើងដល់ ៣៧​% នៅ​ថ្ងៃ​ចុងសប្ដាហ៍។

ការសិក្សា​នេះ រួមមាន​ទិន្នន័យ​ពី​ការ​សិក្សា​ជាច្រើន ​ពិនិត្យ​ភាព​ជំពាក់​ជំពិន​រវាង​ការ​អង្គុយ​យូរ និង​ហានិភ័យ​នៃ​ជំងឺផ្សេងៗ។ គំរូ​សិក្សា​ដោយ​សាកលវិទ្យាល័យ Queen’s University បង្ហាញ​ថា ពលរដ្ឋ​អង់គ្លេស​ជាង ៦.៩០០០​នាក់ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើសកម្មភាព​​តិចតួច។

អ្នកស្រាវជ្រាវបន្ថែម​ថា ផលប៉ះពាល់​ក្នុង​ទម្លាប់​រស់​នៅ កាន់​តែ​បង្ក​ការ​ប្រឈម​ខ្ពស់​ជាមួយ​ជំងឺ​ជាច្រើន ដូចជា​ ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មហារីក សរុប​ទៅស្មើ​ប្រមាណ​ជិត ១​ ប៊ី​លាន​ដុល្លារក្នុង​ការ​ចំណាយ​សេវា​សុខាភិបាល​ជាតិ​ប្រចាំ​ឆ្នាំ។

ការសិក្សា​​ពីមុនបាន​បង្ហាញ​ថា ការចំណាយពេល​អង្គុយ​នៅ​តុ​ធ្វើការ ដោយគ្មាន​សកម្មភាព​រាងកាយ អាច​បង្កើន​ហានិភ័យ នៃ​អត្រា​ស្លាប់រហូត​ដល់ ៦០​ ភាគរយ។

ខ្ជិល​ហាត់​ប្រាណអាចស្លាប់

អត្ថបទ​ពាក់ព័ន្ធ៖

  • ធ្លាប់​សុខៗ​លែង​មាន​អារម្មណ៍​ធ្វើ​ការ​អត់? នេះហើយ​ជា​មូលហេតុ
  • តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ

លោក Leonie Heron សាស្ត្រាចារ្យ​មជ្ឈមណ្ឌល​សុខាភិបាល​សាធារណៈនៃ​សាកលវិទ្យាល័យ Queen’s University បាន​បញ្ជាក់​ថា “បុគ្គល​ជាច្រើននៅ​អង់គ្លេសបាន​ចំណាយ​ពេល​លំហែ​ដោយ​អាកប្បកិរិយា​ស្ងៀមស្ងាត់ ខណៈកន្លែង​ធ្វើ​ការ​សម្រាប់​មនុស្ស​ភាគ​ច្រើន តែង​ចំណាយ​ពេល​វេលា​អង្គុយ​ជាច្រើន​ម៉ោង’។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Steven Ward នាយកប្រតិបត្តិ​អង្គការ UKActive លើកឡើង​ថា មនុស្ស​គួរធ្វើ​សកម្មភាព​ឲ្យច្រើន។ លោកព្រមាន​ថា “ការអង្គុយច្រើន គឺ​ជា​សេចក្តីស្លាប់“។ លោកថា វាចាំ​បាច់ផ្លាស់ប្ដូរ​របៀបរបប​រស់នៅធំដុំ​អី​ទេ គ្រាន់​តែ​បង្កើត​សកម្មភាព​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ចំណុច​អស្ចារ្យ​មួយ ដើម្បី​ចាប់ផ្ដើម ដូចជា ការ​ឈរនៅលើ​រថយន្ត​ក្រុង​ ជាជាង​អង្គុយ​នៅលើ​កៅអី ឬ​ការឆ្លើយឆ្លង​តាម​ទូរសព្ទ​នៅ​កន្លែង​ធ្វើការ​ដោយ​ឈរ ជាជាង​អង្គុយចុះ ក៏​អាច​កាច់​បន្ថយ​ហានិភ័យជំងឺ​ជាច្រើន​បាន​ដូច​គ្នា។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.telegraph.co.uk/news/2019/03/25/britains-couch-potato-lifestyles-could-causing-50000-deaths/

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម