backup og meta

ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវ​ប្រមូលវិញទូទាំងពិភពលោក​

ផលិតផលពង្រីកដើមទ្រូងអាមេរិក អាចបង្កមហារីក ត្រូវ​ប្រមូលវិញទូទាំងពិភពលោក​

វះកាត់​ពង្រីក​ដើមទ្រូង ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គឺ​មាន​កើនឡើង​ខ្លាំង នៅ​តំបន់អាស៊ី ដោយ​ឧបករណ៍ ក៏​ដូច​ជា​សារធាតុ​ប្រើសម្រាប់​ការវះ​កាត់ ភាគ​ច្រើន​ប្រើ​ផលិតផល​មក​ពី​អាមេរិក។ ប៉ុន្តែ​ពេលនេះ ក្រុមហ៊ុន​អាមេរិកមួយ បាន​ប្រកាសប្រមូល​​ត្រលប់​ទៅវិញ នូវស៊ីលីកូន និងជាលិកា​​ពង្រីក​ដើមទ្រូង (Biocell Textured Breast Implants) ទូទាំង​ពិភពលោក ក្រោយ​មាន​ការ​ព្រួយ​បារម្ភ អាចបង្ក​ជំងឺមហារីក។

ការប្រកាស​របស់​ក្រុមហ៊ុន Allergan Plc បាន​ធ្វើឡើង​ក្រោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) រកឃើញ​ថា ការប្រើប្រាស់​ជាលិកា ឬស៊ីលីកូន ពង្រីក​ដើមទ្រូង​​ក្រុមហ៊ុន​នេះ បង្ក​ឲ្យ​កើត​ជំងឺមហារីក​ប្រភេទ​កម្រ ហៅថា Breast-implant Associated Anaplastic Large Cell Lymphoma (BIA-ALCL)។ ក្រុមហ៊ុនក៏បាន​បញ្ឈប់​ការលក់ផលិតផល​សម្រាប់​វះ​កាត់​ពង្រីក​ដើមទ្រូង​របស់​ខ្លួន នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​កាណាដា ផងដែរ។

FDA ធ្លាប់​​ព្រមានពី​ហានិភ័យប្រឈម​កើត​មហារីក ប្រភេទ BIA-ALCL គឺមាន​អត្រា​ខ្ពស់ក្នុង​ការ​ពង្រីក​ដើមទ្រូង ដោយ​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន Allergan Plc។ បើធៀបនឹង​ក្រុមហ៊ុន​ផ្សេង ផលិត​ផល​ក្រុម​ហ៊ុន Allergan Plc គឺមាន​ហានិភ័យ​ខ្ពស់ជាង រហូត​ដល់ ៦ ដង។ FDA បន្តថា ជំងឺ​មហារីក ប្រភេទ BIA-ALCL មានដល់​ទៅ ៥៧៣​ ករណី ទូទាំង​ពិភពលោក ដោយ​ក្នុង​នោះអ្នកជំងឺ ៤៨១ ​នាក់ លេច​ចេញ​​រោគសញ្ញា ក្រោយ​វះកាត់​ពង្រីក​ដើមទ្រូង ដោយ​ប្រើផលិតផល​របស់​ក្រុមហ៊ុន Allergan Plc។

ទោះយ៉ាងណា ក្រុមហ៊ុន​បញ្ជាក់​ថា ការប្រកាស​យកផលិត​ផល​ពង្រីក​ជាលិកា​ដើមទ្រូង ប្រភេទ (Biocell Textured Breast Implants) ត្រលប់​មកវិញនេះ មិនប៉ះពាល់​ដល់ផលិត​ផល​​​ពង្រីក​ជាលិកា​ដើមទ្រូង ប្រភេទ Natrelle smooth ឬ Microcell breast នោះទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-allergan-recall/allergan-recalls-textured-breast-implants-worldwide-idUSKCN1UJ1N9

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម