backup og meta

ក្រែម និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ មាន​ជាតិ​គីមី​ប៉ះពាល់​អ័រម៉ូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 07, 2019

    ក្រែម និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ មាន​ជាតិ​គីមី​ប៉ះពាល់​អ័រម៉ូន?

    ចង់ចេញ​ក្រៅ នៅ​ខែ​ក្ដៅ​ដូចរាល់​ថ្ងៃ​នេះ ចាំបាច់​ស្លៀក​ពាក់​ខោអាវ​ឲ្យ​ជិតៗ ជួនកាល​ប្រើ​ក្រែម និង​ឡេ ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ​ទៀត សម្រាប់​ស្រីៗ​សាច់ស រលោង​ស្អាត។ តែ​ការប្រើប្រាស់​ក្រែម និង​ឡេ​ដូច្នេះ គួរពិចារណា​ឡើងវិញ ដោយសារ​មាន​ជាតិ​គីមី​ប៉ះពាល់​ដល់​អ័រម៉ូន។

    ទិន្នន័យ​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក បង្ហាញ​ថា ជាតិ​គីមី​មាន​ក្នុង​ក្រែម ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ជ្រាប​ចូល​ក្នុង​រាងកាយ​មនុស្ស​កម្រិត​ខ្ពស់ បាន​ទៅបង្អាក់​ដល់​អ័រម៉ូន​នានា។ ជាតិ​គីមី​ទាំង​នោះ មាន​ដូចជា Oxybenzone, Avobenzone និង Octotcrylene។ ម៉ូលេគុល​នៃ​ជាតិ​គីមី​ទាំង​នេះ មាន​ទម្រង់​ជាចង្កោម មាន​មុខងារ​ស្រូប​ពន្លឺ និង​អាច​ជ្រាបចូល​ទៅ​ក្នុង​កោសិកា។

    រដ្ឋបាល​ដដែល​នេះ សិក្សា​លើ​មនុស្ស ២៤​នាក់ ដោយ​ឲ្យ​ពួកគេ​លាប​ក្រែម និង​ឡេ លើ ៣/៤ នៃ​រាងកាយ​របស់​ពួកគេ ចំនួន ៤​ដង/ថ្ងៃ អស់​រយៈពេល ៤​ថ្ងៃ។ បន្ទាប់​មក ជោះ​យក​ឈាម​ពី​អ្នក​ចូលរួម​ក្នុង​ការសិក្សា​ម្នាក់ៗ ទៅពិនិត្យ​មើល។ លទ្ធផល រកឃើញ​ថា កម្រិត​ជាតិ​គីមី Oxybenzone, Avobenzone, Octocrylene និង Ecamsule កើតឡើង​នៅ​ក្នុង​សរសៃ​ឈាម។

    វេជ្ជបណ្ឌិត Kanade Shinkai ជំនាញ​សើស្បែក នៅ​សាលា​ឱសថ San Francisco នៃ​សាកលវិទ្យាល័យ California បញ្ជាក់​ថា វាពិតជា​មូលហេតុ​គួរឲ្យ​ព្រួយបារម្ភ ដោយសារ​ថ្នាំ​ណាក៏ដោយ ឆ្លងកាត់​ការ​សាកល្បង​ថា មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ប៉ុន្ដែ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ពុំដែល​មាន​ការបញ្ជាក់​ទេ។ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត មិនណែនាំ​ឲ្យ​ឈប់ប្រើ​ក្រែម​ការពារ​កម្ដៅ​ថៃ ដោយសារ​តែ​ការ​សិក្សា​មួយ​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថអាមេរិក​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម