backup og meta

សិង្ហបុរី ប្រកាសឲ្យប្រយ័ត្នក្រែមលាប៤ប្រភេទ ប្រើទៅប៉ះពាល់ស្បែកធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 01, 2019

    សិង្ហបុរី ប្រកាសឲ្យប្រយ័ត្នក្រែមលាប៤ប្រភេទ ប្រើទៅប៉ះពាល់ស្បែកធ្ងន់ធ្ងរ

    សិង្ហបុរី ជាប្រទេស​អភិវឌ្ឍ​ខ្លាំង ហើយ​ការគ្រប់គ្រង​លើ​គុណភាព​ផលិតផល​ប្រើប្រាស់ មិនថា អាហារ ឬឱសថទេ គឺតឹងរ៉ឹង និង​ហ្មត់ចត់ណាស់។ ថ្ងៃនេះ អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះក្រែម​លាបស្បែក ៤​ប្រភេទ ក្រោយ​បង្ក​ឲ្យ​ទារកម្នាក់​ឈឺចូលពេទ្យ។

    ក្នុងនោះ ក្រែមលាបស្បែក ៣ ​ប្រភេទប្រើដើម្បី​ព្យាបាល​ជំងឺត្រអក ដែល​អាជ្ញាធរ​សិង្ហបុរី ឲ្យ​ប្រុងប្រយ័ត្ន​ រួមមាន ​ក្រែម D’Splendid Kidzema ក្រែម CLAĺR DE LUNE P Tuberose Day និង ​ក្រែម CLAĺR DE LUNE S Involcurata Night

    ចំណែក​ក្រែម ១​ប្រភេទ​ទៀត គ្មាន​ឈ្មោះ​ម៉ាកនោះទេ ផ្គត់ផ្គង់​ដោយ​គ្រូថ្នាំបុរាណ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ប្រើ​ដើម្បី​ព្យាបាល​​រោលកន្ទួល​លើ​ទារក។ ក្រោយ​លាបក្រែម​គ្មាន​ម៉ាក​នេះ ទារក​មាន​រោគសញ្ញា Cushing ដោយ​លេចចេញ​អាការៈ​ដូចជា មុខមូល​ដូចព្រះចន្ទ (Moon-face) និង​ឡើងបឿក្របី (Buffalo hump) ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅពេទ្យ។

    បន្ទាប់យក​យក​ក្រែមលាប​ទៅ​ពិនិត្យ អាជ្ញាធរ​រកឃើញ​ថា ក្រែមនេះ មាន​ផ្ទុក​ស្ទេរ៉ូអ៊ីត​ខ្លាំង ហៅថា Betamethasone និង Clotrimazole ដែល​ជាប្រភេទ​ថ្នាំ​ប្រឆាំង​នឹង​ផ្សិត។

    ព័ត៌មានពាក់ព័ន្ធ៖

  • នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី
  • ​ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន
  • អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី បញ្ជាក់​ថា ការប្រើក្រែម ៤ ​ប្រភេទ​ខាងលើ ដែល​មាន​សារធាតុ​ស្ទេរ៉ូអ៊ីតខ្លាំង បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដូចជា​ស្បែកស្ដើងជាងមុន កន្ទួល និង​រលាកស្បែក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម