backup og meta

ករណីស៊ាំថ្នាំជំងឺគ្រុនចាញ់ កំពុងរាលដាលក្នុងប្រទេសអាស៊ាន ៤

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 08, 2021

    ករណីស៊ាំថ្នាំជំងឺគ្រុនចាញ់ កំពុងរាលដាលក្នុងប្រទេសអាស៊ាន ៤

    ជំងឺគ្រុនចាញ់ បានផ្ទុះឡើង​ខ្លាំង ក្នុង​តំបន់​អាស៊ាន​របស់​យើង នៅប្រមាណ ២ទសវត្ស​មុន បន្ទាប់​មក ករណី​ជំងឺ​គ្រុនចាញ់ បាន​ធ្លាក់ចុះ​វិញ ដោយសារ​ពលរដ្ឋ​យល់ដឹង​ពីវិធី​បង្ការ ក៏ដូចជា​ការទៅ​ព្យាបាល​ទាន់ពេល​វេលា។ ពេលនេះ អ្នកវិទ្យាសាស្ត្រ បាន​ព្រមាន​ពី​ជំងឺគ្រុនចាញ់​ស៊ាំនឹង​ថ្នាំ កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​អាស៊ាន​ចំនួន៤។

    លោក Roberto Amato ដែល​ធ្វើការ​ជាមួយ​ក្រុម​ការងារ មកពី​វិទ្យាស្ថាន Wellcome Sanger និង​សាកលវិទ្យាល័យ Oxford របស់​អង់គ្លេស រួមជាមួយ​សាកលវិទ្យាល័យ Mahidol របស់​ថៃ បាន​បញ្ជាក់​ថា ជំងឺគ្រុនចាញ់​ស៊ាំ​នឹងថ្នាំ កំពុង​រាលដាល​នៅ​វៀតណាម ឡាវ ថៃ (ភាគខាងជើង) និង​កម្ពុជា។ ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញថា ប៉ារ៉ាស៊ីត KEL1/PLA1 ដែល​បង្ក​ជំងឺ​គ្រុនចាញ់ បាន​បម្លែង​សេណេទិក​ថ្មី ដែលអាច​ស៊ាំ​នឹងថ្នាំ

    គ្រុនឈាម

    រយៈពេល​ប្រមាណ ១​ទសវត្ស​ចុងក្រោយ ការព្យាបាល​ជំងឺ​គ្រុនចាញ់ នៅតាម​តំបន់​ជាច្រើន​ក្នុង​ទ្វីបអាស៊ី ប្រើប្រាស់​ថ្នាំ Dihydroartemisinin រួមគ្នា​ជាមួយ​ថ្នាំ Piperaquine។ ការប្រើ​ថ្នាំរួមផ្សំគ្នា​នេះ ទទួល​ជោគជ័យ ប្រសិនបើ​អ្នក​ជំងឺ​ឆាប់​ទៅ​ព្យាបាល​ទាន់ពេល ប៉ុន្ដែ​ជំងឺ​គ្រុនចាញ់​ស៊ាំ​នឹង​ថ្នាំ កំពុង​រាលដាល​នៅ​តំបន់​ជាច្រើន ក្នុង​ពិភពលោក ជាពិសេស​តំបន់​អាស៊ាន។

    លោក Olivo Miotto អ្នកវិទ្យាសាស្ត្រ ដែល​ចូលរួម​ក្នុង​ការស្រាវជ្រាវនេះ បញ្ជាក់ថា ថ្នាំផ្សេងទៀត ប្រហែល​ជាមាន​ប្រសិទ្ធភាព ប៉ុន្ដែ​លោកស្នើឲ្យ​មាន​វិធានការ​បន្ទាន់ ព្រោះស្ថានភាព​បច្ចុប្បន្ន កំពុងមាន​ភាព​ផុយស្រួយ។ អង្គការសុខភាពពិភពលោក (WHO) បាន​ប៉ាន់ស្មាន​ថា មនុស្ស​ប្រមាណ ២២០​លាន​នាក់ បានឆ្លង​ជំងឺ​គ្រុនចាញ់ នៅឆ្នាំ​២០១៧ ហើយ​មាន​អ្នកស្លាប់​ប្រមាណ ៤០​ម៉ឺននាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម