ស្រីៗភាគច្រើនច្បាស់ជាស្គាល់ហើយ ខូឡាជេន ជាសារធាតុក្នុងផលិតផលសុខភាព និងសម្រស់ ជួយឲ្យស្បែកទន់រលោង កាត់បន្ថយភាពចាស់ និងបំបាត់ស្នាមជ្រួញ។ តែតម្លៃខូឡាជេន ក្នុងប្រទេសជប៉ុន កំពុងឡើងថ្លៃខ្លាំង គិតចាប់តាំងពីចុងឆ្នាំ ២០១៧ មក។
លោក Hitoshi Nakayama អ្នកតំណាងផលិតផលសុខភាពជប៉ុន Rousselot បញ្ជាក់ថា តម្លៃខូឡាជេន ឡើងដល់ ៣.០០០ យ៉េន ប្រមាណ ២៨ ដុល្លារ ខណៈនៅចុងឆ្នាំ២០១៧ ថ្លៃត្រឹមតែ ២.០០០ យ៉េនប៉ុណ្ណោះ។ ការឡើងថ្លៃនេះ ដោយសារតម្រូវការនៅក្នុងទីផ្សារអាស៊ី កើនឡើង ជាពិសេសនៅប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ។ យោងតាមតាមវិទ្យាស្ថានស្រាវជ្រាវ Transparency Market Research កំណើនតម្រូវការខូឡាជេន និងឈានដល់ ៩,៣៧ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣។
អ្នកតំណាងដដែលនេះបញ្ជាក់ថា ក្រុមហ៊ុននឹងខិតខំរក្សាការផ្គត់ផ្គង់ខូឡាជេន ទៅអតិថិជន ប៉ុន្ដែក្រុមហ៊ុនក៏គ្រោងដំឡើងថ្លៃផងដែរ។
អត្ថបទពាក់ព័ន្ធ៖ ខូឡាជេន
[embed-health-tool-bmi]