រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយ តម្រូវឲ្យយើងទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានដិតដល់ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ ស្របពេលដែលអាកាសផ្លាស់ប្តូរពីក្តៅហួតហែង មកមានភ្លៀងធ្លាក់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺ ៧ មុខ ដែលឧស្សាហ៍កើតក្នុងរដូវភ្លៀង។
១- ជំងឺគ្រុនឈាម-គ្រុនចាញ់
២- ជំងឺគ្រុនផ្តាសាយ
៣- ជំងឺគ្រុនក្តៅ
៤- ជំងឺចម្លងពីចំណីអាហារ
៥- ជំងឺចម្លងពីទឹក
៧- ជំងឺលិបតូ (ចម្លងពីទឹកនោមសត្វកណ្តុរ ជាពិសេសនៅពេលមានលិចទឹក)។
ចំពោះវិធីការពារខ្លួនពីជំងឺទាំង ៧ មុខខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យយើងអនុវត្តតាមការណែនាំខាងក្រោមនេះ។
[embed-health-tool-bmi]