ការសិក្សារបស់ប្រទេសកូឡុំប៊ី រកឃើញថា ការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង ក្នុងមួយថ្ងៃៗ នឹងបង្កឲ្យកើតជំងឺធាត់ ក៏ដូចជា ជំងឺបេះដូង និងទឹកនោមផ្អែម។
ការសិក្សារបស់ប្រទេសកូឡុំប៊ី រកឃើញថា ការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង ក្នុងមួយថ្ងៃៗ នឹងបង្កឲ្យកើតជំងឺធាត់ ក៏ដូចជា ជំងឺបេះដូង និងទឹកនោមផ្អែម។

ផ្អែកតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យ Bolivar Simon បានតាមដានទៅលើ សិស្ស និស្សិតស្ម័គ្រចិត្ត ១០៦០នាក់ ក្នុងនោះ ស្រី៧០០នាក់ និងប្រុស ៣៦០នាក់ អាយុចាប់ពី ១៩-២០ ឆ្នាំ។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវ រកឃើញថា ក្នុងចំណោមសិស្សទាំងនោះ សិស្សចូលចិត្តមើលអេក្រង់ទូរស័ព្ទ ពួកគេមានទំនោរបន្ថែមលើការញ៉ាំអាហារក្រៅពេល កំដរមាត់ច្រើន ដូចជាអាហារ Fast Food ភេសជ្ជៈផ្សេងៗ ហើយក៏កាត់ផ្តាច់សកម្មភាពប្រចាំថ្ងៃផ្សេងៗដូចគ្នា។
យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមឆ្នាំ ២០១៦ យុវវ័យប្រមាណ ១៩០០លាននាក់ ជុំវិញពិភពលោក កើតមានបញ្ហាលើសទម្ងន់ ហើយប្រមាណ ៦៥០លាននាក់ មានជំងឺធាត់ខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
បើតាមសម្តី លោកស្រីវេជ្ជបណ្ឌិត Mirary Mantilla-Morron អ្នកជំនាញផ្នែកសុខភាពបេះដូង និងស្តារនីតិសម្បទា បានឲ្យដឹងថា ការចំណាយពេលច្រើនជាមួយអេក្រង់ទូរសព្ទ បានកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ ហើយបង្កជំងឺ ដូចជា ជំងឺទឹកនោមផ្អែម បេះដូង និងមហារីកទៀតផង ជាពិសេសសិស្សចូលចិត្តលេងជាប់រាប់ម៉ោង កាន់តែមានហានិភ័យខ្ពស់។ ហេតុនេះ យុវវ័យដែលចូលចិត្តប្រើប្រាស់ទូរសព្ទច្រើនម៉ោង ក៏គួរប្រើឲ្យត្រូវប្រយោជន៍វិញ ដូចជា ប្រើសម្រាប់ការតាមដានសុខភាព ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
http://www.uniindia.com/too-much-time-on-smartphones-leads-to-obesity-deadly-disease/world/news/1679608.html
កំណែប្រែបច្ចុប្បន្ន
29/07/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ