ចង់ចេញក្រៅ នៅខែក្ដៅដូចរាល់ថ្ងៃនេះ ចាំបាច់ស្លៀកពាក់ខោអាវឲ្យជិតៗ ជួនកាលប្រើក្រែម និងឡេ ដើម្បីការពារកម្ដៅថ្ងៃទៀត សម្រាប់ស្រីៗសាច់ស រលោងស្អាត។ តែការប្រើប្រាស់ក្រែម និងឡេដូច្នេះ គួរពិចារណាឡើងវិញ ដោយសារមានជាតិគីមីប៉ះពាល់ដល់អ័រម៉ូន។
ទិន្នន័យរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បង្ហាញថា ជាតិគីមីមានក្នុងក្រែម ឬឡេការពារកម្ដៅថ្ងៃ ជ្រាបចូលក្នុងរាងកាយមនុស្សកម្រិតខ្ពស់ បានទៅបង្អាក់ដល់អ័រម៉ូននានា។ ជាតិគីមីទាំងនោះ មានដូចជា Oxybenzone, Avobenzone និង Octotcrylene។ ម៉ូលេគុលនៃជាតិគីមីទាំងនេះ មានទម្រង់ជាចង្កោម មានមុខងារស្រូបពន្លឺ និងអាចជ្រាបចូលទៅក្នុងកោសិកា។