ប្រេងកញ្ឆា ត្រូវប្រើប្រាស់ជាយូរមកហើយ ដើម្បីជួយសម្រួលការឈឺចាប់ បញ្ហាថប់បារម្ភ បាក់ទឹកចិត្ត និងប្រយុទ្ធប្រឆាំងជំងឺមហារីក។ នៅថៃ សមាគម Khao Kwan បញ្ជាក់ថា អ្នកជំងឺមហារីក ស្លាប់ មិនអាចតស៊ូជាមួយការឈឺចាប់ខ្លាំងពីរោគមហារីក ក្រោយរដ្ឋាភិបាលដាក់បម្រាមលើការប្រើប្រាស់ប្រេងកញ្ឆា។
លោក Pipat Mongkolkerd មន្រ្តីសមាគម Khao Kwan ដែលតែងតែចែកចាយប្រេងកញ្ឆា ទៅអ្នកកាន់ជំងឺមហារីក លើកឡើងថា យ៉ាងតិច អ្នកជំងឺមហារីកម្នាក់ ស្លាប់ក្នុងមួយថ្ងៃ ដោយសារគ្មានប្រេងនេះ សម្រាប់ប្រើប្រាស់ ក្រោយអាជ្ញាធរដាក់បម្រាមលើការប្រើប្រាស់ប្រេងនេះ អស់រយៈពេល ប្រមាណ ៤ខែមកហើយ។
លោកបន្ដថា ក្រោយលោក Decha Siriphat ប្រធានសមាគម ត្រលប់មកពីបរទេសវិញ លោកនឹងស្នើទៅលោករដ្ឋមន្រ្តីសុខាភិបាលថៃ ដើម្បីពន្លឿនការឯកភាពលើការប្រើប្រាស់រូបមន្តប្រេងកញ្ឆារបស់សមាគម។ បច្ចុប្បន្ន គណៈកម្មាធិការវាយតម្លៃ បានឯកភាពលើរូបមន្តនេះហើយ ប៉ុន្ដែត្រូវការការឯកភាពពីគណៈកម្មាធិការ ២ទៀត ទើបសមាគមអាចចែកចាយប្រេងនេះ ទៅអ្នកជំងឺមហារីក។
[embed-health-tool-bmi]